អានតួអត្ថបទ
អៀរ៉ង់-នុយក្លេអ៊ែរ

គម្រោងការថ្មី​ដើម្បីដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់​

ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​ សហប្រជាជាតិ​បាន​ពិនិត្យ​មើល​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ទៅ​លើ​គម្រោងការ​ថ្មី ​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់។​ គម្រោង​ថ្មី​នេះ​គឺជា​លទ្ធផល​នៃ​ការ​ព្រមព្រៀង​រវាង​ក្រុម​ប្រទេស​មហា​អំណាច ​ ទោះបី​ជា​មាន​កិច្ច​ព្រមព្រៀង​រវាង​ប្រេស៊ីល​​ ទួរគី​ និង​អៀរ៉ង់​ដែល​សម្រេច​បាន​កាល​ពី​ថ្ងៃចន្ទដើម្បី​បញ្ចៀស​អៀរ៉ង់​ឲ្យ​គេច​ ផុត​ពី​ការ​ទទួល​រង​ទណ្ឌកម្ម​ក៏​ដោយ។

ក្រុម​ប្រឹក្សា​​​សន្តិសុខ​​​នៃ​អ ស ប​ ប្រជុំពិភាក្សា​​​ពី​គម្រោង​​សេចក្តី​សម្រេច​ចិត្ត​​ថ្មី​​ដើម្បី​ដាក់​ទណ្ឌកម្ម​​ទៅលើ​ប្រទេស​អៀរ៉ង់​នៅ​ថ្ងៃទី​​១៨-៥-២០១០​
ក្រុម​ប្រឹក្សា​​​សន្តិសុខ​​​នៃ​អ ស ប​ ប្រជុំពិភាក្សា​​​ពី​គម្រោង​​សេចក្តី​សម្រេច​ចិត្ត​​ថ្មី​​ដើម្បី​ដាក់​ទណ្ឌកម្ម​​ទៅលើ​ប្រទេស​អៀរ៉ង់​នៅ​ថ្ងៃទី​​១៨-៥-២០១០​ ©RFI
ផ្សាយពាណិជ្ជកម្ម

01:36

សេចក្តីរាយការណ៍របស់​ សៀក​ សារិន

លោក​ស្រី​ប្រមុខ​ការទូត​អាមេរិក​Hillary Clinton ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​យល់ព្រម​គាំទ្រ​គម្រោងការ​ថ្មី​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់។

 
អត្ថបទ​ថ្មី​នេះ​គឺ​ជា​ចម្លើយ​យ៉ាង​ប្រសើរ​ឆ្លើយ​តប​ទៅនឹង​ទង្វើ​របស់​ទី​ក្រុង​​តេហេរ៉ង់​នារយៈ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។​ ពោលគឺ​ឆ្លើយ​តប​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​រវាង​ប្រទេស​អៀរ៉ង់​ ទួរគី​ និង​ប្រេស៊ីល​ដែល​មាន​បំណង​កាត់​បន្ថយ​ភាព​តានតឹង​នៅក្នុង​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់​តែ​ប៉ុណ្ណោះ។

គម្រោង​នៃ​សេចក្តី​សម្រេច​ចិត្ត​ដែល​រៀបចំ​ដោយ​អាមេរិក​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ​នៅ​ថ្ងៃ​រសៀល​នេះ។​ អត្ថបទ​ថ្មី​នេះ​គ្រោង​ហាមឃាត់​ពុំ​ឲ្យ​ប្រទេស​អៀរ៉ង់​អាច​បោះទុន​ធ្វើ​វិនិយោគ​នៅ​បរទេស​នៅក្នុង​វិស័យ​សំខាន់ៗ​ដូចជា​អណ្តូង​រ៉ែ​Uranium​ ហើយ​នាវា​របស់​ប្រទេស​អៀរ៉ង់​អាច​នឹង​ត្រូវ​គេ​ឆែកឆេរ​ត្រួត​ពិនិត្យ​នៅ​តាម​សមុទ្រ។​ គម្រោង​នៃ​សេចក្តី​សម្រេច​ចិត្ត​ថ្មី​ក៏​គ្រោង​ផង​ទៀត​ ហាមឃាត់​ពុំ​លក់​សព្វាវុធ​ធ្ងន់ៗ​ឲ្យ​ប្រទេស​អៀរ៉ង់​ មាន​ដូច​ជា​រថ​ក្រោះ​​​ជាដើម។

គួរកត់​សម្គាល់ថា​ ប្រទេស​មហា​អំណាច​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ​បី​ប្រទេស​ ដែល​ក្នុង​នោះ​មាន​ប្រទេស​ចិន​ រុស្ស៊ី​ និង​ប្រទេស​បារាំង​បាន​វិនិច្ឆ័យ​ថា​ គម្រោងការ​ថ្មី​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់​គឺ​ជា​គម្រោងការ​មាន​លក្ខណៈ”​វិជ្ជមាន​”។​ ចំណែកឯ​លោក​អគ្គលេខាធិការ​នៃ​អ ស ប ​បាន​ គីមូន​ ក៏បាន​គូស​បញ្ជាក់​ផង​ដែរថា​ គម្រោងការ​ថ្មី​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់​ពុំ​មាន​លក្ខណៈ​អ្វី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការបន្ត​ធ្វើ​កិច្ចចរចា​ជាមួយ​ទីក្រុង​តេហេរ៉ង់​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ