អានតួអត្ថបទ
បទសម្ភាស

លោកហោ ណំាហុង៖« ប្រសិន​បើ​តុលាការ​យុត្តិធម៌អន្តរជាតិ​ក្រុងឡាអេ​សម្រេច​ដោយ​ផ្អែក​លើ​ច្បាប់ កម្ពុជា​នឹង​ឈ្នះ​ថៃ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ​នៅ​ថ្ងៃសៅរ៍ ទី១៣ មេសា​នេះ គឺ​លោក​ហោ ណំាហុង ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​កម្ពុជា។ នៅ​ក្នុង​ដំណើរ​ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ​ក្រុង​ឡាអេ ប្រទេស​ហូឡង់ លោក​ហោ ណំាហុង​បាន​ឆ្លៀត​ចូល​បំពេញ​ការងារ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង។ ជា​ឱកាស​មួយ​ដែល​គួច គន្ធារ៉ា​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​ហោ ណំាហុង​នៅ​ក្នុង​សណ្ឋាគារ។ លោក​ហោ ណំាហុង​បាន​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​យុត្តិធម៌អន្តរជាតិ​ក្រុង​ឡាអេ​សម្រេច​ដោយ​ផ្អែក​លើ​ច្បាប់​សុទ្ធសាធ នោះ​កម្ពុជា​នឹង​ឈ្នះ​ថៃ​នៅ​ក្នុង​រឿងក្តីក្តំា​ប្រាសាទព្រះវិហារ។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ការទូត​កម្ពុជា​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ បើ​ទោះ​បី​ជា​សេចក្តីសម្រេច​នោះ​អនុគ្រោះ​ឲ្យ​ភាគី​ណា​មួយ​ក៏​ដោយ។

លោក​ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា
លោក​ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ