អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-ស៊ីរី

កិច្ចព្រមព្រៀង​រុស្ស៊ី-អាមេរិក​ស្តី​អំពី​បទ​ឈប់បាញ់​នៅ​ស៊ីរី​នឹង​ចូល​ជា​ធរមាន​យប់​នេះ​

ថ្ងៃ​សុក្រ​នេះ រុស្ស៊ី​និង​អាមេរិក ត្រូវ​កំណត់​របៀប​របប​អនុវត្ត​តាម​បទ​ឈប់បាញ់​នៅ​ស៊ីរី។ ម៉្លោះ​ហើយ​បានជា អ.ស.ប. ចាត់​ទុក​ថ្ងៃ​នេះ ថាមាន​ន័យ​ជា”គន្លឹះ”​កាលដែល​សល់​ប៉ុន្មាន​ម៉ោង​ទៀត​​ដល់​កណ្តាល​អធ្រាត្រ​ម៉ោង​នៅ​ស៊ីរី​កិច្ច​ព្រមព្រៀង​រុស្ស៊ី-អាមេរិក​ស្តី​អំពី​ការ​ឈប់បាញ់​នៅ​ទីនោះ ត្រូវ​ចូល​ជា​ធរមាន​ជាលើក​ទី​មួយ​បើគិត​ក្នុង​៥​ឆ្នាំ​កន្លង​ទៅ​នៃ​សង្គ្រាម​នៅ​ស៊ីរី។ ឯកសារ​ដែល​មាន​ត្រូវ​អនុម័ត​ថ្ងៃ​សុក្រ​នេះ​ដោយក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ឲ្យ​ក្លាយ​ទៅ​ជា​សេចក្តី​សម្រេច​អន្តរជាតិ​​ចង​ជា​កាតព្វកិច្ច​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បំពេញ​តាម​ខាន​មិន​បាន។ 

ប្រធានាធិបតីអាមេរិក Barack Obama និង​លោក​John Kerry នាឱកាសថ្លែងសុន្ទរកថាមួួយបន្ទាប់ពីការរូមប្រជុំជាមួួយក្រុម​ប្រឹក្សាអសប
ប្រធានាធិបតីអាមេរិក Barack Obama និង​លោក​John Kerry នាឱកាសថ្លែងសុន្ទរកថាមួួយបន្ទាប់ពីការរូមប្រជុំជាមួួយក្រុម​ប្រឹក្សាអសប REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា តាំងពីម្សិលមិញ​ទៅ​ហើយ បាន​គូស​បញ្ជាក់ថា រយៈពេលខាងមុខ​ដែល​ត្រូវ​ឈាន​មក​ដល់​នឹង​រំលេច​ឲ្យឃើញ “សារៈសំខាន់​ជា​គ្រឹះគន្លឹះ” នៃ​កិច្ចព្រមព្រៀង​នេះ ហើយ​បាន​អំពាវនាវ គ្រប់​ភាគី​ពាក់ព័ន្ធ​ជាពិសេស ក្រុងម៉ូស្គូ​និង​ក្រុង​ដាម៉ាស​ឲ្យ​បំពេញ​តាម​ពាក្យ​សន្យារបស់​ខ្លួន។

 
របប​លោក​បាស្ហា អាល់ អាសាដ, ភាគី​ស៊ីរី​ដែល​ប្រឆាំង​នឹង​របប​នេះ ព្រម​ទាំង​កង​កម្លាំង​គួដ បាន​ប្រកាសថា​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​ក្តី​មន្ទិ​ នៅតែ​សណ្ឋិត​នៅ​នៅឡើយ ចំពោះ​ការ​បំពេញ​តាម​បទឈប់បាញ់​នេះ។

ពួក​ឧទ្ទាម​ស៊ីរី ធ្លាក់ខ្លួន​ខ្សោយ​ណាស់ទៅហើយ ដោយមក​ពីការ​កើន​កម្លាំង​នៃ​ ពពួក​ក្រុម​ជីហាត លុះទាល់តែឥឡូវ នៅ​ត្រួតត្រាតែ​លើដែនដី​មួយ​ភាគ​តូច​នៅក្បែរ​ក្រុងដាម៉ាស។

ចំណែក ពួកអង្គការ​ជីហាត ក្រុមភេរវនិយម”រដ្ឋអ៊ីស្លាម” និង “ រណសិរ្ស អាន ណូស្រា “ ដែល​ជា​សាខា របស់​អង្គការ​ភេរវនិយម​អន្តរជាតិ “អាល់ កៃដា “ ប្រចាំ​នៅ​ស៊ីរី ហើយ​ដែល​សរុបទៅ កាន់កាប់​ដែនដី​មួយភាគធំ​នៅ​ស៊ីរី ស្របនឹង​កិច្ចព្រមព្រៀង​ឈប់បាញ់ បន្ត​ស្ថិត​នៅ​ជា​ស៊ីប នៃ ការ​វាយប្រហារ​តទៅទៀត ពីខាង​កងទ័ព​របប​ក្រុង​ដាម៉ាស ពី​ខាង កងអាកាស​រុស្ស៊ី ពីខាង យន្តហោះ​យោធា​នៃ​សម្ព័ន្ធ​អន្តរជាតិ ក្រោមការ​ដឹកនាំ​របស់​ស.រ.អា.។

របៀប​របប​ឈប់បាញ់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​នៅ​លើ​សមរភូមិ​ផ្ទាល់ ត្រូវ​លើក​យក​ទៅ ពិនិត្យមើល​នារសៀល​ថ្ងៃ​សុក្រ​នេះ នៅឯ​ក្រុងហ្ស៊ឺណែវ​ដោយ”ក្រុមអន្តរជាតិ​គាំទ្រ​ស៊ីរី” ដែល​រួមក្តោប ១៧​ប្រទេស -និង​ដែល​មាន​រុស្ស៊ី​និង​អាមេរិក​ជា​សហប្រធាន។

ព្រមជាមួយនេះ នៅឯក្រុង ញីវយ៉កថ្ងៃ​សុក្រ​នេះ​ដែរក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ត្រូវ​អនុម័ត​​សេចក្តីសម្រេច​ដែល​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​រុស្ស៊ី-អាមេរិក​ស្តីអំ​ពីការ​បញ្ឈប់​ភា​ពជា​សត្រូវ​ក្នុង​ប្រទេសស៊ីរី ដែល​តម្រូវ​ឲ្យ​គ្រប់​សាមី​ភាគី​បំពេញ​តាម។

តាម​តួលេខ​អ.ស.ប. សង្គ្រាម​៥​ឆ្នាំ​នៅ​ស៊ីរី បាន​ផ្តាច់ជីវិត​បណ្តាជន អស់ ២សែន​៧​ម៉ឺន​នាក់ បែ​អ្នកស្រុក ១១​លាន​នាក់​ក្លាយ​ជាជន​បន្លាស់ទីពី​ក្នុង​នោះ ៤​លាន​នាក់​ជាជនភៀសខ្លួន​ទៅ​ជ្រក​កោន​នៅ​តាមប្រទេស​ក្រៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ