អានតួអត្ថបទ
រុស្ស៊ី-APEC

រុស្ស៊ី​​ជាម្ចាស់ផ្ទះ​​​ទទួល​​ជំនួប​​កំពូល​​ APEC​​ ឆ្នាំ២០១២​​

មុនដល់​ជំនួប​កំពូល​ផ្ទាល់​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៨ ​និងទី​ ៩កញ្ញា​ខាងមុខ​ក្នុងក្រុង​ Vladivostok ​ចុងបូព៌ា​ប្រទេស​រុស្ស៊ី​ ​ ម្សិលមិញ និង ថ្ងៃទី៦​កញ្ញានេះ​ អស់២ថ្ងៃ​ជាប់​មាន​ប្រព្រឹត្ត​ទៅ​សម័យ​ប្រជុំ​ក្នុង​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និង​ ក្រសួង​ពាណិជ្ជកម្ម​នៃ​២១​ប្រទេស​សមាជិក​“អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក”​នេះ។ ​ជាតុល្យាការ​គេបាន​អនុម័ត​យក​“សេចក្តី​ថ្លែងការណ៍រួម”​ សម្រាប់​ទទួល​ការចុះ​ហត្ថលេខា​ដោយ​ជំនួប​កំពូល ​APEC ​ក្នុងថ្នាក់​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​តែម្តង។

រុស្ស៊ី​ជាម្ចាស់ផ្ទះ​​ទទួល​ជំនួប​កំពូល​ APEC​ ឆ្នាំ២០១២​
រុស្ស៊ី​ជាម្ចាស់ផ្ទះ​​ទទួល​ជំនួប​កំពូល​ APEC​ ឆ្នាំ២០១២​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

 

បូកសរុប​លទ្ធផល​នៃ​សម័យ​ប្រជុំ​រយៈពេល​២ថ្ងៃ​កន្លងទៅ ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​ជា​ប្រទេស​ម្ចាស់ផ្ទះ​ គឺលោក​ Serguei​ Lavrov ​ដោយលាត​ត្រដាង​សេចក្តី​ថ្លែងការណ៍​រួមនោះ​បានលើក​ឡើងថា ៖​-

-បណ្តា​ប្រទេស​ APEC ​បាន​បញ្ជាក់​ពីភក្តីភាព​ខ្លួន​ចំពោះ ​“បន្ទាត់នៃ​សេរីកម្ម​ពាណិជ្ជកម្ម​និង​វិនិយោគ”​ ក្នុង​គោលដៅ​កែឲ្យ​ប្រសើរឡើង​ ល័ក្ខខ័ណ្ឌ ​សម្រាប់​ធ្វើពាណិជ្ជកម្ម​និង​វិនិយោគ​ ដោយមិន​បណ្តោយ ​ឲ្យ​បង្កើត​ឡើងជា​របង​ឧបត្ថម្ភនិយម​ជាសិប្បនិម្មិត។

-គ្រប់តែ​តំណាង​នៃ​សេដ្ឋកិច្ច​ប្រទេស​ APEC​ ថ្លែង​ដើម្បី​ការស៊ី​ជម្រៅ ​សមាហរ័ណកម្ម​សេដ្ឋកិច្ច​ដែលជា​មធ្យោបាយ​ចម្បង​នៃការ​ចល័ត​ឆ្ពោះ​ទៅ​កសាង​“ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ និង​បើកចំហ”។

-ប្រទេស​APEC​ គូស​បញ្ជាក់​ពីសារៈសំខាន់​នៃ​ការ​ចាត់​វិធានការ​តទៅទៀត​ឆ្ពោះទៅ​កែ​ឲ្យល្អ​ឡើង​បណ្តាញ​និង​ប្រព័ន្ធ​ផ្លូវដឹក​ជញ្ជូន​ក្នុង​លំហ​អាស៊ី-ប៉ាស៊ីហ្វិក។

-ប្រទេសAPEC​ គាំទ្រ​ដល់​សំណើ​រុស្ស៊ី ​ឲ្យចាត់​វិធានការ​កាន់តែ​ស្វាហាប់​ឡើង​សម្រាប់​ធានា​នូវ​សន្តិសុខ​ស្បៀងអាហារ។​ សាច់រឿង​គឺអំពី​ការទ្រទ្រង់​ទីផ្សារ​គ្រឿង​បរិភោគ​ឲ្យមាន​ស្ថិរភាព​, ពង្រីក​លទ្ធភាព​របស់​បណ្តាជន​ក្រីក្រ ​ឲ្យ​ទទួល​បាន​ស្បៀង​អាហារ​ លើក​យក​បច្ចេកវិជ្ជា​ថ្មីៗ​ ទៅ​អនុវត្ត​ក្នុង​វិស័យ​កសិកម្ម​, ប្រយុទ្ធ​ទល់នឹង​ការនេសាទ​និង​ការជួញ​ជលផល​ដោយខុសច្បាប់។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី ​លោក Andrei Beloousov ​ទាក់ទង​នឹង​វគ្គ​ស្តីអំពី​ ពាណិជ្ជកម្ម​នៃ​សេចក្តី​ថ្លែងការណ៍​រួមនោះ ​បាន​លើកឡើង​ថា ៖
រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ប្រទេស​APEC ​បានឯកភាព​គ្នា ​ទៅលើ​របស់​ដែល​ហៅថា​ “បញ្ជី​បៃតង”​ នៃ​ទំនិញ ​៥៤ប្រភេទ​ ពោលគឺ​ ទំនិញ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការថែ​រក្សា​បរិស្ថាន​, ការប្រមាណ​អំពី​ហានិភ័យ​គ្រោះធម្មជាតិ​, ការ​ត្រួត​ពិនិត្យ​លើ​គុណភាព​ទឹក​សម្រាប់ហូប ​និង​ខ្យល់​សម្រាប់​ដកដង្ហើម។​ ទំនិញ​អស់ទាំងនេះ​ នឹង​ត្រូវ​បន្ធូរ​មែនទែន​ ពីការ​ហូត​ពន្ធគយ។ ​បានន័យ​ថា ​បើប្រមុខ​រដ្ខ​ និង​ប្រមុខ​រដ្ឋាភិបាល​APEC​ អនុម័ត​ទៅលើ​”បញ្ជីបៃតង”​ខាងលើ​ នោះទៅទល់​ឆ្នាំ ២០១៥​ គឺ​បន្ទាប​ពន្ធគយ​នេះ ​ដែល​សព្វថ្ងៃ​នៅតាម​ប្រទេសខ្លះ​មាន​កម្រិត​ដល់​ ៣០%​ ឲ្យធ្លាក់​មកនៅ​ត្រឹម​ ៥%​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ