អានតួអត្ថបទ
រុស្ស៊ី

បស្ចិម​ប្រទេស​ជា​ទឹកដី​ដែល​ជនជាតិ​រុស្ស៊ី​នៅតែ​ប្រាថ្នា​ចង់​ទៅ​រស់នៅ

ក្នុងចំណោម​ប្រជាពលរដ្ឋ​រុស្ស៊ី ដែលមាន​ជីវភាព​គ្រាន់បើ​ទៅហើយ មាន​ដល់ទៅ ១ ភាគ៣ ដែល​នៅតែ​ទោមនស្ស​នឹង​មាតុភូមិ​រុស្ស៊ី​របស់ខ្លួន ហើយ​ចង់ចាក​ចេញទៅ​រស់នៅ​ជាប់ ជារៀង​រហូត នៅឯ​ប្រទេស​លោក​ខាងលិច។ នេះ​ជា​លទ្ធផល នៃការ​ស្រាវជ្រាវ ទើប​ចេញផ្សាយ ដោយ​អង្គការ​សង្គមសាស្ត្រ​រុស្ស៊ី Levada-Center។

ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី
ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

ការស្ទាបស្ទង់​នេះ​បាន​ត្រូវ​ធ្វើឡើង ទៅតាម​កុម៉្មង់​ចង់​បាន​នៃ​កាសែត​ប្រឆាំង​នៅរុស្ស៊ី មាន​ទំនោរ​សេរីនិយម​ឈ្មោះ Novaya Gazeta។ អង្គការ​សង្គមសាស្ត្រ​រុស្ស៊ី Levada-Center បានធ្វើការ​ស្រាវជ្រាវនោះ គឺទៅលើ​បណ្តាជន​៣ប្រភេទ។​ ប្រភេទទី១ គឺ​អ្នកស្រុក​ដែលមាន​អាយុ​ពី២៥ ដល់៣៩ឆ្នាំ។ ប្រភេទ​ទី២ អ្នក​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ ក្នុង​មួយ​ខែៗ សម្រាប់​សមាជិក​គ្រួសារ​គេ​ម្នាក់​ៗ ពោលគឺ នៅ​រដ្ឋធានី Moscou ក្នុង​ទំហំ ២០០០​អឺរ៉ូ, នៅក្រុង Saint-Petersbourg ក្នុងទំហំ ១៥០០អឺរ៉ូ, នៅតាម​ក្រុងរុស្ស៊ី​ផ្សេងៗទៀត គឺពី ៨០០ ដល់ ១០០០អឺរ៉ូ។ ប្រភេទ​ទី៣ គឺ​ធ្វើទៅលើ អ្នក​ដែល​រស់នៅម៉ូស្គូ និងក្រុង១២ទៀត ដែល​មាន​បណ្តាជន​ចាប់ពី ១លាន​នាក់​ឡើង​ទៅ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញ​ឲ្យឃើញថា ក្នុងចំណោម​អ្នក​ដែល​មាន​កម្រិត​ជីវភាព​គ្រាន់បើ​ទៅ​ហើយ ជា​វណ្ណៈ​មធ្យម អ្នកដែល​តាំងចិត្ត​ធ្វើអន្តោប្រវេសន៍​ទៅ​រស់នៅ​បស្ចិម​ប្រទេស មានចំនួន​ដល់ទៅ​១​ភាគ​៣។ ជាទូទៅ គេ​មាន​វ័យ​នៅក្មេង​មិនសំពីង​សំពោង​ទៅដោយ​បញ្ហា​គ្រួសារ ហើយ​ច្រើន​តែ​ជា​អ្នកក្រុង​ម៉ូស្គូ​តែម្តង។

ពីក្នុង​ចំនួននោះ ១៩% ចង់ទៅ​នៅប្រទេស​អាល្លឺម៉ង់, ១៥%ទៅស.រ.អា., ១៣% ទៅ​អង់គ្លេស, ៨% ទៅ​រស់នៅ​អ៊ីតាលី​និង​បារាំង , ៦% ទៅ​កាណាដា, ៥% ទៅស្វីស និង អេស្ប៉ាញ, ៤% ទៅ អូស្ត្រាលី, សល់ពីនេះ គឺចង់​ទៅរស់នៅ​ប្រទេស​ស៊ុយអែដ និង​ហ្វាំងឡង់។

កាសែត Novaya Gazeta ទាញ​យក​សេចក្តី​សន្និដ្ឋាន​ពី​ការស្រាវជ្រាវ​នោះ​ថា កត្តា២ ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រុស្ស៊ី​ដែល​កំពុង​ពេញកម្លាំង ចង់ចាកចេញ​ជារៀង​រហូត ពីស្រុក​កំណើត​ខ្លួន​ទៅកវែក​កឆ្នាំង​នៅ​តាម​ប្រទេស​បស្ចិមលោក​ទៅវិញ ពីព្រោះ ៖ ទី១- គេ​យល់​ថា នៅទីនោះ មាន​កម្រិត​ជីវភាព​ខ្ពស់​ជាង។ ទី២- នៅទីនោះ មាន​បង្កើត​បាន​លក្ខណៈ​សព្វគ្រប់ ដើម្បី​ធានា​ឲ្យ​គេ​មាន ជំនឿ​យ៉ាង​កក់ក្តៅ ទៅ​អនាគត មិនគ្រាន់​តែ​សម្រាប់​រូបគេ​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​កូនចៅ​គេ​ទៅផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ