អានតួអត្ថបទ
បទយកការណ៍

អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ប្រើ​ហ្វេស​ប៊ុក ​ដើម្បី​លើក​ស្ទួយ​ខ្លួន​ឯង ​ក្នុង​សង្គម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន​ ការ​ស្រលាញ់​ភេទ​ដូច​គ្នា ​មិន​​មែន​​ជា​អ្វី​ ដែល​​ត្រូវ​លាក់​បាំង ​ហើយ​​ក៏មិន​​មែន​ជា​អ្វី​ដែល​​ធ្វើ​ឲ្យ​​ជីវិត​របស់​អ្នក​​ទាំង​នោះ ត្រូវ​​អាប់​អោន​នោះ​ដែរ​។ តួ​យ៉ាង ​ដូច​ជា​​មនុស្ស​​ប្រុស​២​នាក់​ ដែល​​ស្រលាញ់​សារ​ធាតុ​ជា​ស្រី​ គឺ ងោ ​ម៉េង​ហួង ​និង ​បូ ​សកល​កិត្យា​ដែល​​ជា​និស្សិត​សិក្សា​ផ្នែក​គ្រប់​គ្រង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​សារ​គមនា​គមន៍ នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ ​ដោយ​​ជោគជ័យ ​ហើយ​​មាន​​ការ​ងារ​​ធ្វើ​ល្អ​ទៀត ក្នុង​​នាម​​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា។​ ម៉េង​ហួង ​និង​កិត្យា ​បាន​​ទទួល​បាន​ប្រាក់​ខែ ​មិន​ក្រោម​ ៥០០​ ដុល្លា​ឡើយ ​ក្នុង​រយៈ​ពេល​​មួយ​ខែ​ៗ ​។ នេះ​ស​បញ្ជាក់​ឲ្យ​​ឃើញ​ថា គ្រាន់​តែ​ស្រលាញ់​ភេទ​ដូច​គ្នា ​មិន​​មែន​​ជា​បញ្ហា​សម្រាប់​ជីវិត​នោះ​ទេ។​

ងោ​ ម៉េង​ហួង​ក្នុង​រូបរាង​ជា​ប្រុស​(ធ្វេង​), ម៉េង​ហួង​នៅ​ពេល​តែង​ជាម​នុស្ស​ស្រី ​(កណ្តាល)​, និង​ បូ ​សកល​កិត្យា​(ស្តាំ)​
ងោ​ ម៉េង​ហួង​ក្នុង​រូបរាង​ជា​ប្រុស​(ធ្វេង​), ម៉េង​ហួង​នៅ​ពេល​តែង​ជាម​នុស្ស​ស្រី ​(កណ្តាល)​, និង​ បូ ​សកល​កិត្យា​(ស្តាំ)​ @Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ