អានតួអត្ថបទ
បារាំង

សូម​កុំ​ភ័យ​បារម្ភ​ជ្រួលជ្រើម គ្មាន​កង្វះ​ប្រេងសាំង​ទេ!

រដ្ឋាភិបាល​បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​១៧​តុលា​ម្សិល​មិញ​ថា​នឹង​គ្មាន​ កង្វះ​ប្រេងសាំង​ទេ​ហើយ​បាន​សន្យា​ថា​នឹង​ “​ ទម្លាយ​ឃ្លាំង​ស្តុក​ទុក​ “​ប្រេងសាំង​ដែល​ប្រហែល​ជា​នឹង​ត្រូវ​បិទ​ខ្ទប់​ដោយ​ពួក​បាតុករ​ ​ នៅ​ពេល​ដែល​ស្ថានភាព​ដំណើរ​ការ​ទៅ​ជា​ធម្មតា​នៅ​កន្លែង​ចាក់​សាំង​និង​ អាកាសយានដ្ឋាន​ ​ -ស្រប​តាម​មតិ​របស់​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ប្រេង​សាំង។

អ្នកដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ប្រេង​បារាំង​ធ្វើ​បាតុកម្ម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថានីយ៍​ខ្វះ​ប្រេង​សម្រាប់​រថយន្ត
អ្នកដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ប្រេង​បារាំង​ធ្វើ​បាតុកម្ម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថានីយ៍​ខ្វះ​ប្រេង​សម្រាប់​រថយន្ត ©Reuters
ផ្សាយពាណិជ្ជកម្ម

02:42

សេចក្តី​រាយការណ៍ របស់​វីនស្តុន រតនា

“ខ្ញុំ​នឹង​មិន​បណ្តែត​បណ្តោយ​ឱ្យ​សេដ្ឋកិច្ច​បារាំង​ត្រូវ​បន្ថប់​ដង្ហើម​ដោយ​ការបិទ​ខ្ទប់​ការផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​ឡើយ”​ ​ -នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ François​ Fillon​ថ្លែង​តាម​ទូរទស្សន៍​TF1​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​១៧តុលា​ម្សិល​មិញ។​”​ សិទ្ធិ​ធ្វើ​កូដកម្ម​ត្រូវ​បាន​គោរព​ ​ ប៉ុន្តែ​នេះ​ពុំ​មែន​ជា​សិទ្ធិ​ឃាត់​ឃាំង​កុំ​ឱ្យ​មាន​ប្រេង​ឥន្ធនៈ​នោះ​ឡើយ។នេះ​ក៏​ពុំ​មែន​ជា​សិទ្ធិ​ហាម​ប្រាម​ពលករ​ដែល​ពុំ​មែន​ជា​កូដករ​កុំ​ឱ្យ​ចូល​ទៅ​កាន់​ទី​កន្លែង​ធ្វើការ​នោះ​ដែរ។

ចំណែក​ឯ​លោក​ប្រធាន​សហភាព​ឩស្សាហកម្ម​ផលិត​ប្រេង​ឥន្ធនៈ​បារាំង​វិញ​ បាន​យល់​ឃើញ​ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា​ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ស្ថានភាព​ធម្មតា​ ក្នុង​ការផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​ឱ្យ​កន្លែង​ចាក់​សាំង​។គ្រោះ​នៃ​កង្វះ​ប្រេងសាំង​រសាត់​ឃ្លាត​ទៅ​ឆ្ងាយ​ហើយ​ ​ ដោយ​ហេតុ​មាន​ប្រេង​ស្តុក​ទុក​បំរុង​ជា​ច្រើន​សប្តាហ៍​មក​ហើយ។

ប៉ុន្តែ​រោង​ចក្រ​ចម្រាញ់​ប្រេង​ឥន្ធនៈ​បារាំង​ចំនួន​១២​ដំណើរ​ការ​ទៅ​ដោយ​រអាក់​រអួល​ ដោយ​ហេតុ​ចលនា​តវ៉ា​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​គឺ​មួយ​កន្លែង​ដំណើរការ​យ៉ាង​ខ្សោយ​ណាស់​ ​ ១១កន្លែង​ទៀត​បាន​ឈប់​ដើរ។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​Brice​ Hortefeux​ បាន​ព្រមាន​ប្រាប់​រួច​ស្រេច​ហើយ​ថា​ រដ្ឋាភិបាល​នឹង​”​ ទម្លាយ​ឃ្លាំង​ស្តុក​ទុក​បំរុង​ “​ប្រេង​ឥន្ធនៈ​ដែល​ប្រហែល​ជា​នឹង​ត្រូវ​បិទខ្ទប់​ដោយ​ពួក​បាតុករ។

សហជីព​ឈ្មោះ​សហព័ន្ធ​រួម​ទូទៅ​នៃ​ពលកម្ម​ ហៅ​កាត់​ថា​CGT​ពុំ​បដិសេដ​ទេ​នូវ​ឃ្លាំង​ស្តុក​ទុក​ដទៃ​ទៀត​ត្រូវ​បិទ​ខ្ទប់​ ដោយ​ហេតុ​ថា​ មាន​រថយន្ត​ដឹក​ជញ្ជូន​ខ្លះ​ប្រហែល​ជា​នឹង​ត្រូវ​មក​ចូល​រួម​ក្នុង​អធិករណ៍​ដែរ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​ដែរ។

សមាជិក​រដ្ឋាភិបាល​បាន​បង្កើន​សារ​ធ្វើ​ឱ្យ​កក់​ក្តៅ​ក្នុង​ចិត្ត​ដែល​បដិសេធ​រាល់​កង្វះ​ប្រេងសាំង​។លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​Eric​ Woerth​ បាន​អះ​អាង​ថា​ នឹង​គ្មាន​កង្វះ​ប្រេង​សាំង​ទេ​ ​ ពីព្រោះ​រដ្ឋាភិបាល​ប្រុង​ប្រយ័ត្ន​វាង​វៃ​ខ្លាំង​ណាស់​ក្នុង​រឿង​នេះ។

លោក​រដ្ឋ​លេខាធិការ​ក្រសួង​ដឹក​ជញ្ជូន​Dominique​ Bussereau​ បាន​អះអាង​ថា​ ក្នុង​ចំណោម​កន្លែង​ចាក់​សាំង​ចំនួន​១ម៉ឺន៣០០០កន្លែង​ នៅ​ប្រទេស​បារាំង​ ​ មាន​តែ​២០០​កន្លែង​ប៉ុណ្ណោះ​ “​ ត្រូវ​គេ​រំខាន​រាំងរា​ “​។កន្លែង​ចាក់​សាំង​ណា​ដែល​ប្រកាស​ថា​ គ្មាន​ប្រេង​សាំង​ទេ​ ​ រក្សា​ប្រេង​សាំង​ខ្លួន​ទុក​ឱ្យ​អតិថិជន​ធម្មតា​ដែល​ខ្លួន​មាន​កិច្ច​សន្យា​ជាមួយ​។លោក​Dominique​ Bussereau​ធ្វើ​សំណូម​ពរ​ជា​ថ្មី​ម្តង​ទៀត​ សូម​ឱ្យ​ពួក​អ្នក​បើក​បរ​រថយន្ត​កុំ​ចាក់​សាំង​ឱ្យ​ពេញ​ឡាន​ខ្លួន​ ដើម្បី​បំរុង​ទុក​បង្ការ​ជា​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ