អានតួអត្ថបទ
បារាំង-បាតុកម្ម​

និសិត្យ​​​​បារាំង​​ធ្វើ​បាតុកម្ម​​បិទ​​សាលា​ដើម្បី​​​​​​​​ប្រឆាំង​​​​​កំណែ​​ទម្រង់​​​ស្តីពី​​នីតិវិធី​​ជ្រើស​​និស្សិត​​​អោយ​ចូល​រៀន​

នៅ​ប្រទេស​បារាំង សាកល​វិទ្យាល័យ​នានា​ជា​ច្រើន​កន្លែង ត្រូវ​បាន​បិទទ្វារ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​​ដោយ​ពួក​​និសិត្ស ​បាន​នាំ​គ្នា ​ធ្វើ​​បាតុកម្ម​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​កំណែ​ទម្រង់​ថ្មីៗ ​ស្តីពី ​នីតិវិធី ​នៃ ​ការ​ជ្រើស ​និស្សិត​អោយ​ចូល​សិក្សា។

នៅប៉ារីសនិស្សិតបារាំងប្រមាណ​១២០០​​នាក់​នាំគ្នា​ដង្ហែរក្បួនបាតុកម្ម​​នៅថ្ងៃអង្គារ១០​មេសា​ប្រឆាំង​​នឹងច្បាប់​ស្តីពី​ការ​ជ្រើស​និសិត្ស​​នៅ​​ក្នុង​ការសិក្សាជាន់ខ្ពស់​
នៅប៉ារីសនិស្សិតបារាំងប្រមាណ​១២០០​​នាក់​នាំគ្នា​ដង្ហែរក្បួនបាតុកម្ម​​នៅថ្ងៃអង្គារ១០​មេសា​ប្រឆាំង​​នឹងច្បាប់​ស្តីពី​ការ​ជ្រើស​និសិត្ស​​នៅ​​ក្នុង​ការសិក្សាជាន់ខ្ពស់​ REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​ប៉ារីស​ កាលពីរសៀល​ម្សិលមិញ ក្យួន​បាតុកម្ម ​របស់​និស្សិត​បារាំង​ប្រមាណ​​ជា​១ ២០០​នាក់ ត្រូវ​បាន​​ដង្ហែរចេញ​​​នៅ​​ចន្លោះ​រវាង ម្តុំ ទីលាន​សាកលវិទ្យល័យ​  La Sorbonne ​និងសាកលវិទ្យាល័យ​នៅ​ Jessiru ​ដើម្បី​​​ប្រឆាំង​នឹង​ច្បាប់ Vidal ​នៅ​ក្នុង​ការ​ជ្រើស​សំរាំងយក​​និស្សិត​នៅ​មុនពេល​​ចូល​សិក្សាក្នុង​​មហា​វិទ្យាល័យ​ជាន់​ខ្ពស់ និង​​ជា​ពិសេសប្រឆាំង​នឹង​នយោបាយ​របស់​លោក​ប្រធានាធិបតីបារាំង​Emmanuel Macron ។​

នៅ​ក្នុង​ក្បួន​បាតុកម្ម ដែល​ចូលរួម​ដោយ​ពួក​និស្សិត ក្រុម​បុគ្គលិក​នៃ​សាកល​វិទ្យាល័យ​ សិស្ស​សាលា​ខ្លះៗ អ្នកឥតការងារធ្វើ​ ​​ក៏​ព្រមទាំង​បុគ្គលិក​ខាង​អាយស្ម័យាន្ត​ខ្លះដែរ  ក្រុម​បាតុករ​ បាន​នាំ​គ្នា​ស្រែក​ជា​ពាក្យ​ស្លោក​ថា”ដើម្បី​​អោយ​ទទួល​បាន​នូវ​ជ័យ​ជំនះ ពួកយើង​ត្រូវតែ​​រួបរួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ” ឬ ​ក៏​ថា”​ពុំមែន​ពួក​និស្សិត​ទេ​ដែល​​ត្រូវ​ជ្រើស​សម្រាំង​​​នោះ ​តែ ​គឺ ​រដ្ឋាភិបាល​ទេ​​​ដែល​​ត្រូវ​​ជម្រុះចេញ” ។​​ នៅពេលបញ្ចប់​ក្បួនដង្ហែរ​ចលនា​បាតុកម្ម ពួកនិស្សិត ក៏​បាន​អំពាវនាវផង​ដែរ ​ឲ្យចលនារបស់គេ ​នាំគ្នាធ្វើដំណើរទៅកាន់​ទីស្នង​ការប៉ូលីស​នៅ​ Nanterre ជាយក្រុងប៉ារីស​ ដើម្បី ជួយគាំទ្រ​ ​ដល់ ​មិត្តរួមថ្នាក់ របស់​ខ្លួន​​ចំនួន ៧ ​រូប​ ដែល​ត្រូវបាន ​ប៉ូលីស​​ព័ទ្ធចាប់ខ្លួន ​នៅ ​មួយថ្ងៃមុន ​នៃ ​ការរួម​ប្រជុំ​គ្នា​ជា​ទូទៅមួយ​​ ដែលចូលរួមដោយ​ក្រុមនិស្សិត​ប្រមាណ​ជា​ ២០០​នាក់។​​​​​ ​

គួរបញ្ជាក់ថា ចលនា​កែណ្ឌ​គ្នី​គ្នា​របស់​និស្សិត​បារាំងម្សិលមិញ​នេះ បាន​រីករាលដាល​ទៅ​ដល់​​តំបន់​ជាច្រើន​​ទៀត​នៅ​ក្នុង​ប្រទេស​បារាំង ​ដូច​ជា​នៅ Toulouse, Montpollier ឬ​ក៏​នៅ ​Lille ជាដើម​។ ​​សាកលវិទ្យាល័យ​ចំនួន​៣ ត្រូវ​បាន​បិទ​ខ្ទប់​ជិត ​ចាប់តាំងពី​ជាច្រើន​ថ្ងៃ​កន្លង​មក​ហើយ​​ តែក៏​នឹង​ ​អាច​បន្ត ទៅមុខទៀត​​រហូត​ដល់​ជាច្រើន​សប្តាហ៍ផង​ដូច​ជា​នៅ Montpellier Toulouse និង ​នៅ​​ តំបន់ ​ប៉ារីស។​

យោងតាម​ ក្រសួង​សិក្សាធិការ​ជាន់​ខ្ពស់​បារាំង នៅ​ក្នុង​ចំណោម​ទីតាំង​សាកលវិទ្យាល័យ​ទាំង​អស់​ចំនួន ៤០០ យ៉ាងហោច​ក៏មាន​ទីតាំង សាកលវិទ្យាល័យ ​ចំនួន​ ១០ ​ដែរ ​​ដែល​​កំពុង​​ស្ថិត​​នៅ​​ភាពរំខាន​អុកឡុក​។ នៅ  Nancy ក្នុង​ភាគខាងកើតបារាំង វិញ ការ​សិក្សា​នៅ​ក្នុង​ផ្នែក​អក្សរសាស្រ្ត​និង​វិទ្យាសាស្ត្រ​ ត្រូវបា​ន អាក់ខាន​ ចាប់តាំង​ពី​ថ្ងៃទិ​២២ មីនា​មក​ម្ល៉េះ​ ​និង​បានបន្ត​រហូតមកដល់​​ថ្ងៃ​ព្រឹក​ពុធ​នេះទៀត​ ​ដោយ​មូលហេតុ​​ ​អាចមាន​គ្រោះ ​​​ប្រឈម​​មុខ​ដាក់ ​គ្នា​រវាង​ពួកនិសិត្ស-នេះបើយោងតាម​ការ​ជួនដំណឹង​របស់​សាកល​វិទ្យាល័យ​​នៅ​​ Lorraine៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ