អានតួអត្ថបទ
បទយកការណ៍

Galerie Leeតាំង​បង្ហាញ​ស្នាដៃ "​ប្រឹងរស់" របស់វិចិត្រករ ចូវ ធានលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្ទាំងគំនូរ ប្រឹងរស់ របស់​វិចិត្រករ​ខ្មែរ ចូវ ធានលី​បាន​លេច​មុខ​ជា​លើកទី១ ក្នុង​ក្រុង​ប៉ារីស។ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី៥​តុលា សាលពិព័រណ៌ Galerie លី​របស់​លោក​ឡឹក លីសាត បាន​ បើក​សម្ពោធ ការតាំង​បង្ហាញ​រូបគំនូរ​១៣​ផ្ទាំង របស់​ចូវ ធានលី សម្រាប់​អ្នកក្រុង​ប៉ារីស។ មានដើមកំណើត​មកពី​ខេត្ត​បាត់ដំបង វិចិត្រករ ចូវ ធានលី​ត្រូវ​បាន​គេស្គាល់​ស្នាដៃ​គំនូរ​របស់លោក​តាមរយៈ រូបមនុស្ស​ដែល​ឈរ​ជំទើត ដក ក ហាក់ដូចជា​កំពុង​ចង់​បាន​អ្វីមួយ។ គេ​នឹង​អាច​ស្វែងយល់​ពី​ស្នាដៃ​វិចិត្រកម្ម​របស់​លោក​ចូវ ធានលី ចាប់​ពី​ថ្ងៃទី​ព្រហស្បតិ៍ទី​៥ រហូត​ដល់​ថ្ងៃ ទី​២៣​តុលា នៅ​ Galerie លី នៅក្រុង​ប៉ារីស។

រូបគំនូរ​ស្តែង​ពីការប្រឹង​រស់ របស់​វិចិត្រករ​ចូវ ធានលី​មកពី​ខេត្ត​បាត់ដំបង ដែល​តាំង​បង្ហាញ​នៅ​សាលពិព័រណ៌ Galerie Lee
រូបគំនូរ​ស្តែង​ពីការប្រឹង​រស់ របស់​វិចិត្រករ​ចូវ ធានលី​មកពី​ខេត្ត​បាត់ដំបង ដែល​តាំង​បង្ហាញ​នៅ​សាលពិព័រណ៌ Galerie Lee ©Galerie Lee
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ