អានតួអត្ថបទ
វៀតណាម-ចិន

ព្រះសង្ឃ​ពុទ្ធសាសនា​៦​អង្គ​និមន្ត​ទៅ​កាន់​ទីប្រជុំ​កោះ​Spratleys​

ព្រះសង្ឃ​​​ពុទ្ធសាសនា​​វៀតណាម​៥​អង្គ​​ បាន​​និមន្ត​​​​ចេញ​​ដំណើរ​​​​នៅ​​​ថ្ងៃ​​​សុក្រ​​​១៣​​​មេសា​​​ ​​ឆ្ពោះ​​ទៅ​​កាន់​​ទីប្រជុំកោះ ​Spratleys​ នៅ​​ក្នុង​​សមុទ្រ​​ចិន​​ខាង​ត្បូង​ តំបន់​​ដែល​​ប្រទេស​​វៀតណាម​ ចិន​ ​និង​​ប្រទេស​​អាស៊ី​​មួយ​​ចំនួន​​ផ្សេង​​ទៀត​​នៅ​​ក្នុង​​តំបន់ ​ប្រកាស​​ទាមទារ​​​ថា​​​ជា​​​ដែន​​​អធិបតេយ្យ​​របស់​​គេ​​រៀងៗ​ខ្លួន។ នៅ​ប្រជុំកោះ Spratleys ​សង្ឃ​​វៀតណាម​​​ទាំង​៥​អង្គ​ ​នឹង​​គង់​នៅ​ក្នុង​វត្ត​៣ដែល​វៀតណាម ​​បាន​​បោះ​បង់​​ចោល​​នៅ​​ឆ្នាំ​​១៩៧៥​​​ក្រោយចប់​​សង្គ្រាម​​វៀតណាម​និង​ទើប​ជួស​ជុល​​​​ឡើង​​វិញ​​នៅ​ពេល​ថ្មីៗ​​នេះ ​ដើម្បីបញ្ជាក់​​ថា​​ទី​ប្រជុំកោះ​​Spratleys​ ​ជា​​​ដែន​​អធិបតេយ្យ​​របស់​​​វៀតណាម។

កងទ័ព​​ជើងទឹក​​ឈរ​មើល​រូបថត​ឃោសនា​ផ្សព្វផ្សាយ​ពីTruong Sa ឬ​​ប្រជុំកោះSpratleys
កងទ័ព​​ជើងទឹក​​ឈរ​មើល​រូបថត​ឃោសនា​ផ្សព្វផ្សាយ​ពីTruong Sa ឬ​​ប្រជុំកោះSpratleys REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

“​គម្រោង​របស់​យើងគឺ​ត្រូវ​ស្ថិត​នៅ​លើ​កោះ Truong Sa ភាសា​វៀតណាម​មាន​ន័យ​ថា​Spratleys  ក្នុង​រយៈពេល​៦​ខែ “-នេះ​​ជា​ការថ្លែង​របស់ព្រះតេជព្រះគុណ Thich Giac Nghia​បា្រប់ទីភ្នាក់ងារ​ព័ត៌មាន​​បារាំងAFPនៅថ្ងៃ​សុក្រ១៣មេសា​នេះតាម​ទូរស័ព្ទពីលើនាវាដែល​ដឹក​សង្ឃ​វៀតណាម​ទៅ​​កាន់ ​Spratleys-ដោយបានបន្ថែមទៀតថា « ព្រះសង្ឃ​មួយ​​​អង្គ​ទៀត​នឹង​និមន្ត​មក​តាម​ក្រោយ »។

គោលដៅ​នៃដំណើរទៅកាន់ប្រជុំកោះSpratleysគឺ​ដើម្បី​​​ជួយ​ពង្រឹង​​ខាង​​សាសនា​ដល់​​ប្រជាជន​​រស់​នៅ​​ទីនោះដែល​ភាគ​​ច្រើនជា​អ្នក​កាន់​​ពុទ្ធសាសនា ​​ជា​ទាហាន​​អ្នកនេសាទ​​និង​កសិករ ​ជា​ពិសេស ​ដើម្បី​ជួយ​លើក​ទឹកចិត្ត​ពួក​គេក្នុងការ​​ជំនះរាល់​​ឧបសគ្គ​នានា​នៅ​ក្នុង​ជីវភាព​រស់​នៅ​-នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់ ព្រះសង្ឃ Thich Giac Nghia  ។

ប៉េកាំងនិងហាណូយ ឈ្លោះប្រកែកគ្នា​ជាយូរយារ​មកហើយ​នៅក្នុង​ការ​ដណ្តើម​ទាមទារ​កម្មសិទ្ធិ​​​​​លើទីប្រជុំកោះSpratley និង ​Paracels នេះ ពីព្រោះទីប្រជុំកោះពីរនេះ គឺ​ជា​ដែន​សមុទ្រ​សម្បូណ៌ហូរហៀរដោយប្រេង​ឥន្ទនៈ។​ ដូចយ៉ាង នៅឆ្នាំ​១៩៨៨ កងទ័ព​វៀតណាម​និង​ចិន​ បាន​​ផ្ទុះអាវុធ​ដាក់គ្នាយ៉ាងខ្លាំងក្លាបំផុត​​ក្នុង​ដែន​សមុទ្រ​ម្តុំ​ជុំវិញ​កោះ​ក្នុង​រយៈ​ពេល​ខ្លី ក៏​ប៉ុន្តែ​ការប្រយុទ្ធនេះ​ បានបណ្តាលឲ្យ​​កងទ័ព​ជើងទឹក​វៀតណាម​ស្លាប់​៦​៤នាក់។​

ម្យ៉ាងទៀត តាំងពី១​ឆ្នាំកន្លងមកនេះ មាន​ឧប្បត្តិហេតុប៉ះទង្គិចគ្នា រវាង​ចិន​និង​វៀតណាម កើន​ឡើងផង ​ជាញឹកញាប់។ ដោយហេតុថា នៅថ្ងអង្គារកន្លងផុតទៅនេះ នាវា​ទេសចរណ៍​របស់​ចិន​មួយ​គ្រឿង ​បានសាកល្បងធ្វើដំណើរទៅដល់​ទីប្រជុំ​កោះ​Paracels ដើម្បី​ចង់​សិក្សា​​អំពីល​ទ្ធ​ភាព​ពង្រីកវិស័យទេសចរណ៍របស់ខ្លួន​។

ព្រឹត្តិការណ៍នេះ ត្រូវបាន​ទីក្រុង​ហាណូយ បរិហារទីក្រុងប៉េកាំងជាបន្ទាន់ភ្លាម​​ដោយចោទ​ថា ជាបេសកកម្ម​មួយខុសច្បាប់និង​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើអធិបតេយ្យ​របស់​ប្រទេស​វៀតណាម។

គួររំលឹកថា ប្រទេសជិតខាងកុម្មុយនិស្តទាំងពីរនេះ កំពុងតែទ័លច្រក​នៅក្នុង​សំណុំរឿង​ ​ស្តីពី សិទ្ធិ​នេសាទ ​នៅទីប្រជុំកោះ Paracels ជាទីដែលអ្នកនេសាទ​វៀតណាម​២១​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់ឃុំឃាំងតាំងពី​ជាង​មួយខែ​កន្លង​មក​ហើយ។​ ​ ​ ​​​

 ទីប្រជុំកោះSpratleys ​ត្រូវ​​បាន​ប្រទេសអាស៊ីមួយចំនួន​ផ្សេងទៀត ដូចជា​​កោះ​តៃវ៉ាន់​​ប្រទេស​ប្រុយណេ​ ម៉ាឡេស៊ី និង​ ហ្វីលីពីន ស្រែក​ ទាមទារជាកម្មសិទ្ិធរបស់គេ​មួយចំណែកដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ