អានតួអត្ថបទ
រុស្ស៊ី-ភេរវកម្ម

អាជ្ញាធររុស្ស៊ី បានចាប់ខ្លួន ជន ៤ នាក់ ដែលសន្មត់ជា ពួកភេរវជន

បុរស ៤ នាក់ ដែលសន្មត់ ជា​សមាជិកនៃ អង្គការ​ភេរវនិយម” រដ្ឋអ៊ីស្លាម” ត្រូវ​បានចាប់​ខ្លួន ថ្ងៃព្រហស្បតិ៍ ២៥ឧសភា នៅម៉ូស្គូ ដោយស្ថាប័ន​សន្តិសុខជាតិ​រុស្ស៊ី FSB ដែលបាន​អះអាង​ថា ពួកគេ គ្រោង​ប្រព្រឹត្ត​អំពើភេរវកម្ម នៅតាម​យានជំនិះ​សាធារណៈ ក្នុង​រដ្ឋធានី​រុស្ស៊ី តែម្តង។

(រូបបណ្ណាសា) ប៉ូលិស​រុស្ស៊ី​ពង្រឹង​សន្តិសុខ​នៅ​កន្លែង​សាធារណៈ​នៅក្រោយ​ទីក្រុង​St Petersburg​រង​ការវាយប្រហារ​ភេរវកម្ម​ឆ្នាំ ២០១១
(រូបបណ្ណាសា) ប៉ូលិស​រុស្ស៊ី​ពង្រឹង​សន្តិសុខ​នៅ​កន្លែង​សាធារណៈ​នៅក្រោយ​ទីក្រុង​St Petersburg​រង​ការវាយប្រហារ​ភេរវកម្ម​ឆ្នាំ ២០១១ ©AFP PHOTO / KIRILL KUDRYAVTSEV
ផ្សាយពាណិជ្ជកម្ម

“ចាប់ខ្លួន​ក្នុងដំណើរ​ប្រព្រឹត្ត​ទៅនៃ​ប្រតិបត្តិការមួយ របស់ FSB ជា​អតីត KGB សូវៀត សមាជិក ទាំង ៤ នាក់នេះ របស់អង្គការ ”រដ្ឋអ៊ីស្លាម” ដែល​ក្នុងនោះ មានជាតិ​រុស្ស៊ី និង ពួក​ដែលមាន​ដើមកំណើត មកពី​តំបន់​អាស៊ី​កណ្តាល បានគ្រោង​ប្រព្រឹត្ត​អំពើភេរវកម្ម នៅតាម​យានជំនិះ​សាធារណៈ ដោយ​ប្រើ​ធាតុផ្ទុះ ច្នៃ​ខ្លួនឯង “- ការនេះ មាន​និយាយ​ក្នុង​សេចក្តី​ជូនដំណឹង របស់​ស្ថាប័ន​សន្តិសុខ​ជាតិរុស្ស៊ី FSB ដែល​បន្ថែម ថា ៖ ពេល​ឆែកឆេរ ក្នុង​លំនៅ​ពួក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ អង្គភាព​កម្លាំង​សណ្តាប់ធ្នាប់ បាន​ប្រទះភ្នែក ឃើញ​រោងជាង ដែល​ផលិត​គ្រឿងបំផ្ទុះ , ធាតុផ្ទុះ ត្រៀម​ជា​ស្រេចទុក សម្រាប់​ប្រើ និង គ្រឿង​ផ្សំ​របស់​វា ព្រមទាំង កាំភ្លើងស្វ័យប្រវត្តិ ស្បៀង គ្រាប់បែកដៃ។

 
តាម​ការឲ្យ​ដឹងនៃ FSB ពួកគេ ក៏​រក្សាទុក​ក្នុង​លំនៅ​គេ គឺ “សៀវភៅ និង វីដេអូ ដែល​មាន​លក្ខណៈ ជ្រុលនិយម និង ភេរវនិយម”។

FSB ក៏​កត់​សម្គាល់​ថា ៖ ក្រុម​ភេរវជន​នេះ ទទួល​បទណែនាំ ពី​មេវា នៅស៊ីរី ហើយ ក្រោយ​ពី​វា ប្រព្រឹត្ត​អំពើ ភេរកម្ម ក្នុងរដ្ឋធានី​រុស្ស៊ី រួចហើយ វាសង្ឃឹម​គេចខ្លួន ទៅ​ពួនសម្ងំ នៅស៊ីរី។

គួរនិយាយ​ថា អាជ្ញាធរ​រុស្ស៊ី​ រឹត​បន្តឹ​ងវិធានការ​សន្តិសុខ តាំងពី​មាន​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក ក្នុង​មេត្រូក្រុង Saint-Petersbourg កាលពីថ្ងៃ ទី ៣ មេសា ដែលបាន​ផ្តាច់ជីវិត​អ្នកធ្វើ​ដំណើរ អស់ ១៥ នាក់ ឯណោះ។

មេ​ចាត់ចែង​ភេវកម្ម​នោះ គឺ​បងប្អូន​ពីរនាក់ មកពី​ប្រទេស កៀហ្ស៊ីស៊ីស្ថាន តំបន់​អាស៊ីកណ្តាល ត្រូវបាន ប្រកាស នៅថ្ងៃ​ព្រហស្បតិ៍ ២៥ ឧសភា ថា ជាប់ពិរុទ្ធ ក្នុង” បទភេរវនិយម “ និង “ជួញអាវុធ​ខុសច្បាប់” -នេះ បើ​តាមសំដី​មេធាវី​របស់គេ។

តាមតួលេខ FSB សព្វថ្ងៃ មាន​ពលរដ្ឋ​នៃ​បណ្តាប្រទេស​អតីត​សហភាព​សូវៀត ប្រមាណ ៧.៥០០ នាក់ បាន​ភ្ជាប់ខ្លួន ទៅនឹង ក្រុម​ពួកភេរវជន​ប្លែកៗ​នៅស៊ីរី-ពួក​ដែល​ខំសងសឹក​រុស្ស៊ី ចំពោះ អន្តរាគមន៍​យោធា ទៅក្នុង​ប្រទេសនោះ តាំងពី​ថ្ងៃ ៣០ កញ្ញាឆ្នាំ ២០១៥ មក ដើម្បី​កំទេច​សំបុក​ពួកគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ