អានតួអត្ថបទ
អង់គ្លេស

ជន​១២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន នៅក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវនិយម

នៅ​ប្រទេស​អង់គ្លេស​ ជន​១២នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​អង់គ្លេស​បួន​ រួម​មាន​ទីក្រុង​Londres​និង​Cardiff​ (​ តំបន់​Pays​ de​ Galles​ខាង​លិច​ប្រទេស​អង់គ្លេស​ )​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​២០​ធ្នូ​ ​ នៅ​ឱកាស​ប្រតិបត្តិការ​ដ៏​ធំធេង​មួយ​ប្រឆាំង​នឹង​ភេរវនិយម​។​ មាន​អាយុ​ពី​១៧​ទៅ​២៨​ឆ្នាំ​ ​ ជន​ទាំង​នេះ​ត្រូវ​ប៉ូលិស​មន្ទិល​សង្ស័យ​ថា​កំពុង​រៀប​ចំ​អំពើ​ភេរវកម្ម​។​ ចាប់​ពី​ដើម​ឆ្នាំ​នេះ​មក​ ​ ប្រទេស​អង់គ្លេស​បាន​លើក​មួយ​កំរិត​ថែម​ទៀត​ការប្រកាស​អាសន្ន​របស់​ខ្លួន​អំពី​ភេរវកម្ម​គឺ​បាន​ឆ្លង​ពី​”​ សំខាន់​ “ទៅ​”​ ធ្ងន់ធ្ងរ​ “​ មាន​ន័យ​ថា​អាច​មាន​លទ្ធភាព​ច្រើន​ណាស់​ក្នុង​ការកើត​មាន​អំពើ​ភេរវកម្ម។

ប៉ូលីសអង់គ្លេសធ្វើការឆែកឆេរសួនច្បារមួយនៅStroke-on-Trent
ប៉ូលីសអង់គ្លេសធ្វើការឆែកឆេរសួនច្បារមួយនៅStroke-on-Trent REUTERS/Darren Staples
ផ្សាយពាណិជ្ជកម្ម

02:12

សេចក្តី​​រាយការណ៍​របស់ Adrien Moss ពី​ទី​ក្រុង​ឡុង​ប្រែសំរួលដោយ វីនស្តុន រតនា

ប្រតិបត្តិការ​ព័ទ្ធ​គ្រញឹក​ចាប់​ភេរវជន​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​២០​ធ្នូ​ នៅ​ម៉ោង​៥​ព្រឹក​ ​ នៅ​ទី​កន្លែង​ជា​ច្រើន​។​ភេរវជន​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ទីក្រុង​ Londres​ ​ ៥​នាក់​នៅ​ទីក្រុង​Cardiff​នៃ​តំបន់​Pays​ de​ Galles​ខាង​លិច​ប្រទេស​អង់គ្លេស​ ​ ៤​នាក់​ទៀត​នៅ​ទី​ក្រុង​Stoke-on-Trent​ស្ថិត​នៅ​កណ្តាល​ប្រទេស​អង់គ្លេស។

 
ប៉ូលិស​ប្រព្រឹត្ត​តាម​ព័ត៌មាន​សម្ងាត់​បាន​មក​ពី​សេវា​អឺរ៉ូប​ ​ អាមេរិកាំង​និង​ប៉ាគីស្តង់​ប្រឆាំង​នឹង​ភេរវនិយម​ តាម​រយៈ​ការស្ទាក់​ស្កាត់​ចាប់​បាន​សារ​អេឡិចត្រូនិក​ឆ្លើយ​ឆ្លង​គ្នា​។

ជន​ជាប់​មន្ទិល​សង្ស័យ​ទាំង​១៤​នាក់​នេះ​ដែល​សុទ្ធ​សឹង​ជា​បុរស​អាយុ​ពី​១៧​ទៅ​២៨​ឆ្នាំ​គឺ​ជា​ជន​ជាតិ​អង់គ្លេស​ ភាគ​ច្រើន​មាន​ដើម​កំណើត​មក​ពី​ប្រទេស​Bangladesh​។ជន​ទាំង​នេះ​ប្រហែល​ជា​បាន​រៀប​ចំ​អំពើ​ភេរវកម្ម​ដោយ​គ្រាប់​បែក​និង​គ្រឿង​ផ្ទុះ​ ​ ប្រហែល​តាម​របៀប​នៃ​ការវាយ​ប្រហារ​ទៅ​លើ​សណ្ឋាគារ​ នៅ​ទីក្រុង​Bombay​នៅ​ប្រទេស​ឥណ្ឌា​ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​ជន​១៦៦នាក់​។

ស្រប​តាម​ប៉ូលិស​ ​ សកម្មភាព​របស់​ពួក​ជន​ទាំង​នេះ​បាន​ផ្តល់​ជា​ដើម​គំនិត​ឱ្យ​អាល់​-កៃដានិង​ពុំ​ត្រូវ​បាន​បញ្ជា​ដោយ​អាល់-កៃដា​នោះ​ទេ​។ការ​នេះ​នាំ​ឱ្យ​គិត​ថា​យើង​ស្ថិត​នៅ​ពី​មុខ​ពួក​ជន​ដែល​ប៉ង​ប្រាថ្នា​ចង់​ក្លាយ​ខ្លួន​ជា​ភេរវជន​ប្រព្រឹត្ត​ដោយ​ដើម​គំនិត​ផ្ទាល់​ខ្លួន​។
 

គ្រប់​តែ​អាសយដ្ឋាន​ជា​ទី​ដែល​បុរស​ទាំង​១២នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ កំពុង​ត្រូវ​ប៉ូលិស​ឆែកឆេរ​កកូរ​កកាយ​។ប៉ូលិស​ដែល​បាន​ធ្វើ​អន្តរាគមន៍​ពុំ​ត្រូវ​បាន​ប្រដាប់​អាវុធ​ទេ​ ​ ប្រហែល​មក​ពី​ជន​ជាប់​មន្ទិល​សង្ស័យ​ត្រូវ​បាន​ឃ្លាំ​មើល​ជា​យូរ​មក​ហើយ​។ពួក​ជន​ទាំង​នេះ​អាច​ត្រូវ​ប៉ូលិស​សាក​សួរ​ចម្លើយ​ក្នុង​អំឡុង​ពេល​១៤​ថ្ងៃ​ ​ បន្ទាប់​មក​១៤ថ្ងៃ​ទៀត​ ដោយ​មាន​ការយល់​ព្រម​ពី​តុលាការ​ផង​ មុន​នឹង​ត្រូវ​ជាប់​ចោទ​ជា​ផ្លូវការ​ឬ​ក៏​ត្រូវ​ដោះ​លែងទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ