អានតួអត្ថបទ
អេស្ប៉ាញ

កូដកម្ម​​និង​បាតុកម្ម​​ដ៏ធំធេង​​ប្រឆាំង​​ទល់នឹង​​នយោបាយ​​ត្បិតត្បៀត​​របស់​​រដ្ឋាភិបាល​​

ប្រទេស​អេស្ប៉ាញ​បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​នៃ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​សាជាថ្មី។​ ឧនភាព​ថវិកាជាតិ​អេស្ប៉ាញ​បាន​ធ្លាក់​ចុះ​ដុនដាប​ ​ ទោះបីជា​មាន​នយោបាយ​ត្បិតត្បៀត​កាត់បន្ថយ​ការចំណាយ​ដោយ​រដ្ឋាភិបាល​របស់​លោក​Mariano Rajoy យ៉ាងណាក្តី។

បាតុកម្ម​​ដ៏ធំធេង​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី២៩​​មីនា​​​ប្រជាជន​​អេស្ប៉ាញ​​​​សម្ដែង​​​ការប្រឆាំង​​​ទល់នឹង​​កំណែ​​ទម្រង់​​ការងារ​​ និង​​នយោបាយ​​ត្បិតត្បៀត​​របស់​​រដ្ឋាភិបាល​​
បាតុកម្ម​​ដ៏ធំធេង​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី២៩​​មីនា​​​ប្រជាជន​​អេស្ប៉ាញ​​​​សម្ដែង​​​ការប្រឆាំង​​​ទល់នឹង​​កំណែ​​ទម្រង់​​ការងារ​​ និង​​នយោបាយ​​ត្បិតត្បៀត​​របស់​​រដ្ឋាភិបាល​​ © RFI
ផ្សាយពាណិជ្ជកម្ម

 

កូដកម្ម​និង​បាតុកម្ម​ដ៏ធំធេង​នៅ​ថ្ងៃព្រហស្បតិ៍​ទី២៩​មីនា​នេះ​គឺ​ប្រជាជន​អេស្ប៉ាញ​ចង់​សម្ដែង​ឲ្យ​ឃើញ​នូវ​ការប្រឆាំង​របស់​ពួកគេ​ទល់នឹង​កំណែ​ទម្រង់​ក្នុងវិស័យ​ការងារ​ និង​នយោបាយ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​ដែល​នឹងត្រូវ​ដាក់​បង្ហាញ​ “ថវិកាឆ្នាំ២០១២”​នៅពេល​ដ៏ខ្លី​ខាង​មុខនេះ។

គួរបញ្ជាក់ថា​ ​ តាំងពី​ក្រុមអភិរក្សនិយម​ឬ​ស្តាំនិយម​អេស្ប៉ាញ​របស់​លោក​នាយករដ្ឋមន្ត្រី​ Mariano Rajoy​ បាន​ឡើងមក​កាន់​អំណាច​តាំងពី​ខែធ្នូ​ឆ្នាំ២០១១​មកទល់​ពេលនេះ​ ​ មាន​រយៈកាល​ប្រមាណ​១០០ថ្ងៃ​ ​ ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​សង្គម​នៃ​ប្រទេស​អេស្ប៉ាញ​ពុំបាន​ស្គាល់​ការរីក​ចម្រើន​សោះឡើយ។​ ផ្ទុយទៅវិញ​ ​ អ្នកឥត​ការងារ​ធ្វើ​មានកាន់តែ​ច្រើន​ ​ សេដ្ឋកិច្ច​អេស្ប៉ាញ​ដើរថយក្រោយ។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​ផ្ទុះ​ចេញ​ជា​កំហឹង​ប្រជាជន​មួយ​ដ៏​គួរឲ្យ​បារម្ភ។

មូលហេតុ​ទាំងនេះហើយ​ដែលបាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ Mariano Rajoy​ ខិតខំ​ធ្វើការ​កែទម្រង់​ ​ ដោយបាន​កាត់​បន្ថយ​ការចំណាយ​ ​ និង​កែទម្រង់​ក្នុង​វិស័យ​ការងារ​ ​ ដោយពុំបាន​ទទួល​ការយល់ព្រម​ពី​សំណាក់​ក្រុម​សហជីព​អេស្ប៉ាញ​សំខាន់ៗ​ ​ ដែលភាគច្រើន​មាន​ទំនោរ​ទៅរក​អ្នកសង្គមនិយម។

នៅចំពោះមុខ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​សង្គម​ដ៏​សែន​ធ្ងន់ធ្ងរ​បែបនេះ​ ​ កម្មវត្ថុ​ចម្បង​នៃ​​រដ្ឋាភិបាល​អភិរក្សនិយម​របស់​លោក​នាយករដ្ឋមន្ត្រី​ Mariano Rajoy​ គឺ​ធ្វើការ​ប្រយុទ្ធ​ទប់ទល់នឹង​បញ្ហា​ឥតការងារ​ធ្វើ​ដែលបាន​កើនឡើង​ដល់​កម្រិត​កំពូល​គឺ​ប្រមាណ​ជាង២២%​នៃ​ប្រជាជន​សកម្ម។​ ចំណែកឯ​យុវជន​អេស្ប៉ាញ​វិញ​ ​​ មានដល់ទៅ​ជិត​៤០%​ឯណោះ​ដែល​គ្មាន​ការងារ​ធ្វើ។

ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ទល់នឹង​បញ្ហា​ឧនភាព​ថវិកាជាតិវិញ​ ​ រដ្ឋាភិបាល​អភិរក្សនិយម​អេស្ប៉ាញ​នឹងខិតខំ​កាត់បន្ថយ​ឧនភាព​ឲ្យ​ធ្លាក់​មកនៅ​៥,៣%​នៃ​ផលិតផល​ដុលសរុប​នៅ​ឆ្នាំ២០១២​នេះ​ ​ ក្រោយពីបាន​ស្គាល់​ឧនភាព​៨,៥%​នៅឆ្នាំ២០១១​កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ