២០១៥ ឆ្នាំល្អនៃការនាំចេញយន្តហោះចម្បាំងRafaleបារាំង
បន្ទាប់ពីអេហ្ស៊ីប និងឥណ្ឌា យន្តហោះចម្បាំងបារាំង ប្រភេទ Rafale បានទទួលការបញ្ជាទិញថ្មីពីប្រទេសកាតា។ ការចុះហត្ថលេខាលើកិច្ចសន្យាទិញ យន្តហោះរ៉ាហ្វាល់ ចំនួន ២៤គ្រឿង ក្នុងទឹកតម្លៃ៦,៣ពាន់លានអឺរ៉ូ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៤ ឧសភា ២០១៥ នៅទីក្រុង ដូហា ប្រទេសកាតា ក្រោមអធិបតីភាពលោកប្រធានាធិបតីបារាំងហ្វ្រង់ស័រ ហូឡង់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៧
ប្រធានាធិបតីបានទាក់ទងជាមួយព្រះចៅកាតារតាមទូរស័ព្ទរួចរាល់ហើយ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីការបញ្ជាទិញយន្តហោះចម្បាំងចំនួន២៤គ្រឿង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំងនៅរសៀលថ្ងៃព្រហស្បតិ៍ ជាមួយនឹងការស្វាគមន៍ចាត់ទុកជោគជ័យនេះថាជាមោទនភាពជាតិ។
បើតាមប្រភពស្និទ្ធនឹងការពារជាតិបារាំង កិច្ចព្រមព្រៀងបង្ហើយរវាងប៉ារីសនិងកាតា បានរកឃើញតាំងពីថ្ងៃទី ២១មេសា នាឱកាសដែលព្រះចៅកាតាយាងមកបំពេញទស្សនកិច្ចដោយស្ងាត់នៅទីក្រុងប៉ារីស។ បារាំងនឹងចាប់ផ្តើមប្រគល់យន្តហោះចម្បាំងនេះទៅឱ្យនៅពាក់កណ្តាល ឆ្នាំ២០១៨ និងក្នុងមួយឆ្នាំៗ ១១គ្រឿង។ ក្រៅអំពីការទិញយន្តហោះចម្បាំងនិងមីស៊ីល កិច្ចព្រមព្រៀងនេះ ក៏គ្រោងតម្រូវឱ្យបារាំងផ្តល់វគ្គបំពាក់បំប៉នដល់អ្នកបើកបរយន្តហោះកាតា ៣៦នាក់ អ្នកបច្ចេកទេសជាងមួយរយនាក់ទៀត ប៉ុន្តែតម្លៃការងារមិនត្រូវបានគិតបញ្ចូលក្នុងកិច្ចសន្យាទិញលក់យន្តហោះទេ។
បន្ទាប់ពីបរាជ័យអស់មួយទសវត្សមក ការនាំចេញយន្តហោះចម្បាំងរបស់បារាំង បានជួបសំណាងឡើងវិញ នៅឆ្នាំ២០១៥នេះ ដោយមានកិច្ចសន្យាបញ្ជាទិញពីបរទេស ចំនួនបី ជាបន្តបន្ទាប់គ្នា ៖ ២៤គ្រឿង កាលពីខែកុម្ភៈដោយអេហ្ស៊ីប ដោយឥណ្ឌា៣៦គ្រឿង កាលពីថ្ងៃទី១០ មេសា ហើយនៅថ្ងៃនេះដោយប្រទេសការតា។ បើបូកកិច្ចសន្យា ៦៣០០លានអឺរ៉ូជាមួយកាតានេះបន្ថែមចូលទៀត ថវិកាប្រចាំបានមកពីការនាំចេញអាវុធបារាំងបានឡើងដល់ ទៅជាង ១៥ពាន់លាន។ បើគិតអំព
មិនតែប៉ុណ្ណោះ មានប្រទេសពីរទៀតដែលនឹងអាចបញ្ជាទិញយន្តហោះរ៉ាហ្វាលបារាំងដែរ នោះគឺប្រទេសអេមៀរ៉ាអារ៉ាបរួម ដែលចង់ប្តូរយន្តហោះចម្បាំងចាស់ៗចំនួន៦០គ្រឿង ប្រភេទMirage 2000-9 ចេញ និងប្រទេសម៉ាឡេស៊ី ដែលមានចេតនាទិញ១៦គ្រឿង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ