អានតួអត្ថបទ
កម្ពុជា

កិច្ចប្រជុំ​ពេញអង្គ​លើកទី​១០ របស់​តុលាការ​ខ្មែរ​ក្រហម​បាន​បិទបញ្ចប់

ដូចការគ្រោងទុក កិច្ចប្រជុំពេញអង្គ​លើក​ទី​១០ របស់សាលាក្តីខ្មែរក្រហម បានបិទ​បញ្ចប់​នៅ​ថ្ងៃទី​៣​សីហានេះ បន្ទាប់ពី​បាន​ជួបប្រជុំ​ ​អស់​រយៈពេល ៣ ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​ទី១​សីហា។ កិច្ចប្រជុំពេញអង្គ បាន​ពិនិត្យ​ពិភាក្សា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​វិធាន​ផ្ទៃក្នុង​របស់​ខ្លួន ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាពនៃ​ការរៀបចំ​ការជំនុំជម្រះ​ក្តី និង​កិច្ចដំណើរការ​នីតិវិធី​ជម្រះ​ឲ្យបាន​ឆាប់​រហ័ស​។​

សាលសវនាការ​នៃ​តុលាការ​ខ្មែរក្រហម
សាលសវនាការ​នៃ​តុលាការ​ខ្មែរក្រហម AFP
ផ្សាយពាណិជ្ជកម្ម

តាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំពេញអង្គ បានអនុម័ត​សំណើសុំ​វិសោធនកម្ម​វិធាន​ផ្ទៃក្នុង​ជា​ច្រើន​ ដែលរួមមាន៖ វិធាន​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​បណ្តឹងសាទុក្ខ​ភ្លាមៗ នៅ​ចំពោះមុខ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល និង​វិធាន​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​លើក​ករណី​មរណភាព នៃ​ជនជាប់​ចោទ ដែល​ស្ថិត​ក្នុង​មន្ទីរឃុំឃាំង ដោយត្រូវបាន​ធ្វើ​វិសោធនកម្ម ដើម្បី​ធ្វើឲ្យ​ការវះកាត់​ពិនិត្យ​សាក​​សព គឺលែង​ជា​កាតព្វកិច្ច​បង្ខំ​ដាច់ខាត​ទៀតហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ