អានតួអត្ថបទ
បារាំង

អគ្គិភ័យ​ឆាបឆេះ​ជំរំ​ជនអន្តោប្រវេន៍​នៅ​បារាំង

ជំរំជនអន្តោប្រវេសន៍​ដ៏ធំមួយ នៅ​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង ត្រូវ​បាន​អគ្គិភ័យ​លេបត្របាក់ កាលពីយប់ថ្ងៃ​ចន្ទ។ ជម្រកជាកូនផ្ទះឈើ​ប្រមាណ​ជា ៣០០ខ្នង ត្រូវ​បាន​ឆេះខ្ទេច​ស្ទើរគ្មាន​សល់ ហើយ​មនុស្ស​យ៉ាងតិច ១០នាក់​ត្រូវ​រងរបួស។

ទិដ្ឋភាព​អគ្គិភ័យ​ នៅ​ជំរំជនអន្តោប្រវេសន៍ នៅ​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង ថ្ងៃចន្ទ ១០ មេសា ២០១៧
ទិដ្ឋភាព​អគ្គិភ័យ​ នៅ​ជំរំជនអន្តោប្រវេសន៍ នៅ​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង ថ្ងៃចន្ទ ១០ មេសា ២០១៧ PHILIPPE HUGUEN / AFP
ផ្សាយពាណិជ្ជកម្ម

ជំរំជនអន្តោប្រវេសន៍​ដែល​ត្រូវ​ភ្លើងឆេះ កាលពីយប់ថ្ងៃ​ចន្ទ​នេះ ត្រូវ​បាន​សាងសង់ឡើង ដោយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ កាល​ពីខែមីនា ឆ្នាំ២០១៦​កន្លងទៅ ហើយ​ដែល​គិត​មក​ទល់​នឹង​ចុងខែ​មីនា​ឆ្នាំ២០១៧​នេះ មាន​ជនអន្តោប្រវេសន៍​ស្នាក់នៅ ប្រមាណ​ជា ១៥០០នាក់ ភាគច្រើន​ជា​ជនជាតិ​គួឌីស្ថាន​មក​ពី​អ៊ីរ៉ាក់។

យោងតាម​អាជ្ញាធរ​ដែនដី​នៅ​ក្នុង​តំបន់​នោះ អគ្គិភ័យ​ទំនង​ជា​កើត​ឡើង​ដោយសារ​មាន​​ការ​លួចដុត​ដោយ​ចេតនា ហើយ​កើតចេញ​ពី​ទំនាស់​ រវាង​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ជំរំ។ ជម្លោះ​​បាន​ចាប់ផ្ទុះឡើង កាល​ពីថ្ងៃ​រសៀល រវាង​ម្ខាង​​​​ជនអន្តោប្រវេសន៍​មក​ពី​អ៊ីរ៉ាក់ និង​ម្ខាងទៀត​ជនអន្តោប្រវេសន៍​មក​ពី​អ៊ីរ៉ាក់។ ជម្លោះ​បាន​ឈាន​ដល់​ការ​វាយតប់គ្នា បង្ក​ឲ្យ​មនុស្ស​ ៦នាក់​ត្រូវ​រងរបួស រហូត​ដល់​មាន​អន្តរាគមន៍​ពី​កងកម្លាំង​ប៉ូលិស​ទើប​អាច​បញ្ឈប់​ការ​វាយតប់គ្នា​នេះ​បាន។ ក៏ប៉ុន្តែ នៅ​យប់ឡើង ជម្លោះ​នេះ​ក៏​បាន​ផ្ទុះឡើង​សាជាថ្មី​ម្តងទៀត គឺ​នៅ​ក្នុង​អំឡុង​ពេលនោះ​ហើយ ដែល​ភ្លើងចាប់ផ្តើម​ឆាបឆេះឡើង នៅ​ក្នុង​ជំរំ។

អាជ្ញាធរ​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ជនអន្តោប្រវេសន៍​ដែល​ស្នាក់នៅ​ក្នុង​ជំរំ ត្រូវ​បាន​ជម្លៀសចេញ ហើយ​អាជ្ញាធរ​បាន​បើក​សាល​កីឡា​ចំនួន​ពីរ​កន្លែង ដើម្បី​ឲ្យ​ពួកគេ​ជ្រក​ជា​បណ្តោះអាសន្ន។ ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេលនេះ គេ​នៅតែ​មិនទាន់ដឹង​ថា តើ​អ្វី​ទៅជា​ដំណោះស្រាយ​បន្ទាប់ ដើម្បី​ជំនួស​ជម្រក​បណ្តោះអាសន្ន​នេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ