អានតួអត្ថបទ

អឺរ៉ុបចាប់​ដំណើរការ​​បែបបទ​ច្បាប់ ដើម្បី​ខ្ទប់​​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់

គណៈកម្មការ​អឺរ៉ុប បាន​ចាប់​ផ្តើម​ដាក់​ឱ្យ​ដំណើរការជា​ផ្លូវការ​ នៅ​ថ្ងៃសុក្រ​ទី ១៨​ឧសភា នេះ “ច្បាប់​បិទ​ខ្ទប់​” ដើម្បី​ពង្វាង​ទណ្ឌកម្ម​អាមេរិក​ កុំ​ឱ្យ​ជះ​ឥទ្ធិពល​មក​លើ​ក្រុមហ៊ុន​អឺរ៉ុប ដែល​ចង់​ទៅ​ធ្វើ​វិនិយោគ​នៅ​អ៊ីរ៉ង់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក ហ្សង់ក្លូត ចាំងគ័រ Jean Claude Junker ក្រោយ​ជំនួប​កំពូល​អឺរ៉ុប នៅ​ប្រទេស​ប៊ុលហ្ការី។

លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប នៅ​ Sofia.
លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប នៅ​ Sofia. REUTERS/Stoyan Nenov/Pool
ផ្សាយពាណិជ្ជកម្ម

ច្បាប់​បិទ​ខ្ទប់ របស់​អឺរ៉ុប នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៦ ដើម្បីជួយ​​អឺរ៉ុប​ឱ្យ​​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​គុយបា។ ប៉ុន្តែ​ច្បាប់​នេះ​ មិន​ដែល​ត្រូវ​បាន​យក​មក​អនុវត្ត​ប្រើ​សោះ ព្រោះ​អឺរ៉ុប​និង​អាមេរិក​អាច​ដោះស្រាយ​វិបត្តិ​នោះ​បាន​តាម​ផ្លូវ​នយោបាយ។

នៅ​ថ្ងៃនេះ គណៈកម្មការ​អឺរ៉ុប បាន​គាប់​រើ​យក​ច្បាប់​ចាស់​នេះ​ មក​កែសម្រួល​ឡើង​វិញ ដោយ​សង្ឃឹម​ថា​នឹង​ដាក់​ឱ្យ​បាន​នៅ​ថ្ងៃទី ៦ សីហា នៅពេល​ដែល​ទណ្ឌកម្ម​អាមេរិក ចាប់​មានសុពលភាព​ជា​ថ្មី​ឡើង​ឡើង​វិញ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​សហភាព​អឺរ៉ុប ក្នុង​សេចក្តី​ថ្លែងការណ៍ ក្រោយ​ជំនួប​កំពូល​អឺរ៉ុប​នៅ​ទីក្រុងSofia ដែល​បាន​ទទួល​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ពី​សំណាក់​សមាជិក​អឺរ៉ុប​ទាំង​អស់​។

ការ​​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​របស់​សហរដ្ឋ​អាមេរិក​ មាន​ន័យ​ថា​អាមេរិក​ត្រលប់​មក​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​វិញដែរ។ ប៉ុន្តែ​សម្រាប់​ អឺរ៉ុប​និង​ភាគី​ហត្ថលេខី​ផ្សេង​នៅ​តែ​បន្ត​គោរព​​កិច្ច​ព្រមព្រៀងនេះ​ដដែល និង​យល់​ថា​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ជា​ចំណែក​មួយ​នៃ​ភាព​រស់​រាន​របស់កិច្ចព្រមព្រៀង។ ​​​ ហេតុដូច្នេះហើយ​បាន​ជា​គណៈកម្មការ​អឺរ៉ុប ត្រូវ​តែ​រិះរក​មធ្យោបាយ​កំរិតផល​ប៉ះពាល់​បណ្តាល​មក​ពី​ទណ្ឌកម្ម​អាមេរិក​មក​លើ​ក្រុមហ៊ុន​អឺរ៉ុប​ផង និង​ចាត់​វិធានការ​ដើម្បី​រក្សា​កំណើន​ពាណិជ្ជកម្ម​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​អឺរ៉ុប​អ៊ីរ៉ង់​ផង​​ ដែល​ចាប់​លូត​លាស់​ក្រោយ​ការ​រក​ឃើញ​កិច្ចព្រមព្រៀង​ភ្លាម។

​តាម​រយៈ​ច្បាប់​ ដែល​មាន​ទិសដៅ​ទៅ​បិទ​ខ្ទប់​ ទណ្ឌកម្ម​អាមេរិកនេះ ​ក្រុមហ៊ុន​សហគ្រាស​ និង​តុលាការ​អឺរ៉ុប នឹង​មិនស្ថិត​នៅ​ក្រោម​​វិធាន​ផ្ទៃក្នុង​ស្តី​ពី​ទណ្ឌកម្ម​ដាក់​ដោយ​ប្រទេស​ទី​បី​ឡើយ ហើយ​ក៏​គ្មាន​តុលាការ​អន្តរជាតិ​ណា​អាច​មក​កាត់​ក្តី​ លើ​ច្បាប់​ដែល​អនុវត្ត​តែ​ក្នុង​សហភាព​អឺរ៉ុប​ឡើយ។

គណៈកម្មការ​អឺរ៉ុប ក៏​បានបើក​ផ្លូវ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​អឺរ៉ុប ចាប់​​ដំណើរការ​គាំទ្រ​ ការ​វិនិយោគរបស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ អឺរ៉ុបនៅអ៊ីរ៉ង់ទៀត។

សភាអឺរ៉ុប​និង​រដ្ឋ​ជា​សមាជិក​អឺរ៉ុប មានពេល​ពីរ​ខែ​ សម្រាប់​សម្រេច​ប្រឆាំង​ឬ​គាំទ្រ​វិធានការ​នេះ ដែល​នឹង​បង្អាក់​​ទៅវិញ​ប្រសិន​បើ​អឺរ៉ុប​អាច​រក​ឃើញ​ដំណោះស្រាយ​តាម​​ផ្លូវនយោបាយ​ឃើញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ