អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​អន់​ចិត្ត​បាន​កើត​ឡើង​រវាង​សហព័ន្ធ​សហជីព​កម្មករ​ដែល​ប្រឆាំង​រដ្ឋាភិបាល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​អាក់អន់​ចិត្ត​ពិត​ជា​បាន​កើត​ឡើង ក្នុង​ចំណោម​មេ​ដឹកនាំ​សម្ព័ន្ធ​សហជីព ដោយសារតែ​ការលើក​ពេលធ្វើ​កូដកម្ម ដែល​តម្រូវឱ្យ​កម្មករនិយោជិត​ស្នាក់​នៅ​ផ្ទះ ជំនួស​ឱ្យ​ការ​មក​ធ្វើការ​នៅ​រោងចក្រ ក្នុង​គោលបំណង​ទាមទារ​សេរីភាព​របស់​បាតុករ២១នាក់ និង​ប្រាក់​ឈ្នួល​អប្បបរមា​​​​ប្រចាំខែ១៦០ដុល្លារ ជា​ចម្បង។ ការប្តូរ​ចិត្ត​របស់​មេដឹកនាំ​សហជីព​ភាគច្រើន​បានធ្វើឱ្យ​កូដកម្ម​របស់​កម្មករ​និយោជិត ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងទៅ​ មិនសូវ​ផុសផុល។ ពេល​មេដឹកនាំ​កូដ​ករ​អន់​ចិត្តនឹង​សហការី​របស់ខ្លួន មេដឹកនាំ​កម្មករ​ដែល​គាំទ្រ​រដ្ឋាភិបាល​ថា សម្ព័ន្ធ​សហជីព​​​ប្រឆាំង​ប្រេះឆា​គ្នា និង​មិន​បម្រើ​កម្មករនិយោជិត​ទេ។

កម្មករដែលធ្វើកូដកម្មមិនទៅធ្វើការ
កម្មករដែលធ្វើកូដកម្មមិនទៅធ្វើការ RFI-sophal
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ