អានតួអត្ថបទ
កម្ពុជា-នយោបាយ

និពន្ធ​នាយក​កាសែត​ខេមបូឌា​ដេលី៖ រដ្ឋាភិបាល​ប្រើ​វិធី​យក​ពន្ធ សម្លាប់​កាសែត​នេះ

កាសែត​ខេម​បូឌា​ដេលី ដែល​មាន​អាយុ​កាល​២៤​ឆ្នាំ​ហើយ​នោះ នឹង​ត្រូវ​បិទ​ការ​ផ្សាយ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃទី៤ ខែ​កញ្ញា តទៅ។ នៅ​ថ្ងៃ​នេះ​សឿង ភារៈ​បាន​ជួប​សម្ភាស​លោក​ស្រី Jodie DeJonge និពន្ធ​នាយក​កាសែត​ខេមបូឌា​ដេលី ហើយ​លោក​ស្រីបាន​លើក​ឡើង​ថា​ក្នុង​ស្ថានការណ៍​បច្ចុប្ប​ន្នេះ គេ​(រដ្ឋាភិបាល)​ប្រើ​ការ​បង់​ពន្ធ​ ដើម្បី​សម្លាប់​កាសែត​នេះ​តែ​ម្តង​។ លោក​ស្រី Jodie បាន​បញ្ជាក់​ថា​លោក​ស្រី​មិន​ដឹង​ថា​កាសែត​នេះ​នឹង​ធ្វើ​អ្វី​ប​ន្តទៀត​ទេ​។ ​លោក​ស្រី​លើក​ឡើង​ថា​អ្នក​កាសែត​នៅ​ទីនេះ គឺ​មាន​ភាព​រហ័ស​រហួន វាងវៃ ហើយ​លោកស្រី​ចង់​ឃើញ​ពួក​គេ​បន្ត​ការងារ​នេះ​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​វិស័យ​ព័ត៌មាន​។

កាសែតខេមបូឌាដេលី
កាសែតខេមបូឌាដេលី RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ