អានតួអត្ថបទ
អង់គ្លេស

ចារនារី​​រុស្ស៊ី​ម្នាក់​បង្កប់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា

យុវស្ត្រី​រុស្ស៊ី​ម្នាក់​ដែល​ធ្វើ​ការ​ជា​លេខា​នៅ​រដ្ឋសភា​ឱ្យ​អ្នក​ តំណាង​រាស្ត្រ​ម្នាក់​ជា​អ្នក​ឯកទេស​ខាង​បញ្ហា​កិច្ច​ការពារ​ប្រទេស​ជាតិ​ ត្រូវ​បាន​ចាប់​ខ្លួន​ ​ -ស្រប​តាម​កាសែត​អង់គ្លេស​ Sunday​ Times​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​៥ធ្នូ​នេះ។ស្ត្រី​នេះ​បាន​ធ្វើការ​ ឱ្យ​ក្រសួង​ស៊ើប​ការសម្ងាត់​រុស្ស៊ី។គាត់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​ អង់គ្លេស។

រដ្ឋសភាអង់គ្លេស
រដ្ឋសភាអង់គ្លេស © រូបថត​រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

 

01:54

សេចក្តី​រាយការណ៍​របស់ Adrien Moss ពីទីក្រុង Londres ​ ប្រែ​សម្រួល​ដោយ​​ វីន​ស្តុន​រតនា

នាង​Katia​ Zatuliveter​ មាន​អាយុ​២៥ឆ្នាំ។ អ្នក​តំណាងរាស្ត្រ​ប្រជាធិបតេយ្យ​សេរីនិយម Mike Hancock​ដែល​បាន​ប្រើ​នាង Katia មាន​អាយុ​៦៤​ឆ្នាំ។ ​លោក Mike Hancock ជា​សមាជិក​គណៈកម្មការ​រដ្ឋសភា​ទទួល​បន្ទុក​ខាង​កិច្ច​ការពារ​ប្រទេស​ជាតិ។ គាត់ ក៏​ចូលរួម​ប្រជុំ​ដែរ​នៅ​ក្នុង​សហភាព​អឺរ៉ូប​ខាង​លិច ជា​អង្គការ​មួយ​មាន​ឯកទេសកម្ម​ខាង​កិច្ចការពារ​ប្រទេសជាតិ។

លោក Mike Hancock ត្រូវ​សហសេវិក​អឺរ៉ូប​របស់​គាត់​ពិពណ៌នា​ថា ជា​អ្នក​តំណាងរាស្រ្ត​នៃ​អឺរ៉ូប​ខាង​លិច​ទាំង​មូល ដែល​ជិតដិត​នឹង​រុស្ស៊ី​ខ្លាំង​ជាង​គេ​បំផុត។ គឺ​នៅ​ទីក្រុង Strasbourg ដែល​លោក Mike Hancock បាន​ជ្រើសរើស​នាង Katia​ឲ្យ​ធ្វើ​ជា​យុវលេខា​របស់​ខ្លួន។

ស្របតាម​ក្រសួង​ស៊ើបការ​សម្ងាត់​អង់គ្លេស នាង Katia បាន​ធ្វើការ​ឲ្យ​សមភាគី​រុស្ស៊ី របស់​គេ។ ការ​បណ្តេញ​ចេញ​យុវចារនារី​នេះ ត្រូវ​បាន​យល់ព្រម​ដោយ​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស។ ការិយាល័យ​របស់​អ្នក​តំណាងរាស្រ្ត​កណ្តាល​និយម​ដែល​ជា​ស្នូល​នៃ​រឿង​ចារកិច្ច​នេះ បាន​សុំ​ឲ្យ​ក្រសួង​ការពារជាតិ ផ្តល់​ព័ត៌មាន​សម្ងាត់​ស្តីពី​នាវា​មុជទឹក​នុយក្លេអ៊ែរ​អង់គ្លេស ប៉ុន្តែ​ត្រូវ​ក្រសួង​ការពារជាតិ បដិសេធ​ពុំព្រម​ឆ្លើយ​តប​តាម​សំណូមពរ​នេះ។

គឺ​ជា​លើក​ទី​មួយ​ហើយ​ចាប់តាំងពី​ចប់​សង្គ្រាម​ត្រជាក់​មក​ដែល​មនុស្ស​ម្នាក់​ធ្វើការ​នៅ​ក្នុង​រដ្ឋសភា​អង់គ្លេស​ត្រូវ​ជាប់​ចោទ​ថា បាន​ធ្វើ​ចារកិច្ច​ឲ្យ​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ