អានតួអត្ថបទ
អាហ្វ្រិក​-អឺរ៉ុប

សន្នីសីទ​​​​​​របស់​ក្រុម​​​ប្រទេស​​​អាហ្វ្រិក​នៃ​តំបន់​​​សាហែល​​​នៅ​​​​​​ព្រុចសែល​​​​​​​​នៅថ្ងៃសុក្រ​២៣​កុម្ភៈ​​​

កង​កម្លាំង​រួម​នៅ​តំបន់​សាហែល​​ស្វែងរក​ការគាំទ្រទាំងខាង​​នយោបាយ​និង​ហិរញ្ញវត្ថុ។ នេះ​ជា​ការ​អំពាវនាវ​ថ្មី​មួយ​​​នៅ​ព្រឹក​ថ្ងៃសុក្រ​​ទី​២៣​តុលា​​ម្សិលមិញ​នៅទីក្រុងព្រុចសែល​​ នា​​​ឱកាស​សន្និសីទ​មួយ​របស់​​ក្រុម​ប្រទេស​ម្ចាស់​ជំនួយដើម្បីការ​​​គាំទ្រ​កង​កម្លាំងដែល​​​កំពុង​ប្រយុទ្ធ​ប្រឆាំងទល់​​​នឹង​ភេរវនិយម​​នៅតំបន់​សាហ៊ែល​អាហ្វ្រិក​។​ ចូលរួមក្នុងសន្និសីទនេះ មាន​ប្រធានាធិបតី​​​​​​​មកពី​​ប្រទេស​ Mali Niger Tchad Mauritanie និង Burkina Faso ​រួម​ទាំង​ប្រមុខរដ្ឋ​និងរដ្ឋាភិបាលអ៊ឺរ៉ុបជាង៣០​នាក់ទៀត។​ ​​កម្លាំង​នៃ​បណ្តា​ប្រទេស​​​អាហ្វ្រិក​ទាំង៥ ​ប្រមូល​បាន​​ថវិកា​​​២៥០​លាន​​​អ៊ឹរ៉ូ ​​ហើយ​​គោលដៅ​​​​របស់គេ ​គឺ​​​រក​​​​​អោយបាន​ជាង​​៣០០​លាន​​អឺរ៉ូ។ ដូច្នេះ​​​ ជាបេសកម្មមួយ​បានសម្រេចហើយ។​

ប្រមុខការទូត​សហភាពអឺរ៉ុបលោក Federica Mogherini​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​​បន្ទាប់​ពី​សន្និសីទ​​អន្តរជាតិ​មួយស្តីពីតំ​បន់​​សាហេលនៅទីក្រុង​ព្រុចសែល​បែលហ្ស៊ិក​ថ្ងៃ​ទី ២៣​កុម្ភៈខែកុម្ភៈឆ្នាំ​២០១៨ REUTERS / Eric Vida
ប្រមុខការទូត​សហភាពអឺរ៉ុបលោក Federica Mogherini​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​​បន្ទាប់​ពី​សន្និសីទ​​អន្តរជាតិ​មួយស្តីពីតំ​បន់​​សាហេលនៅទីក្រុង​ព្រុចសែល​បែលហ្ស៊ិក​ថ្ងៃ​ទី ២៣​កុម្ភៈខែកុម្ភៈឆ្នាំ​២០១៨ REUTERS / Eric Vida REUTERS/Eric Vidal
ផ្សាយពាណិជ្ជកម្ម

គោលដៅ​សម្រេច​បាន​ហើយ ដោយសារ​សហគមន៍​អន្តរជាតិ​នឹង​ជួយ​គាំទ្រ​អោយ​កង​កម្លាំង​រួម​​ប្រចាំ ​តំបន់​សាហែល​​ អាហ្វ្រិក មានថវិការ​ដល់ទៅ​ចំនួន​៤១៤​លាន​អ៊ឺរ៉ូ។ សហភាពអឺរ៉ុប​និង​បណ្តា​រដ្ឋ​អាហ្វ្រិក​សមាជិក​​តំបន់សាហែល​នឹង​​ចូលរួម​​ជិត​​ពាក់​កណ្តាលនៃថវិកា​​នេះរួចទៅហើយ។​

ប្រមុខការទូត​អឺរ៉ុប​លោកស្រី​ Federica Mogherini នៅ​ពេល​មក​ដល់​ទីក្រុង Bruxelles នៅថ្ងៃសុក្រ​ម្សិលមិញបានថ្លែង​ថា ”សន្តិភាព គេ​ពុំ​អាច​កាត់​ថ្លៃ​បាន​ឡើយ​នៅ​​​​សាហែល​។​ សហភាព​អឺរ៉ុប បាន​ផ្តល់​លុយ​​ចំនួន ​៥០​លាន​​អ៊ឺរ៉ូ​​ជា​បន្ថែម​ទៀត​សម្រាប់​កង​កម្លាំង​រួម​នៃក្រុមប្រទេសអាហ្វ្រិកទាំង៥ នៅតំបន់សាហែល ដែល​មាន​បេសកកម្ម​​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​ជីហាត​នៅតំបន់សាហែល។​​

​លោក Mahamadou Issoufouដែលជា​ប្រធាន​បច្ចុប្បន្ន​នៃ​ក្រុម​ប្រទេស​អាហ្វ្រិក​ទាំង​៥​​ហៅ​កាត់​ថា G 5 ​​នៅសាហែល បាន​ថ្លែង​យ៉ាង​ទទូច​ថា “​សម័យ​ប្រជុំ​នេះ គឺ​ដើម្បី​រក​អនាគត​មួយអោយដល់​កូចចៅអាហ្វ្រិកនៅ​សាហែល។ ដោយហេតុ​បច្ចុប្បន្ននេះ យុវវ័យ​អាហ្វ្រិក​ គ្មាន​ជំរើស​អ្វី​ក្រៅតែ​បញ្ហា​២​មុខ​គត់នោះទេ​ ​ទីមួយ​ គឺការ​ប្រថុយប្រថាន​ស្លាប់​នៅ​ក្នុងសមុទ្រដើម្បី​គេច​ពីប្រទេសខ្លួន ​ឬ​​ក៏​សុខចិត្ត​ចូលរួមជាមួយបន​ឧក្រឹដ្ឋ​​​តាម​ការ​អំពាវ​នាវ​​​​របស់​​ពួកនេះ​​ ដែលជា​អ្នកទទួលខុសត្រូវនៅ​​លើ​ការ​ជួញដូរ​អាវុធខុសច្បាប់​​ឬ​ក៏​គ្រឿង​ញាន​ជាដើម”។

ប្រធាន​នៃ​​ក្រុម​ប្រទេស​អាហ្វ្រិកថែមទាំង បាន​ទទូច​សុំ​អោយមាន​​ហិរញ្ញប្បទានមួយ​ដ៏​​ចិរភាព​។​ ពីព្រោះ​យោងតាម​យោបល់លោក​ “ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយម​និង​​ឧក្រឹដ្ឋកម្ម​គ្រោង​ទុក នឹង​ត្រូវ​​ចំណាយ​​ថវិកា​​ប្រមាណ​ជា​១១៥​លាន​អឺរ៉ូ​​ក្នុង​មួយ​ឆ្នាំៗ ។​មួយទៀត​​គេ​ក៏​ពុំ​អាច​ប៉ាន់​ស្មាន​ដែរ​ថា​តើ​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ​នឹង​មាន​រយៈពេលទៅ​ដល់​​​ពេលណានោះ​ដែរ។​

ចំពោះ​ប្រធានាធិបតី Niger​ ​“សន្តិសុខមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​​ពិភពលោក​ទំាង​មូល​​”។ យើង​​​ធ្វើការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវនិយម​នេះ ​ក៏ដើម្បី​ប្រជាជន​នៅ​តំបន់​សាហែលផង​ ​​ក៏ព្រមទាំង​​​ប្រជាជន​ដទៃ​ទៀត​នៅ​លើ​​លោក​ដែរ។​ ដូច្នេះហើយ បាន​ជា​យើង​ត្រូវការ បណ្តា​ប្រទេសដទៃទៀត​​នៅលើ​លោក។​

ចំណែក​ប្រធាន​គណៈកម្មាការ​សហភាពអាហ្វ្រិក លោក Moussa Faki Mahamat វិញ ​ លោក បាន គូសបញ្ជាក់ថា ”​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម ​ពុំមែន​តែ​ជាប់ពាក់ព័ន្ធ​​ជាមួយ​នឹង​បណ្តា​ប្រទេស​អាហ្វ្រិក​នៅ​​​សាហែលប៉ុណ្ណោះ​​ទេ ​ដោយហេតុថា អំពើ​ភេរវនិយម​ គ្មាន​ព្រំដែនឡើយ ។​ពូកភេរវជន​នៅ​​តំបន់សាហែល​ ក៏​ច្បាស់ជា​នឹង​​ពង្រឹង​ការវាយប្រហាររ​បស់ពួកវា​​ អោយ​​កាន់តែខ្លាំងក្លាឡើង​ថែមទៀត ដូច្នេះ​ហើយ​បាន​ជា​ពួក​​យើង​ត្រូវតែ​ ​រក​ហិរញប្បទាន​ឲ្យ​បាន​ឆាប់ៗជា់ទី​បំផុត ​សម្រាប់​​ការ​ប្រយុទ្ធ​ប្រឆាំង​​នៅ​លើ​ទីលាន​​​សមរភូមិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ