អានតួអត្ថបទ
ប៉ូឡូញ

គារវកិច្ច​ចំពោះ​វិញ្ញាណក្ខន្ធ​នៃ​អ្នករងគ្រោះ​ធ្លាក់​យន្តហោះ​ ប្រធានាធិបតី​ប៉ូឡូញ

មួយ​សប្ដាហ៍​គត់ នៅ​វេលា​ម៉ោង ៨ -៥៦នាទី- ដែល​យន្តហោះ​ប្រធានាធិបតី​ប៉ូឡូញ ផ្ទុក​ទៅ​ដោយ​អ្នកជិះ ៩៦​នាក់​បាន​ធ្លាក់ នៅ​ជិត​ទីក្រុង Smolensk ខាង​លិច​ប្រទេស​រុស្ស៊ី។ នៅ​ថ្ងៃ​សៅរ៍​១៧ មេសា​នេះ-ប្រទេស​ប៉ូឡូញ​ទាំង​មូល​សំដែង​គារវកិច្ច​ចំពោះ​វិញ្ញាណក្ខន្ធ អ្នករងគ្រោះ​ដោយ​ការធ្លាក់​យន្តហោះ។

ទង់ជាតិ​ប៉ូឡូញ​ត្រូវ​គេ​បង្ហូត​ពាក់កណ្តាល​ដង ដើម្បី​ជា​ការ​កាន់ទុក្ខ​ដល់​អ្នក​ស្លាប់​ដោយ​ការ​ធ្លាក់យន្តហោះ​ប្រធានាធិបតី
ទង់ជាតិ​ប៉ូឡូញ​ត្រូវ​គេ​បង្ហូត​ពាក់កណ្តាល​ដង ដើម្បី​ជា​ការ​កាន់ទុក្ខ​ដល់​អ្នក​ស្លាប់​ដោយ​ការ​ធ្លាក់យន្តហោះ​ប្រធានាធិបតី ©REUTERS/Ints Kalnins
ផ្សាយពាណិជ្ជកម្ម

ជួង​នៃ​វិហារ​សាសនា​កាតូលិក​នានា នៅ​ទីក្រុង​វ៉ាសូវី​ លាន់​ឮ​សូរ​ជា​ថ្មី​ នៅ​ថ្ងៃ​ត្រង់ ដើម្បី​កំណត់​ការចាប់​ផ្តើម​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធអ្នក​រង​គ្រោះ​ទាំង​ អស់។

នឹង​មាន​មនុស្ស​រហូត​ដល់​ចំនួន​មួយ​លាន​នាក់​ឈរ​ នៅ​ពី​មុខ​ទី​អាសនៈសក្ការៈ​កំពស់​១០ម៉ែត្រនិង​ទទឹង​៤០ម៉ែត្រ ស​ទាំង​អស់​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ខ្មៅ។ គ្មាន​ការ​ដាក់​តាំង​ក្តារ​មឈូស​ទេ ប៉ុន្តែ​ទី​កន្លែង​ត្រូវ​តែង​លម្អ​ទៅ​ដោយ​រូបភាព​ធំៗ​នៃ​ពួក​អ្នក​ទាំង​អស់​ ដែល​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។ មហាជន​ត្រូវ​ត្រួតពិនិត្យ​ឃ្លាំ​មើល និង​ការពារ​ដោយ​ប៉ូលិស​ជាង​មួយ​ពាន់​នាក់ និង​ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​នាក់។ ចាប់​ពី​ពាក់​កណ្តាល​អធ្រាត្រ​មក រាល់​ចរាចរណ៍​រថយន្ត​ នៅ​កណ្តាល​រដ្ឋ​ធានី​វ៉ាសូវី​ ត្រូវ​ហាមប្រាម។ ផ្ទុយ​ទៅ​វិញ គ្រប់​តែ​យាន​យន្ត​ដឹក​ជញ្ជូន​រួម​ជាសាធារណៈ​ឥត​យក​ថ្លៃ​ទេ រីឯ​ខ្សែ​ម៉េត្រូ​វិញ​ មាន​ចរាចរណ៍​រាល់​តែ​៣​នាទី។

ចាប់​ពី​ម៉ោង​ ៧ព្រឹក​ថ្ងៃ​សោរ៍​នេះ សាធារណជន​ពុំអាច​ឈរ​បន្ត​កន្ទុយ​គ្នា​វែង​អន្លាយ​រហូត​ដល់​វិមាន​ ប្រធានាធិបតី​ជាទី​ដែល​គេ​អាច​ឈរ​ស្មិងស្មាធិ៍​ នៅ​ពី​មុខ​ក្តារ​មឈូស​ប្រធានា​ធិបតី និង​ភរិយា​របស់។ គេ​ត្រូវ​ឈរ​បន្ត​កន្ទុយ​គ្នា​ដប់​ម៉ោង ដើម្បី​អាច​ចូល​ទៅ​ក្នុង​វិមាន​ប្រធានាធិបតី នៅ​ពេល​ដែល​ក្តារ​មឈូស​ប្រធានាធិបតី និង​ភរិយា​ត្រូវ​ចាក​ចេញ​ពី​វិមាន​ប្រធានាធិបតី​ នៅ​ម៉ោង​១៧​រសៀល​ថ្ងៃ​សៅរ៍​នេះ ដើម្បី​អាច​ត្រូវ​ដឹក​ទៅ​កាន់​វិសាល​វិហារ​Saint-Jean​ជាទី​ដែល​ពិធី​messe​ តាម​សាសនា​កាតូលិក​ យ៉ាង​ឩឡារិក​នឹង​បើក​ពិធី​ប្រារព្ធ​បុណ្យ​សព​លោក​Lech​ Kaczynski និង​លោក​ជំទាវ​ Maria​ ដែល​នឹង​ត្រូវ​ចប់​ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​ នៅ​ទី​ក្រុង​ក្រាកូវី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ