អានតួអត្ថបទ
រុស្ស៊ី

ចារកិច្ច​ដែល​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រុស្ស៊ី-អាមេរិក​

តុលាការ​សឹក​ក្រុងម៉ូស្គូ បាន​កាត់ទោស វរសេនីយឯក​នៃ​ចារកិច្ច​ក្រៅ​ប្រទេស​រុស្ស៊ី ឈ្មោះ Poteyev ឲ្យ​ជាប់​គុក​២៥​ឆ្នាំ ចំពោះ​ការ​លួច​ឲ្យ​ការណ៍ ទៅ​អាជ្ញាធរ​អាមេរិក លុះ​ទាល់តែ គេ​ចាប់​បាន កាលពី​កណ្តាល​ឆ្នាំ​ទៅមិញ គឺ​ពួក​ភ្នាក់ងារ​រុស្ស៊ី​១០​នាក់ ដែល​បន្ទាប់​មក ត្រូវ​បាន ដោះដូរ នឹង​ជាតិ​រុស្ស៊ី​៤​នាក់​ជា​ភ្នាក់ងារ​យកការណ៍​ពី​រុស្ស៊ី​ឲ្យ​អាមេរិក។ ប៉ុន្តែ​ការ​កាត់​ទោស​នេះ មាន​លក្ខណៈ​កំបាំង​មុខ​ប៉ុណ្ណោះ ដ្បិត​សាមី​ខ្លួន​បាន​រត់​ទៅ​រស់​នៅ​ស.រ.អា.ទៅ​ហើយ។

ផ្សាយពាណិជ្ជកម្ម

តាមដែលចៅក្រមតុលាការសឹករុស្ស៊ី ប្រកាសឲ្យដឹង ចំពោះអំពើក្បត់ជាតិ ឈ្មោះ Poteyev ត្រូវ​ជាប់​គុក​២០​ឆ្នាំ ហើយ ចំពោះ​ការ​រត់​ចោល​មុខ​តំណែង​ខ្លួន គឺ​ត្រូវ​ជាប់​៦​ឆ្នាំ​ទៀត ប៉ុន្តែ ជា​សរុប គឺ​បាន​ត្រូវ​កម្រិត ឲ្យ​ជាប់​២៥​ឆ្នាំ។ សាលក្រម​ចែង​ថា ទាំង​សក្តិ​ជា​វរសេនីយឯក ទាំង​គ្រឿង​ឥស្សរិយយសផងទាំងឡាយ ដែលគាត់បានទទួលពេលបម្រើ ក្នុង” ស្ថាប័នចារកិច្ច ក្រៅ​ប្រទេស​រុស្ស៊ី “គឺ ត្រូវប្រកាសដកហូតពីរូបគាត់។

សេចក្តីនៃសាលក្រម ក៏លើកឡើងថា ៖
- វរសេនីយឯកនៃចារកិច្ចក្រៅប្រទេសរុស្ស៊ី ឈ្មោះ Poteyev ជាប់ពិរុទ្ធចំពោះការធ្វើឲ្យ ខូចកា​​រ​ទៅ​ នូវសកម្មភាពលួចយកការណ៍នៅលើដែនដីស.រ.អា.ដែល ប្រព្រឹត្ត ដោយ ចារបុរស និង ចារនារីរុស្ស៊ី សរុបទៅ១០នាក់។ មូលហេតុ ដោយសារគាត់មាន លទ្ធភាពឃើញបញ្ជីឈ្មោះ អ្នក​​​ទាំងនោះ ហើយលួចប្រាប់ទៅពួកCIA អាមេរិក ជាថ្នូរនឹង ប្រាក់សគុណ ទាំងនៅពេល គាត់​ធ្វើ​ដំណើរនៅបរទេស ទាំងនៅពេលលួចជួបជាមួយពួកគេ ក្នុងក្រុងម៉ូស្គូ។

- ទង្វើឈ្មោះ Poteyev បាននាំឲ្យខូចយ៉ាងបង្គួរ ដល់សន្តិសុខជាតិរុស្ស៊ី។ ឈ្មោះនេះ បាន​ជួយ​ឲ្យ​CIA អាមេរិក យល់ដឹងអំពីយន្តការរបស់រុស្ស៊ី ខាងផ្តល់ហិរញ្ញប្បទានដល់ បណ្តាញ​ភ្នាក់ងារ​រុស្ស៊ី ​ដែលដំណើរការនៅស.រ.អា.។ តាមតួលេខដែលមាន ក្រោយពីចាប់បាន ពួកភ្នាក់ងាររុស្ស៊ី ១០នាក់នោះ សមត្ថកិច្ចអាមេរិក ក៏រឹបអូសយកទាំងលុយ ប្រមាណ ៥០លានដុល្លារ ដែល​មាន​បម្រុង​ទុក សម្រាប់ឧបត្ថម្ភដល់គេទាំងនោះ។

គួររំលឹកថា គឺកាលពីខែកក្កដាឆ្នាំមុន ដែលនៅទីក្រុងVienne ប្រទេសអូទ្រីស អព្យាក្រឹត មាន ប្រព្រឹត្តទៅ ប្រតិបត្តិការ ប្តូរភ្នាក់ងារចារកិច្ចរុស្ស៊ីទាំង១០នាក់នោះ ទល់នឹងជាតិរុស្ស៊ី៤នាក់ ដែល​​តែងបានដើរតួ ជាភ្នាក់ងារលួចយកការណ៍អស់យ៉ាងយូរពីប្រទេសរុស្ស៊ី ទៅឲ្យអាមេរិក។

ចំណែកឈ្មោះ Poteyev ផ្ទាល់ មួយថ្ងៃ មុនដល់ពេលចាប់ពួកភ្នាក់ងាររុស្ស៊ីទាំងនោះ គឺថ្ងៃ ២៥​មិថុនា​ឆ្នាំ២០១០ ដោយមានការជួយជ្រោមជ្រែង ពីខាងស្ថានទូតអាមេរិក នៅបេឡារុស្សី និង​ប្រទេស​អាល្លឺម៉ង់ បានឆ្លងកាត់តាមដែនដីប្រទេសទាំងនោះ ទៅកាន់ស.រ.អា.បានដូចចិត្ត។

ទីក្រុងវ៉ាស៊ីនតោន នៅតែមិនព្រមឆ្លើយតបនឹងសំណូមពរភាគីរុស្ស៊ី ដែលសុំឲ្យប្រាប់អំពី កន្លែង​​ស្ថិតនៅ របស់ឈ្មោះ Poteyev នៅលើដែនដីសរអា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ