អានតួអត្ថបទ
ជប៉ុន-ហ្វីលីពីន

ជម្លោះដែនទឹក ៖ តូក្យូ​ជួយ​ម៉ានីល ដើម្បី​ងាយ​ប្រឈម​នឹង​ចិន

នៅ​ថ្ងៃ​សៅរ៍​ទី ២៧ កក្កដា នេះ លោកនាយករ​ដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​ថ្លែង​អំពាវនាវ​សុំ​ឱ្យ​ពរ​ជ័យ​រឹត​ចំណង​សហប្រតិបត្តិការ ​​ជាមួយ​នឹង​​ប្រទេស​ហ្វីលីពីន​ លើ​វិស័យ​ដែនទឹក​​ ដើម្បី​ប្រឈម​នឹង​មហាអំណាច​ចិន ដែល​​ប្រទេស​ទាំង​ពីរមាន​ជម្លោះ​ដណ្តើម​បូរណភាពប្រជុំ​កោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង និង​ខាងកើត។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​(ឆ) និង​ប្រធានាធិបតី​ហ្វីលីពីនធ្វើ​សន្និសីទ​កាសែត នៅ​ទីក្រុង​ម៉ានីល ថ្ងៃ​ទី ២៧ កក្កដា ២០១៣
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​(ឆ) និង​ប្រធានាធិបតី​ហ្វីលីពីនធ្វើ​សន្និសីទ​កាសែត នៅ​ទីក្រុង​ម៉ានីល ថ្ងៃ​ទី ២៧ កក្កដា ២០១៣ © Reuters
ផ្សាយពាណិជ្ជកម្ម

“សម្រាប់​ជប៉ុន ប្រទេស​ហ្វីលីពីន​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ក្នុង​ការ​ទាញ​រក​ផល​ប្រយោជន៍ និង​ការ​ចែក​រំលែក​ទស្សនៈ ដែល​​ជា​មូលដ្ឋានគ្រឹះរបស់​ប្រទេស​មួយ​”! នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ ក្នុងសន្និសីទ​កាសែត​រួម​ជាមួយ​ប្រធានាធិបតី​ហ្វីលីន​ លោក បេនីញ៉ូ អាគីណូ (Benigno Aquino) ​​នៅ​​ទីក្រុង​ម៉ានីល ម្សិលមិញ។​

 
លោក ស៊ីនហ្សូ អាបេ បាន​ចាត់​ទុក​ទស្សនកិច្ច​នេះ ថា​ជា​ការ​ពង្រឹង​ពង្រឹក​ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ ​​នយោបាយ សន្តិសុខ​ និង​​សេដ្ឋកិច្ច​។ គឺ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​ពង្រឹង​ភាព​ជាដៃគូ​​យុទ្ធ​សាស្ត្រ​នេះ ជប៉ុន​នឹង​បន្ត​ជួយ​ធ្វើទំនើប​កម្ម​ឥត​ដាច់​ និង​បំពាក់​បំប៉ន​សមត្ថភាព​ឆ្មាំ​សមុទ្ទ​ហ្វីលីពីន។ ជំនួយ​ធ្វើ​ទំនើប​កម្ម​ គឺ​សំដៅ​លើ​ការ​ផ្តល់​កម្ចី​ពិសេស​ សម្រាប់​ឱ្យហ្វីលីពីន​យក​ទៅទិញ​នាវា​ល្បាត​១០​គ្រឿង មក​ជំនួស​នាវា​ចាស់​ទ្រុឌទ្រោម​សព្វថ្ងៃ ដែល​ជប៉ុន​ធ្លាប់​បាន​ប្រកាស​សន្យា​កាលពី​ដើម​ឆ្នាំ។ ចំណែក​លោក​ប្រធានាធិបតី​ហ្វីលីពីន ក៏​រីករាយ​ស្វាគមន៍​នឹង​ធ្វើ​កិច្ច​សហប្រត្តិបត្តិការ​ជាមួយ​ជប៉ុន​ដែរ ដោយ​ចាត់​ទុក​ថា​នេះ​ជា​សរសរ​ទ្រូង​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាងគ្នា។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ហ្វីលីពីន ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​ ​ហ្វីលីពីនកំពុង​ខឹង​សម្បារ​នឹង​​ក្រុង​ប៉េកាំង​ដែល​បាន​បញ្ជូន​នាវា​ទៅ​ប្រជុំ​កោះ​ស្ព្រាតលី ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែន​ទឹក​ហ្វីលីពីនផង និង​​ម្យ៉ាង​ទៀត​​ពីន ធ្វើ​ឡើង​ក្នុង​ខណៈួយ​ជប៉ុន​ដែរ ដោយ​ចាត់​ទុក​ថា​នេះ​ជា​សរស​​ ​ចិន​និង​ជប៉ុន​ ក៏​កំពុង​​មើល​មុខ​គ្នា​មិន​ចំ​ ព្រោះ​សំណុំ​រឿង​ដណ្តើម​ប្រជុំ​​​សេនកាគូ​ ក្នុង​សមុទ្ទ​ចិន​ខាង​កើតផង​។​

ពីរ​ថ្ងៃមុន​នេះ ជប៉ុន​បាន​ថែម​ទាំង​ប្រកាស​ពង្រឹងក​ម្លាំង​យោធា​ជើងទឹក និង​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ការពារ​ដែន​សមុទ្ទ​។ ប៉ុន្តែ​ជាមួយ​នឹង​ភាព​ដាច់ខាត ហ៊ាន​យក​បញ្ហា​មក​ដាក់​មុខ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ក៏​ចង់​បាន​​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី តាម​រយៈ​ការ​​ស្នើ​សុំ​ឱ្យ​មានការ​ចរចា​ត្រង់ទៅ​ត្រង់​មក​ជាមួយ​ចិន​ ដើម្បី​សន្តិភាព​តំបន់ និង​ឈាន​ដល់​ការ​រួម​រស់​ដោយ​សុខ​សាន្ត​ក្នុង​នាម​ជា​អ្នក​ជិត​ខាង​ល្អ​នឹង​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ