អានតួអត្ថបទ
ជប៉ុន

រដ្ឋាភិបាល​បញ្ចេញ​លុយ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច និង​ពង្រឹង​ដែន​សមុទ្រ

រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច បញ្ចេញ​សាច់ប្រាក់ ជាង​៤ពាន់​លាន​អឺរ៉ូ នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​អភិវឌ្ឍ​ឡើងវិញ​សេដ្ឋកិច្ច នៅ​តំបន់​ភាគខាងជើង​ប្រទេស​ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​រញ្ជួយដី និ​រលកយក្ស​ស៊ូណាមី កាលពី​ឆ្នាំ ២០១១។ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ប្រញាប់​អនុម័ត​ថវិកា​ស្រោចស្រង់​សេដ្ឋកិច្ច ដើម្បី​ប្រមូល​ប្រជាប្រិយភាព នៅក្នុង​ការបោះឆ្នោត​សភា​ថ្មី ដែល​នឹង​អាច​រៀបចំ​ធ្វើឡើង នៅក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ។

នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃ​ទី ២៦​កញ្ញា ឆ្នាំ ២០១២ នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​បញ្ជាក់​ពី​ដែនបូរណភាព​ទឹកដី របស់​ជប៉ុន​ទៅលើ​ប្រជុំកោះ​សេនកាគូ។ ដូច្នេះ ជប៉ុន​មិន​អាច​ចែក​រំលែកដីមួយចំណែក​ណាមួយ​​ជាមួយ​ចិន​បាន​ទេ។
នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃ​ទី ២៦​កញ្ញា ឆ្នាំ ២០១២ នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​បញ្ជាក់​ពី​ដែនបូរណភាព​ទឹកដី របស់​ជប៉ុន​ទៅលើ​ប្រជុំកោះ​សេនកាគូ។ ដូច្នេះ ជប៉ុន​មិន​អាច​ចែក​រំលែកដីមួយចំណែក​ណាមួយ​​ជាមួយ​ចិន​បាន​ទេ។ ©REUTERS/Andrew Burton
ផ្សាយពាណិជ្ជកម្ម

ថវិកា​ជាង​៤ពាន់​លាន​អឺរ៉ូ គឺ​តិច​ជាង​ពាក់​កណ្តាល ចំនួន​ដែល​កាសែត​ក្នុង​ស្រុក​ជប៉ុន​ធ្លាប់​ប្រកាស កាលពី​សប្តាហ៍មុន (ប្រមាណ ១០ពាន់​លាន​អឺរ៉ូ)។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ ភាគច្រើន​នៃ​ថវិកា​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើ​ដើម្បី​សាងសង់​ឡើងវិញ ហេដ្ឋារចនា​សម្ព័ន្ធ និង​ជំរុញ​សេដ្ឋកិច្ច នៅតំបន់​ភាគខាងជើង ដែល​បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី។

ចំណែក​ថវិកា​មួយផ្នែក​ទៀត នឹង​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ពង្រឹង​ផ្នែក​ការពារ​ដែនសមុទ្រ ជាពិសេស​ក្នុង​បរិបទ​ដែល​ជប៉ុន​កំពុង​ប្រឈមមុខ​ដាក់គ្នា​ខ្លាំងជាមួយ​ចិន ជុំវិញ​ជម្លោះ​ទាមទារ​ប្រជុំកោះ​សេនកាគូ (Senkaku)។ យោងតាម​ទីភា្នក់ងារ​ព័ត៌មាន​ជប៉ុន ក្យូដូ ជាមួយ​នឹង​ថវិកា​នេះ រដ្ឋាភិបាល​នឹង​បំពាក់​ឧបករណ៍​ទំនើបៗ​ថ្មី​ដល់​ឆ្មាំ​សមុទ្រ​ជប៉ុន ដូចជា​នាវា​ល្បាត​សមុទ្រធុន​ធំ​បួនគ្រឿង និង​ឧទ្ធម្ភាគចក្រ​ទំនើប​៣គ្រឿង ដែល​អាច​ហោះ​រយៈពេល​យូរ​លើ​សមុទ្រ។

ដោយពិត​ទៅ សម្ភារៈ​យោធា​ទាំងនេះ​នឹង​ត្រូវ​ទិញ នៅឆ្នាំក្រោយ ក៏​ប៉ុន្តែ អាជ្ញាធរ​ជប៉ុន​ប្រញាប់​បំពាក់​ឆ្មាំ​សមុទ្រ​របស់ខ្លួន ដើម្បី​ការពារ​ដែនកោះ​របស់ខ្លួន ដែល​រដ្ឋាភិបាល ទើប​បានប្រមូល​ទិញ មកធ្វើ​ជា​សម្បត្តិ​រដ្ឋ​ជប៉ុន កាលពី​ខែ​កញ្ញា​កន្លងទៅ។ នយោបាយ​ប្រមូលទិញ​កោះ របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ខឹង​សម្បារ ដោយមូលហេតុ ចិន​ក៏​បាន​ទាមទារ​ធ្វើ​ជាម្ចាស់​ប្រជុំកោះ ដែល​ចិន​ឲ្យ​ឈ្មោះថា ទាវយូ (Diaoyu)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ