អានតួអត្ថបទ
បទសម្ភាស

លោក​ឧត្តម​សេនីយ៍​ត្រី​អេង ហ៊ី​៖​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ភូមិ​ភាគ​ឦ​សាន​ស្ងប់​ស្ងាត់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅ​រាត្រី​នេះ គឺ​លោក​ឧត្តម​សេនីយ៍​ត្រី​ អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មការជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​។ ឆ្លើយ​​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI លោក​ឧត្តម​សេនីយ៍​ត្រី អេង ហ៊ី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បទ​ល្មើស​ព្រៃ​ឈើ​ស្ថិត​នៅ​ភូមិ​ភាគ​ឦសាន​មាន​សភាព​ស្ងប់​ស្ងាត់។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ នៅ​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​នេះ ​សមត្ថកិច្ច​កំពុង​តែ​ប្រមូល​ភស្តុតាង ដើម្បី​ចោទ​ប្រកាន់​ទៅ​លើ​ឈ្មួញ​ឧក្រិដ្ឋជន​ព្រៃឈើ​ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​។ ប៉ុន្តែ​ដោយសារ​រឿង​នេះ​ ជា​រឿង​សំងាត់ លោកអេង ហ៊ី នៅ​មិន​ទាន់​អាច​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ​នេះ​នៅ​ឡើយ​ទេ។

លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ