អានតួអត្ថបទ
ជប៉ុន

ជប៉ុន​បញ្ជូន​មីស៊ីល​ទៅ​ធ្វើ​សមយុទ្ធ ក្រោម​សម្ពាធ​​តាន​តឹង​ជាមួយ​ចិន

កង​កម្លាំង​ទ័ព​ជប៉ុន បាន​បញ្ជូន​មីស៊ីស​ពីរ​គ្រឿង ទៅ​បញ្ឈរ​នៅ​លើ​​​កោះ​មួយ ភាគ​ខាង​ត្បូង​បំផុត​ប្រទេស​ជប៉ុន ក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​។ ជា​ការ​បញ្ជូន​ក្នុង​ក្របខ័ណ្ឌ​​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ និង​ដ៏​សំខាន់​បំផុត​ ដែល​ក្រុង​ប៉េកាំង​មិន​អាច​អត់​ទ្រាំ​មិន​ក្រៅ​ក្រហាយ​បាន​ឡើយ។

មីស៊ីល​ប្រឆាំង​មីស៊ីល ដែល​ជប៉ុន​ដំឡើង នៅ​ក្នុង​ក្រសួង​ការពារជាតិ ក្រុង​តូក្យូ
មីស៊ីល​ប្រឆាំង​មីស៊ីល ដែល​ជប៉ុន​ដំឡើង នៅ​ក្នុង​ក្រសួង​ការពារជាតិ ក្រុង​តូក្យូ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រភព​ផ្លូវការ​ មីស៊ីល​ទាំង​ពីរ​នេះ បាន​ទៅ​ដល់​កោះយុទ្ធសាស្ត្រ មីយ៉ាកូ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ ពី​កោះ​អូគីណាវ៉ា​ តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ កង​កម្លាំង​ស្វ័យការពារ​ជប៉ុន ជា​អ្នក​ទទួល​ខុស​ត្រូវ​ដឹក​ជញ្ជូន​មីស៊ីល​នេះ ជាមួយ​នឹង​ប្រព័ន្ធ​បាញ់​បង្ហោះ​ប្រឆាំង​នឹង​អាគារ​លើ​ដី ប៉ុន្តែ​ពុំ​ទាន់​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ភ្លាមៗ​ នៅ​ពេល​នេះ​ទេ។

នេះ​ជា​លើក​ទី​មួយ​ដែល​ជប៉ុន​​ បាន​ដឹកជញ្ជូន​អាវុធ​ប្រភេទ​មីស៊ីល​ ទៅ​កាន់​កោះ​សែន​ឆ្ងាយ​ដូច្នេះ ក្នុង​ក្របខ័ណ្ឌ​​​​​ធ្វើ​សមយុទ្ធ។ សមយុទ្ធ​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ១​ដល់​ថ្ងៃ​ទី ១៨ វិច្ឆិកា ​មាន​យោធា​ចូល​រួម​ដល់​ទៅ ៣៤០០០​នាក់ ព្រម​ទាំង​នាវា​ និង​យន្តហោះ​ចម្បាំង ជា​ច្រើន​គ្រឿង ពេល​ខ្លះ មាន​ទាំង​ការ​បាញ់​គ្រាប់​ពិត​ទៀត​ផង។

ជា​ផ្លូវការ​ សមយុទ្ធ​ទ្រង់ទ្រាយ​​ធំនេះ គឺ​សំដៅ​លើក​កម្ពស់​សមត្ថភាព​ប្រយុទ្ធ​​របស់​កង​កម្លាំង​ស្វ័យការពារ​ជប៉ុន ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​​យោធាណាមួយ​ ពោល​គឺ​ចិន ក្នុង​ខណៈ​ដែល​តូក្យូ​​​ និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ មើល​ឃើញ​មហិច្ឆតា​ស្ទុះ​ឡើង​ខ្លាំង​ផ្នែក​យោធា និង​ដែន​សមុទ្ទ។ ហេតុ​ដូច្នេះ​ហើយបាន ជា​ជប៉ុន​ក៏​រៀប​ចំ​មាន​លំហាត់​ធ្វើ​សង្គ្រាម​ ច្បាំង​ដណ្តើម​យក​ទឹក​ដី​មក​វិញ​ ដោយ​បង្កើត​កង​កម្លាំង​​ពិសេសដែល​អាច​មុជ​ទឹកក៏​បាន​នៅលើ​គោក​ក៏​បាន។

ជប៉ុន​ធ្លាប់​ធ្វើ​សមយុទ្ធ​ធំ​បែប​នេះ​ម្តង​កាលពី​ឆ្នាំ​២០១១​ ដោយ​មាន​យោធា​ចូល​រួម​៣៥០០០​នាក់ ប៉ុន្តែ​កាលណោះ​ បរិបទ​​​​មិន​តាន​តឹង​ដូច​ពេល​នេះ​ទេ។ ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ជប៉ុន​និង​ចិន​ មាន​ទំនាក់ទំនង​ធ្លាក់​ចុះ​ស្ទើរ​ដល់​បាត ដោយ​ហេតុ​តែ​ជម្លោះ​ដែនដី ជប៉ុន​បាន​ដាក់​កោះ​បី​ នៅ​ប្រជុំ​សេនកាគូ​​ក្នុង​សមុទ្ទ​ចិន​ខាង​កើត ជា​សម្បត្តិ​រដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ