អានតួអត្ថបទ
បទយកការណ៍

វេជ្ជបណ្ឌិត​លី សូវ៉ាន់៖«៩៥%​នៃ​ជំងឺ​ពងបែក​មាត់​ដៃ​ជើង​អាច​ព្យាបាល​បាន ៥%​អាច​វិវឌ្ឍ​ទៅ​ធ្ងន់ធ្ងរ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជិតមួយខែមកហើយ ក្រសួង​សុខាភិបាល​បាន​ប្រកាស​អំពី​វត្តមាន​នៃ​មេរោគ អ៊ីវី ៧១ (EV 71) ដែល​បង្ក​អោយ​កុមារ​មាន​រោគសញ្ញា​ពងបែក​មាត់ដៃជើង និង​អាច​បង្ក​អោយ​កុមារ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ ក្រោយពីបាន​ទទួល​ព័ត៌មាន​នេះ ប្រជាពលរដ្ឋ​ទូទៅ​បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​កូនចៅ​របស់​ពួកគេ រីឯ​ក្រសួង​សុខាភិបាល​ក៏បាន​ផ្សព្វផ្សាយ​អំពី​វិធី​បង្ការ​ផងដែរ។ តើ​ស្ថានភាព​នៃ​ការ​ផ្ទុះ​ជំងឺនេះ​ស្ថិតនៅ​កម្រិត​ណា? អ្វី​ជា​មេរោគ អ៊ីវី ៧១? តើអ្វីខ្លះ​ជា​វិធី​ជួយសង្គ្រោះ​នោះ? លោក​វេជ្ជបណ្ឌិត​លី សូវ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បកស្រាយ​សំណួរ​ទាំងនេះ​ នៅក្នុង​បទសម្ភាសន៍​ជាមួយ​លាង ដឺលុច អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុបារាំង​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា។

វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល
វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល RFI/Delux Leang
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ