អានតួអត្ថបទ
បារាំង

ជំនួប​មីទីង​ដ៏ធំ​​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​សង្គមនិយម​បារាំង​នៅទីក្រុង​ Bourget​

លោក​ François Hollande ​បេក្ខជន​ប្រធានាធិបតី​នៃ​បក្សសង្គមនិយម​បារាំង​នឹង​ត្រូវ​ឡើងមក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ជំនួប​មីទីង​ដ៏​ធំមួយ​នៅ​ថ្ងៃ​អាទិត្យ​ទី២២​មករា​នេះ​នៅ​ទីក្រុង​ Bourget​ ​ ដោយ​មាន​អ្នកមក​ចូលរួម​យ៉ាងតិច​ប្រមាណ​១០ ០០០នាក់។​ ទាំងនេះ​ដើម្បី​បំផុស​បំផុល​ឲ្យ​ប្រជាជន​បារាំង​មាន​ក្តី​សង្ឃឹម​ហើយនិង​នាំគ្នា​ធ្វើការ​គាំទ្រ​បេក្ខជន​នៃ​បក្សសង្គមនិយម​បារាំង។

លោក​ François Hollande ​បេក្ខជន​​ប្រធានាធិបតី​​នៃ​បក្ស​សង្គម​និយម​​បារាំង​​
លោក​ François Hollande ​បេក្ខជន​​ប្រធានាធិបតី​​នៃ​បក្ស​សង្គម​និយម​​បារាំង​​ REUTERS/Regis Duvignau
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឧទ្យាន​តាំង​ពិព័ណ៍​​នៃ​ទីក្រុង​ Bourget ដែល​ឋិត​នៅ​ប៉ែកខាងជើង​នៃ​ទីក្រុង​ប៉ារីស​ ​ នឹង​មាន​សកម្មជន​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​នៃ​បក្សសង្គមនិយម​បារាំង​យ៉ាងតិច​១០ ០០០នាក់​មកចូលរួម​ ​ ដើម្បី​ស្តាប់​សុន្ទរកថា​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង​ François Hollande ​ដែល​មាន​រយៈពេល​មួយម៉ោង​កន្លះ​ ​ នៅ​ចំពោះមុខ​អ្នកកាសែត​បារាំង​និង​អន្តរជាតិ​ប្រមាណ​៣៥០នាក់។​ ​ លោក​ François Hollande​ត្រូវឡើង​មក​ថ្លែង​សុន្ទរកថា​នៅ​រវាង​ម៉ោង១៥​និង១៥នាទី។

បេក្ខជន​ប្រធានាធិបតី​នៃ​បក្សសង្គមនិយម​បារាំង​នឹង​ត្រូវ​ឡើងមក​ថ្លែង​គូស​បញ្ជាក់​ឲ្យដឹង​ពី​អាទិភាព​ចម្បង​របស់​ខ្លួន​នៅក្នុង​វិស័យ​អប់រំ​ ​ យុវភាព​ ​ យុត្តិធម៌​ ​ ហើយនិង​កំណែទម្រង់​នៅក្នុង​វិស័យ​ពន្ធដារ​ដើម្បី​ជួយ​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​ផលិតផល​និង​សេដ្ឋកិច្ច​ដែលជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ឥត​ការងារ​ធ្វើ​ហើយ​និង​កាត់បន្ថយ​ភាពក្រីក្រ។

តួអង្គ​សំខាន់ៗ​នៃ​បក្សសង្គមនិយម​បារាំង​នឹង​មាន​វត្តមាន​នៅ​ក្នុង​ជំនួប​មីទីង​ដ៏ធំ​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​បក្សសង្គមនិយម​បារាំង​នៅ​ទីក្រុង​ Bourget​ មាន​ដូចជា​៖​ លោកស្រី​Ségolène Royal ​លោកស្រី​Martine Aubry​ ​ លោក​ Manuel Valls ​ ​ លោក​ Arnaud Montebourg ។​ ហើយ​នៅ​យប់​ថ្ងៃអាទិត្យ​នៅ​ម៉ោង២០​ ​ លោក​ François Hollande ​បេក្ខជន​ប្រធានាធិបតី​នៃ​បក្សសង្គមនិយម​បារាំង​នឹង​ត្រូវ​គេ​អញ្ជើញ​ឲ្យមក​ធ្វើ​កិច្ច​សម្ភាសន៍​នៅ​ទូរទស្សន៍​ TF1 ​ផងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ