ជប៉ុនផ្តល់ជំនួយជាង១៥លានដុល្លារលើកកម្ពស់សេវាសុខាភិបាលរដ្ឋនៅខេត្តព្រះសីហនុ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤០
ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ JICA របស់ខ្លួន បានផ្តល់ជំនួយឥតសំណងជាង១៥លានដុល្លារក្នុងការសាងអគារថ្មី ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាមួយការបំពាក់ឧបករណ៍ព្យាបាលជំងឺទំនើបៗ ព្រមទាំងមានការបណ្តុះបណ្តាលជំនាញដល់គ្រូពេទ្យទៀត។ ជំនួយនេះត្រូវបានមន្ត្រីសុខាភិបាល ក្នុងខេត្តឆ្នេរសមុទ្រចាត់ទុកថា បានជួយលើកមុខមាត់សេវាព្យាបាលរដ្ឋក្នុងខេត្តទេសចរណ៍មួយនេះ ។កន្លងមកប្រជាពលរដ្ឋជាអ្នកមានជីវភាពគួរសម មិនសូវទុកចិត្ត ឬមកព្យាបាលជំងឺក្នុងពេទ្យបង្អែកខេត្តនោះឡើយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ