អានតួអត្ថបទ
បទសម្ភាស

លោក ម៉ម សូណង់ដូ៖« វិទ្យុ​សំបុកឃ្មុំ​កំពុង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ខ្ញុំកូនខ្មែរ ត្រូវ​ការពារ​ខ្មែរ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​គួច គន្ធារ៉ា​នៅ​ថ្ងៃ​សៅរិ៍ ទី៩ មេសា​​នេះ គឺ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុសំបុកឃ្មុំ និង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ។ លោក ម៉ម សូណង់ដូ​បាន​ប្រកាស​ទទួល​ស្គាល់​ថា លោក​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន ជា​មុន​ទេ ក្នុង​ការ​ជួល​ម៉ោងផ្សាយ​ឲ្យ​វិទ្យុខ្មែរប៉ុស្តិ៍​ដែល​មាន​មូលដ្ឋាន​នៅ​ សហរដ្ឋអាមេរិក។ ប៉ុន្តែ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​របស់​ក្រសួង​ព័ត៌មាន​ឲ្យ​បញ្ឈប់​ការ​ ផ្សាយ​ឲ្យ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ លោក ម៉ម សូណង់ដូ​បាន​ស្នើ​សុំ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​ជា​កំហុស​របស់​វិទ្យុសំបុកឃ្មុំ ឬ​ក៏​ជា​កំហុសឆ្គង​របស់​វិទ្យុខ្មែរប៉ុស្តិ៍ ?

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ
លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ©វិទ្យុសំបុកឃ្មុំ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ