អានតួអត្ថបទ
បុរីវ៉ាទីកង់​

បុរី​វ៉ាទីកង់នឹងបង្កើតក្រសួង​​​ដោះស្រាយ​បញ្ហា​គ្រប់​ជំពូក​របស់​​មនុស្សជាតិ​

នៅ​ថ្ងៃ​ពុធ​នេះ វិមាន​វ៉ាទីកង់​របស់​សម្តេច​​François បាន​ប្រកាស​ ជូន​ដំណឹង​អំពី គម្រោងបង្កើត​ក្រសួង​ដ៏​សម្បើម​មួយ​ដើម្បី​ជួយ​ដោះស្រាយ​រាល់​បញ្ហា​មនុស្ស​ ជាតិ។ ក្រសួង​នេះ នឹង​មាន​​បន្ទុក​ទទួល​ខុស​ត្រូវ​ខាង​បញ្ហា​យុត្តិធម៌ បញ្ហា​សុខភាព​ឬ​ក៏​បញ្ហា​សាមគ្គីភាព​ជាដើម​ ក៏ប៉ុន្តែ​នៅ​លើ​បញ្ហា​”ការ​ធ្វើ​ចំណាក​ស្រុក​”វិញ ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​ផ្ទាល់​របស់​សម្តេច​ប៉ាប”។

សម្តេចប៉ាប នៅបុរីវ៉ាទីកង់
សម្តេចប៉ាប នៅបុរីវ៉ាទីកង់ REUTERS/Max Rossi
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ថ្មី​​របស់​វិមាន​វ៉ាទីកង់​ដែល​​នឹង​ត្រូវ​ទទួល​បន្ទុក​​​គ្រប់គ្រង​​លើ​បញ្ហា​មនុស្ស​ជាតិ​គ្រប់​សព្វ​នេះ គឺ​​ជា​ផល​ផ្លែ​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​សេវ៉ាកម្ម​ចំនួន​៤​ដែល​កាលពីមុន ទទួល​​បន្ទុក​គ្រប់គ្រង​​នៅ​លើ​បញ្ហា​ទាំង​នេះ។

ក្រសួង​ថ្មី​នេះ ​មានភារៈកិច្ច​​ជួយ​គិតគូរ​ដោះស្រាយ​បញ្ហា​​មនុស្ស​ជាតិ​គ្រប់​ជំពូក ដួចជា​​បញ្ហា​របស់​អ្នក​ជម្ងឺ​បញ្ហា​របស់​ជន​ដែល​ត្រូវ​​សង្គម​មិន​រាប់​រក បញ្ហា​ជន​អនាថា​គ្មាន​ទីពឹង​ពំនាក់​បញ្ហា​ជន​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​និង​ក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ បញ្ហា​របស់​អ្នក​ទោស​ជាប់​ឃុំឃាំង បញ្ហា​អ្នក​អត់​ការងារ​ធ្វើ​និង​បញ្ហា​ជន​រងគ្រោះ​ដោយ​អំពើ​ជិះជាន់​​និង​ដោយ​ការ​ធ្វើ​ទារុណកម្ម-នេះបើយោង​តាម​ក្រឹត្យ​របស់​សម្តេចប៉ាប។ ក៏ប៉ុន្តែ​​បញ្ហា​ការ​ធ្វើ​ចំណាក​ស្រុក​វិញ​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​សម្តេច​ប៉ាប​ផ្ទាល់។​

ក្រសួង​ដ៏​ទំនើប​អស្ចារ្យ​របស់​វិមាន​វ៉ាទីកង់​នេះ​នឹង​ចាប់​កំណើត​នៅ​ថ្ងៃ​ទី១​មករា​ឆ្នាំ​២០១៧ ហើយ​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈសង្ឃ​កាតូលី​ដែល​ជា​កាឌីណាល់​សញ្ជាតិ​ហា្កណា​ឈ្មោះ​ Peter Turkson ដែល​មក​ទល់​ពេល​នេះ មាន​ឋានៈ​ជា​ប្រធាន​

ក្រុម​ប្រឹក្សា​ភិបាល​របស់​សម្តេច​ប៉ាប​ទទួល​បន្ទុក​ផ្នែក​យុត្តិធម៌​និង​សន្តិភាព។ គឺ​ជា​សេវ៉ាកម្ម​មួយ​ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ថ្មីនេះ។​

សួមបញ្ចាក់ថា​ចាប់តាំងពី​បាន​ឡើង​ជា​ប៉ាប​នៅ​ឆ្នាំ​២០១៣​មក សម្តេច​ប៉ាប​François បាន​ផ្តួចផ្តើម​ធ្វើ​កំណែ​ទម្រង់​មួយ​យ៉ាង​ស៊ីជម្រៅ​នៅ​ក្នុង​បូរី​វ៉ាទីកង់​ក្នុង​គោលដៅ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ