អានតួអត្ថបទ
រុស្ស៊ី

អ៊ុយក្រែន​នៅតែមិនពេញចិត្ត​នឹងតម្លៃ​នៃឧស្ម័ន​ដែលរុស្ស៊ី​លក់ឲ្យខ្លួន​

ក្នុង​ទស្សនកិច្ចរបស់​ខ្លួន នៅទីក្រុង Kiev ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី ២៧ តុលា ២០១០​នាយក​រដ្ឋមន្ត្រីរុស្ស៊ី លោក​Vladimir Poutine​បាន​​ចុះហត្ថលេខាលើ​ឯកសារ​៩ច្បាប់​​ ក៏ប៉ុន្តែ​លោក​ឥត​មានបានចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​តម្លៃថ្មី​នៃឧស្ម័ន​ ដែលត្រូវ​ថោកជាង​តម្លៃ​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ចុះ​នៅ​ទីក្រុង​ម៉ូស្គូ​ កាលពី​ដើមឆ្នាំ២០០៩​ដោយ​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​លើកមុន​លោកស្រី​ Julia Timochenko។​ តាម​យោបល់​ប្រមុខ​រដ្ឋាភិបាល​អ៊ុយក្រែន​បច្ចុប្បន្ន​ លោក Nikolai Nazarov កិច្ច​ព្រមព្រៀងនោះគឺ​នាំឲ្យ​ខូច​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​អ៊ុយក្រែន​តែម្តង។

​លោកនាយក​រដ្ឋមន្ត្រីរុស្ស៊ី​  Vladimir Poutine
​លោកនាយក​រដ្ឋមន្ត្រីរុស្ស៊ី​ Vladimir Poutine © Reuters / Alexei Nikolsky
ផ្សាយពាណិជ្ជកម្ម

02:44

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

តាំងពីដើមទី គោលដៅ​ចិញ្ចឹម​ទុក​ដោយម្ខាងៗ​គឺមិន​ដូចគ្នា​ទេ។​ យ៉ាងណាមិញ ​ក្រោយពី​អញ្ជើញ​ទៅដល់​ទីក្រុង Kiev ​លោកនាយក​រដ្ឋមន្ត្រី ​Poutine បាន​ជួប​ជាបឋម ​គឺ​ជាមួយ​ លោក ប្រធានាធិបតី​អ៊ុយក្រែន ​Viktor Yanoukovitch។​ សាច់រឿង​នៃ​ជំនួប​នេះ គឺតាក់តែង​ឡើង​ជា ៖ ​“​ សន្ធិសញ្ញា​ស្តីអំពី​ទំនាក់​ទំនង​រវាង​ រុស្ស៊ី​និង​អ៊ុយក្រែន​ គ្រោង​ទុក​រហូត​ដល់ឆ្នាំ​២០២០ ​តែម្តង​ ដែល​ជា​ក្តីប្រាថ្នា​ដ៏​ចម្បង​​របស់​ភាគី​រុស្ស៊ី។

 
លុះបន្ទាប់​ពីជំនួប​នេះ ​ទើបលោក​នាយក​រដ្ឋមន្ត្រី​ Poutine ដោយរួម​ជាមួយ​សមភាគី​អ៊ុយក្រែន​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​នៃ​គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល ​រុស្ស៊ី-អ៊ុយក្រែន​ ខាង​បញ្ហា​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច។

ពិតជា​ក្នុងឋានៈ​ជាតុល្យាការ​នៃ​សម័យ​ប្រជុំនេះ​ ដែលភាគី​អ៊ុយក្រែន​សង្ឃឹម​ថា នឹង​មាន​ចុះបាន​ជា​កិច្ច​ព្រមព្រៀងថ្មី​ស្តីអំពី​តម្លៃឧស្ម័ន​ទិញ​ពី​រុស្ស៊ី​ ដែល​ត្រូវ​ថោកជាង​តម្លៃ​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ចុះកាល​ពី​ជិត២ឆ្នាំ​មុន ពីព្រោះតាម​យោបល់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​កិច្ច​ព្រមព្រៀង​ចាស់​នោះ ចុះ​ដោយ​មិន​សមស្រប​នឹងច្បាប់​នៅអ៊ុយក្រែន​សព្វថ្ងៃឡើយ។​ រីឯ​តម្លៃ​ជាក់ស្តែង​លើ​ទីផ្សារ​បច្ចុប្បន្ន​ ទាមទារ​ឲ្យមាន​រូបមន្តថ្មី​សំរាប់​កំណត់​ថ្លៃឧស្ម័ន​នោះ ​ដើម្បី​ស្រប​នឹង​ការ​ស្តារ​ឡើងវិញ​នៃកំរិត​ជឿទុក​ចិត្តគ្នា​រវាង​ប្រទេស​ទាំងពីរ។

ថ្លែងក្នុង​សន្និសីទ​កាសែត លោក Poutine គ្រាន់​តែ​រំលឹក​ដោយ​ភាសា​ការទូតថា​ កាលពី​ខែ​មេសា​ឆ្នាំនេះ​ រុស្ស៊ី​បាន​បញ្ចុះ​អស់​៣០%​ទៅហើយ​តម្លៃ​ចាស់​នៃ​ឧស្ម័ន​ដែលខ្លួន​លក់​ទៅឲ្យ​អ៊ុយក្រែន​ចុះអស់​១០០ ដុល្លារ ពោល​គឺ​មក​នៅត្រឹម​ ២៤៨​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​១.០០០ម៣ ​ជាថ្នូរ​នឹង​ការ​យល់ព្រម​របស់​អ៊ុយក្រែន ដែល​ព្រម​​ពន្យារ​ឲ្យ​មាន​វត្តមាន​កង​នាវា​រុស្ស៊ី​នៅ​នឹង​មូលដ្ឋាន​ Sebastopol​ នៃ​ទៀបកោះ​ Crimée​របស់​អ៊ុយក្រែន នៅ​មាត់​សមុទ្ទ​ខ្មៅ​លុះរហូត​ដល់​ឆ្នាំ២០៤២។ ​ការបញ្ចុះ​ថ្លៃនេះ​នឹង​ជួយ​ឲ្យអ៊ុយក្រែន​សន្សំ​បាន​ទឹកប្រាក់​ដល់​៤០.០០០លាន​ដុល្លារ​អាមេរិក​សំរាប់​អ៊ុយក្រែន​ប្រើជា​ប្រយោជន៍​នៃ​សេដ្ឋកិច្ច​ជាតិ​ខ្លួនតែម្តង។

ស្របនឹង​តួលេខ​ដែលមាន​គ្រាន់តែ​ក្នុង១ខែ​កញ្ញាកន្លង​ទៅ ​អ៊ុយក្រែន​បាន​ទិញ​ឧស្ម័ន​ពីរុស្ស៊ី​ក្នុងទឹកប្រាក់​ជាង​៧០០លានដុល្លារ ​ហើយ​ចំពោះ​ថ្លៃ​សេវា​បង្ហូរ​ឧស្ម័ន​រុស្ស៊ី​កាត់តាម​ដែនដី​ខ្លួន​ទៅកាន់​ប្រទេស​សហភាព​អឺរ៉ុប អ៊ុយក្រែន​ទទួល​ពីរុស្ស៊ី​ក្នុង១ឆ្នាំៗ​នូវ​ចំណូល​ប្រមាណ​១.០០០លាន$។

ក្នុងចំណោម​ឯកសារ​៩ច្បាប់​ដែលមាន​ចុះ​នៅទីក្រុង​ Kiev លើក​នេះ​សំខាន់​បំផុត​សំរាប់​អ៊ុយ​ក្រែន​គឺកិច្ច​ព្រមព្រៀង​ស្តីអំពីការ​សាងសង់​នៅអ៊ុយក្រែន​ជារោងចក្រ​ខាងផលិត​ឥន្ធនៈ​នុយក្លេអ៊ែរ​តាម​បច្ចេកវិជ្ជា​រុស្ស៊ី ​ដ្បិត​៤៨%​ឯណោះនៃ​ភ្លើងអគ្គិសនី​នៅអ៊ុយក្រែន ពិត​ជា​ផ្ដល់​ដោយ​ស្ថានីយ​អគ្គិសនី​ដែលដើរ​ដោយ​ថាមពល​បរមាណូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ