អានតួអត្ថបទ
ស៊ុយអែដ

រង្វាន់​ណូបែល​ផ្នែក​វេជ្ជសាស្ត្រ​ឆ្នាំ ២០១១ ត្រូវបាន​ប្រកាស​ផ្តល់ឲ្យ​អ្នក​ស្រាវជ្រាវ​បីនាក់

រង្វាន់ ណូបែល ផ្នែក វេជ្ជសាស្ត្រ ឆ្នាំ ២០១១ ត្រូវ​បាន​ប្រកាស​ផ្តល់​ឲ្យ​អ្នកស្រាវ​ជ្រាវ​បីនាក់ គឺ​ជនជាតិ អាមេរិកាំង Bruce Beutler ជនជាតិ​កាណាដា Ralph Steinman និង​ជនជាតិ​ Luxembourg ​ Jules Hoffmann​ សំរាប់​ការងារ​របស់​អ្នកប្រាជ្ញ ទាំង​បីនាក់នេះ ដែល​បាន​អនុញ្ញាត ឲ្យ​យល់​ដឹង​កាន់តែ​ច្បាស់​ពីដំណើរប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​ការ​ពារ សព៌ាង្គកាយទល់​នឹង​មេរោគ។

ពីធីប្រកាសរង្វាន់ ណូបែល ផ្នែកវេជ្ជសាស្ត្រ នៅប្រទេស​ស៊ុយ អែដ
ពីធីប្រកាសរង្វាន់ ណូបែល ផ្នែកវេជ្ជសាស្ត្រ នៅប្រទេស​ស៊ុយ អែដ REUTERS/Leif R. Jansson/Scanpix
ផ្សាយពាណិជ្ជកម្ម

ជ័យ ​លាភី​​រង្វាន់​ណូបែល​ផ្នែក​វេជ្ជសាស្ត្រ​ឆ្នាំ​២០១១​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការផ្លាស់​ប្តូរ​យ៉ាង​ជ្រាល​ជ្រៅ​ ការយល់​ឃើញ​របស់​យើង​អំពី​ប្រព័ន្ធ​ការ​ពារ​សព៌ាង្គកាយ​ ទល់​នឹង​មេរោគ​ ​ ដោយ​​រក​ឃើញ​គោលការណ៍​ធំៗ​របស់​វា​ ​ នេះ​ជា​ការប្រកាស​របស់​គណៈកម្មាធិការ​ណូបែល​​ឲ្យ​ដឹង​នៅថ្ងៃចន្ទ​៣​តុលា​ នេះនៅទីក្រុង Stockholm នៃ​ប្រទេស​ស៊ុយអែដ។

ជនជាតិអាមេរិកាំង Bruce Beuthler អាយុ ៥៥ឆ្នាំ និង Luxembourg​  Jules Hoffmann អាយុ​​៧០​ឆ្នាំ ត្រូវ​ចែកគ្នា​នូវ​ប្រាក់​ពាក់កណ្តាល​ដំបូង​នៃ​ប្រាក់រង្វាន់ ១០ លាន​ couronnes suède ​ត្រូវ​ប្រមាណជា ១ លាន ​​៤៦ ម៉ឺន​ដុល្លារ ចំណែក​ឯ​អ្នកស្រាវជ្រាវ​ជាតិ​កាណាដា Ralph Steinman អាយុ ៦៨​ឆ្នាំ នឹង​ទទួលតែ​ម្នាក់ឯង ប្រាក់​រង្វាន់​ពាក់កណ្តាលទៀត។ លោក Jules  Hoffmann ធ្វើការ​នៅ​ក្នុង​វិទ្យាស្ថាន ជីវវិទ្យា អណូ និង​កោសិកា នៅ Strasbourg ។  គាត់​ បាន​ទទួលមេដាយមាស​នៃ​មជ្ឈ​មណ្ឌលជាតិ​ខាង​ស្រាវជ្រាវ​វិទ្យាសាស្រ្ត CNRS នៅ​ឆ្នាំ ២០១១ ។

របកគំហើញ​ថ្មីៗទាំងនេះ បើកផ្លូវ​ទៅរក​ការ​ផលិត​ឱសថថ្មីៗ និង​អនុញ្ញាត ឲ្យ​ប្រយុទ្ធទល់​នឹង​​​ភាព​ទន់​ខ្សោយ នៃ​ប្រព័ន្ធការពារ​សព៌ាង្គ​កាយ ​ដូចយ៉ាង រោគហឺត​ជាដើម។ ការងារ​របស់​​អ្នកប្រាជ្ញ​ទាំង​បីនាក់  បាន​បើក​ផ្លូវ​ថ្មីៗ  សំរាប់​អភិវឌ្ឍ​នៃ ការ​បង្ការ និង​ការ​ព្យាបាល​ទល់​នឹង​ជំងឺ​បង្កដោយ​មេរោគ  រោគមហារីកនិង​រោគ​បណ្តាល​មក​ពីការ​រោល​ឬ​រលាក។

សប្តាហ៍​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​ ចាប់​ផ្តើមនៅថ្ងៃ​ចន្ទ​៣​តុលានេះ​នៅ​ទីក្រុង​Stockholm ដោយ​ការ​ប្រកាស​ផ្តល់​រង្វាន់ណូបែល​ផ្នែក​វេជ្ជសាស្ត្រ ផ្នែករូបវិទ្យា នៅថ្ងៃអង្គារ ៤តុលាផ្នែក​គីមី នៅថ្ងៃពុធ​៥​តុលា ផ្នែក​អក្សរសិល្ប៍​ នៅថ្ងៃព្រហស្បតិ៍ ៦តុលា និង​ផ្នែក​សេដ្ឋកិច្ច​នៅថ្ងៃ​១០​តុលា។

 រង្វាន់ណូបែល​ផ្នែក​សន្តិភាពដែល​ត្រូវទាំងអស់គ្នា​ទន្ទឹងរង់ចាំ នឹង​ត្រូវ​ប្រកាស ផ្តល់​ឲ្យ​នៅថ្ងៃសុក្រ​៧តុលា នៅទីក្រុង Oslo ​នៃ ប្រទេស Norvège​ និង​ប្រហែល​អាច​ប្រកាស​ផ្តល់​ឲ្យ​​សកម្មជននៃនិទាឃ រដូវ អារ៉ាប បន្ត​ពីអ្នកប្រឆាំង រឹងរូស​នឹង​រដ្ឋ​អំណាចចិន Liu Xiaobo ដែល​បាន​ទទួលរង្វាន់សន្តិភាពនេះ នៅ​ឆ្នាំ ២០១០ ។ គណៈកម្មាធិការណូបែលនៅ Norvège ត្រូវ​ជ្រើសរើស ជ័យលាភីរង្វាន់ណូបែល​ផ្នែកសន្តិភាពឆ្នាំ ២០១១ នេះ ក្នុង​ចំណោម បេក្ខជន​ដ៏ច្រើន​បំផុត​មានទៅដល់ ២៤១ នាក់។

 
រង្វាន់ណូបែល​គឺ មានសញ្ញាប័ត្រមួយ មេដាយមួយ និង​មូលប្បទានប័ត្រ មួយតម្លៃ ១០ លាន គួរ៉ោន ប្រាក់ស៊ុយអែដ ត្រូវប្រមាណ​ជា ១ លាន ៤៦​ម៉ឺន​ដុល្លារ នឹង​ត្រូវ​ផ្តល់​ឲ្យ​ជ័យលាភី​ នៅទីក្រុង Stockholm នៃប្រទេសស៊ុយអែដ និង​នៅទីក្រុង Oslo នៃ​ប្រទស​Norvège នៅ​ថ្ងៃ១០ធ្នូ ជាថ្ងៃ ខួប​ មរណភាពរបស់​ស្ថាបនជន អ្នកប្រាជ្ញ និង​ឧស្សាហករ​ជាតិ​ស៊ុយអែដ​​ គឺ លោក Alfred Nobel៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ