អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​មិន​បារម្ភ​ចំពោះ​ដីកា​កោះ​លោក​ហ៊ុន​ ម៉ាណែត​

ក្រោយ​ការ​កើត​ហេតុការណ៍​ប្រទូសរ៉ាយ​គ្នា​នៅ​ទី​ក្រុង​ឡងប៊ីច(Long Beach) រវាង​សន្តិសុខ​របស់​លោក​ហ៊ុន ម៉ាណែត និង​មេធាវី​មួយ​រូប​នៅ​ទឹក​ដី​អាមេរិក កាល​ពី​ពេល​ថ្មី​នោះ ករណី​នេះ បាន​ឈាន​ដល់​ដៃតុលាការ​របស់​អាមេរិក​ហើយ​។ ដោយឡែក រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា រដ្ឋាភិបាល​គ្មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បណ្តឹង​នេះ​ទេ ព្រោះ​ថា​គ្រាន់​តែ​ជា​ការ​បំបាក់​មុខ​កូន​ប្រុស​នាយករដ្ឋមន្ត្រី​តែ​ ប៉ុណ្ណោះ​។

លោកហ៊ុន ម៉ាណែត កូនប្រុសច្បងលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកហ៊ុន ម៉ាណែត កូនប្រុសច្បងលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន។ @Hun Manet page
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ប្រតិកម្ម​ថា ការ​ដាក់​ពាក្យ​ប្តឹង​លោក​ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គឺ​គ្មាន​ការ​ព្រួយ​បារម្ភ ព្រោះ​តែ​ករណី​នេះ គឺ​ជា​ករណី​នយោបាយ ដើម្បី​បំប៉ោង​ព្រឹត្តិការណ៍​នឹង​មិន​ចង់​ឱ្យ​លោក​ហ៊ុន ម៉ាណែត ដែល​កំពុង​ស្វែង​រក​ប្រជាប្រិយ​ភាព​នៅ​បរទេស​ខ្លបខ្លាច​។ លោក​ផៃ ស៊ីផាន បាន​បន្ត​ថា អ្វី​ដែល​តុលាការ​ស្វែង​រក​អង្គ​ហេតុ​មក​ដាក់​បន្ទុក​នោះ គឺ​ជា​ការ​បំបាក់​មុខ​តែ​ប៉ុណ្ណោះ​។

បណ្តឹង​ដែល​នាំ​ឱ្យ​មាន​ករណី​ប្តឹង​ទៅ​កាន់​តុលាការ​នេះ បាន​កើត​ឡើង​ក្រោយ​ការ​ប្រទូសរ៉ាយ​មួយ បាន​កើត​ឡើង រវាង​ក្រុម​សន្តិសុខ​ការពារ​លោក​ហ៊ុន ម៉ាណែត ក្នុង​ព្រឹត្តិការណ៍​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​អាមេរិក និង​មេធាវី​ជនជាតិ​អាមេរិក​ម្នាក់ ដែល​ព្យាយាម​មក​យ៉ាង​កៀក​នឹង​លោក​ហ៊ុន ម៉ាណែត​។ ជាហេតុការណ៍ ដែល​កម្លាំង​សន្តិសុខ បាន​រុញ​ច្រាន​បុរស​ម្នាក់ ដែល​ជា​មេធាវី​នោះ​ប៉ះ​ទៅ​នឹង​ដី​ដែល​បណ្តាល​ឱ្យ​មាន​របួស​។ លោក​ហ៊ុន ម៉ាណែត ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​សហរដ្ឋ​អាមេរិក មិន​ទាន់​បាន​ប្រតិកម្ម​ចំពោះ​ដំណឹង​នេះ​ទេ​។

សូម​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ទី​ក្រុង​ឡងប៊ីច (Long Beach) ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ទី​នោះ បាន​ប្រកាស​ធ្វើ​បាតុកម្ម​នឹង​មិន​ចង់​ឃើញ​វត្តមាន​របស់​លោក​ដែល​ជា​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​អ្នក​អាមេរិក​មួយ​ចំនួន​យល់​ថា​ជា​មនុស្ស​ផ្តាច់ការ​។

គណបក្ស​សង្គ្រោះជាតិ បាន​អះអាង​ថា បាតុកម្ម​ប្រឆាំង​នឹង​លោក​ហ៊ុន ម៉ាណែត នៅ​អាមេរិក គឺ​ជា​សិទ្ធ​របស់​ប្រជាពលរដ្ឋ​ដែល​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង​នោះ​ទេ​។ បើ​ទោះ​បី​ជា មាន​បាតុកម្ម​ប្រឆាំង​លោក ដែល​នាំ​ឱ្យ​មាន​បណ្តឹង​ពី​មេធាវី​អាមេរិក មក​លើ​រូប​លោក ក៏​លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​អាមេរិក គឺ​ជា​ការ​រួម​គ្នា​តែ​មួយ​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ