អានតួអត្ថបទ
បទសម្ភាស

លោកស្រី ពុង ឈីវកេក៖« តុលាការ​មួយ​ដែល​អនុវត្ត​គោលការណ៍​ឯករាជ្យ នឹងលាង​សំអាត​លោក ចាន់ សុវ៉េត​ពី​ការ​ចោទ​ប្រកាន់ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាង​អន្តរជាតិ នៅ​ថ្ងៃសៅរ៍ ទី១៨ សីហា​នេះ គឺ​លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន ​និង​ជា​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ហៅ​កាត់​ថា ​លីកាដូ។ ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា លោកស្រី ពុង ឈីវកេក​បាន​បញ្ជាក់​ថា លោកស្រី ក៏​ដូច​ជា​ក្រុម​អង្គការ​សង្គមស៊ីវិល​ផ្សេង​ទៀត​មាន​ការ​សោកស្តាយ​ចំពោះ​ការ​ចោទប្រកាន់​លើ​លោក ចាន់ សុវ៉េត មន្រ្តី​អង្គការ​សិទ្ធិមនុស្ស អាដហុក ពី​បទ «ផ្តល់ជំនួយដល់ចារីជាអាទិ៍»។ សម្រាប់​លោកស្រី ពុង ឈីវកេក ការ​ចោទប្រកាន់​ដូច្នេះ គឺ​ជា​ការ​ចោលសារ​មួយ​អវិជ្ជមាន​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ឯ​ទៀតៗ។ យ៉ាង​ណា​ក៏​ដោយ លោកស្រី​សង្ឃឹម​ថា តុលាការ​មួយ​ដែល​អនុវត្ត​គោលការណ៍​ឯករាជ្យ​នឹង​លាង​សំអាត​លោក ចាន់ សុវ៉េត​ពី​ការ​ចោទប្រកាន់​នោះ៕

លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ជា​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ
លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ជា​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ