អានតួអត្ថបទ
រុស្ស៊ី

នៅ​រុស្ស៊ី ​មេ​ប្រឆាំង​អំពាវនាវ​ ឲ្យ​ធ្វើបាតុកម្ម​នៅ​តាម​ក្រុង​ចំនួន ​១៨០​ នៃ​ប្រទេស​

ថ្ងៃ​១២​មិថុនា​នេះ ​នៅ​រុស្ស៊ី​ ជា​ទិវា​បុណ្យ​ជា​តិ​ ហើយ​ពិតជា​នៅ​ចំ​ថ្ងៃ​នេះ​ឯង​ ដែល​មេ​ប្រឆាំង​ លោក ​Alexei ​Navalny​​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចុះថ្នល់​ទាំង​ពាន់ៗ​នាក់​ ធ្វើ​បាតុកម្ម​ ប្រឆាំង​អំពើ​ពុករលួយ ​សំដែង​មតិ​ខ្លួន​ កាល​ដែល​ក្នុង​ឆ្នាំ​ក្រោយ​ ឆ្នាំ​ ២០១៨​ ត្រូវ​ប្រព្រឹត្ត​ទៅ ​ការ​បោះឆ្នោត​លើក​​បន្ត​បន្ទាប់​រើស​ប្រធានាធិបតី។​ អាជ្ញាធរ​ បាន​ព្រមាន​ទៅ​ហើយ​ថា ​បើ​បាតុកម្ម​ស្រាប់តែ​ប្រព្រឹត្ត​ទៅ ​ខុស​ពី​កន្លែង ​ដែល​អនុញ្ញាត​ គឺ​សន្មត់​ថា ​ខុស​ច្បាប់​ ហើយ​នឹង​ត្រូវ​ទប់​ស្កាត់។​

ប៉ូលីស​រុស៊ី​ចាប់ឃុំឃាំង​​អ្នកប្រឆាំង​ម្នាក់​ឈ្មោះ IIya Yashin ​នៅ​ឱកាស​បាតុកម្ម​​ប្រឆាំង​​នឹង​​អំពើ​​ពុករលួយ​​​​ដែល​​រៀបចំឡើង​ដោយ​​​មេប្រឆាំង​ឈ្មោះ Alexei Navalny
ប៉ូលីស​រុស៊ី​ចាប់ឃុំឃាំង​​អ្នកប្រឆាំង​ម្នាក់​ឈ្មោះ IIya Yashin ​នៅ​ឱកាស​បាតុកម្ម​​ប្រឆាំង​​នឹង​​អំពើ​​ពុករលួយ​​​​ដែល​​រៀបចំឡើង​ដោយ​​​មេប្រឆាំង​ឈ្មោះ Alexei Navalny
ផ្សាយពាណិជ្ជកម្ម

ភាពសំបើមនៃបាតុកម្មដែលគ្រោងប្រព្រឹត្តទៅ នៅតាមក្រុងចំនួនរហូតដល់១៨០ក្រុង នឹង​រំលេច​ ឲ្យឃើញថា លោក Navalnyអាចពន្យារ ជោគជ័យកាលពីថ្ងៃ២៦មីនា ពេលដែល​គាត់​ចេះ ប្រមូលផ្តុំ បាតុកម្មយ៉ាងគគ្រឹកគគ្រេង ទាមទារពីលោកនាយករដ្ឋមន្ត្រី ឌ្មីទ្រី មេដវេដេវ​ ឲ្យចុះចេញពីតំណែង។

កាលណោះ បាតុកររាប់ពាន់នាក់ ដែលមានយុវជនយ៉ាងច្រើន បានប្រមូលផ្តុំគ្នា ក្នុងទំហំ​មិន​ធ្លាប់​មានដូចទេ បើគិតតាំងពីមានផ្ទុះឡើងជារលកតវ៉ា ទល់នឹង​លទ្ធផល​បោះឆ្នោត​សភា​ឆ្នាំ​២០១១ និង លទ្ធផល បោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២។ ក្នុងរលកតវ៉ានោះ អាជ្ញាធរ​បានឃាត់ខ្លួន បាតុករជាង១.០០០ នាក់។ 
កាលដែលនៅសល់មិនដល់១ឆ្នាំផង ដល់ការបោះឆ្នោតប្រធានាធិបតី ជាទីដែលលោក ពូទីន ត្រូវដណ្តើម ឲ្យបានមួយអាណត្តិថ្មីសម្រាប់៦ឆ្នាំទៀត ក្រោយពីគាត់​អាងយ៉ាង​លើ​ឆាក​​នយោបាយអស់១៧ឆ្នាំ លោក Navalnyប្រាថ្នាកេណ្ឌការគាំទ្រ ដល់បេក្ខភាព​គាត់​សម្រាប់​ចូលប្រឡូកក្នុងការបោះឆ្នោតនោះដែរ។
 គេនៅមិនទាន់ដឹង តើវិមានក្រេមឡាំងនឹងអនុញ្ញាតឲ្យ បុរសនេះអាយុ៤១ឆ្នាំ ដែល​បាន​ជាប់​ឃុំ​អស់១៥ថ្ងៃ ដោយ​មក​ពី​បាតុកម្ម​ថ្ងៃ​២៦​មីនា​ អាចឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​​ឫទេ។

 មេប្រឆាំងរូបនេះតែងបរិហារអាក្រាត ការស៊ុមគ្រលុំគ្នា រវាង ពួកមន្ត្រីនៃរដ្ឋអំណាច និង ពួក​មហាសេដ្ឋី Businessmen ដែលតាមយោបល់គាត់ គឺឆ្លៀតប្រើប្រព័ន្ធគ្រប់គ្រងសព្វថ្ងៃ ដើម្បីកើប ប្រាក់ និង ទ្រព្យ សម្បត្តិ ផ្ទាល់ខ្លួន។

លោក Alexei Navalnyជាប្រធាននៃ មូលនិធិប្រឆាំងអំពើពុករលួយនៅរុស្ស៊ី  បានថ្លែង​ជាអាទ៏ ៖​
-ខ្ញុំចង់រស់នៅ ក្នុងរដ្ឋប្រជាធិបតេយ្យទំនើបទាន់សម័យ ហើយខ្ញុំ​ចង់ឲ្យ​ពន្ធដារ​ប្រមូល​បាន​ពី​អ្នកស្រុកយើង ប្រើសម្រាប់សង់ផ្លូវ សង់សាលារៀន សង់មន្ទីរពេទ្យ មិនមែន ប្រែទៅជា នាវាកំសាន្ត ជាភូម៏គ្រឹះដូចប្រាសាទ និង ជាចំការទំពាំងបាយជូរ របស់ក្រុម​បុគ្គល​ពុករលួយ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ