អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ីនឹងបង្ហោះ​ទៅស្ថិត​ប្រចាំការ​នៅអវកាស​គឺស្ថានីយ​ដែលដើរតួ​ជាសណ្ឋាគារ​

ដំណឹង​ស្តីអំពី​ការបង្កើត​សណ្ឋាគារ​ដែលមិន​ធ្លាប់មាន​ដូចនេះ​ បានត្រូវ​ប្រកាស​ល្ងាចមិញ​ដោយ​ក្រុមហ៊ុន​រុស្ស៊ី​ឈ្មោះ​ “ Orbital Technologies “ ​ដែលមាន​ឯកទេស​ខាង​ស្ថាបនា​សំណង់​នៅ​អវកាស។​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី​ខាង​បង្ហោះ​កាំជ្រួច​ពាំផ្ទុក​ទៅ​អវកាស​ ឈ្មោះ ​“ Energie “​ ស្ថានីយ​ជា​សណ្ឋាគារ​នោះ​ត្រូវ​គ្រោង​បង្ហោះ​ចេញ​ទៅ​ក្នុង​ឆ្នាំ២០០៦។

លំហ​អវកាស​​ដែល​លែង​មាន​​ទំនាញ​​របស់​​ផែនដី​
លំហ​អវកាស​​ដែល​លែង​មាន​​ទំនាញ​​របស់​​ផែនដី​ © Astrium/EADS
ផ្សាយពាណិជ្ជកម្ម

02:54

សេចក្តីរាយការណ៍របស់ កែវ ឆាយា

កែវ ឆាយា

តាមការ​រៀបរាប់​ឲ្យដឹង​នៃលោក​Serguei​ Kostenko​ ជានាយក​ក្រុមហ៊ុន​“ Orbital Technologies “​គំនិត​បង្កើត​សណ្ឋាគារ​នេះ​កំពុង​តែ​លេច​ចេញ​ជា​រូបរាង​ជាក់​លាក់​មែន​គឺថា​ យាន​Module​ទី១ នៃ​អនាគត​សណ្ឋាគារ​ដែលមាន​ទំហំ​ជិត ២០ម៣​ គឺត្រូវ​គ្រោងសង់​ឡើង​នៅ​ឆ្នាំ២០១២-២០១៣​ចំណែក​ការ​បង្ហោះ​វា​ទៅ​អវកាស​គឺ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដំណាច់​ឆ្នាំ ២០១៥​ឬដើម​ឆ្នាំ២០១៦។​ ការ​ស្រាវជ្រាវ​និង​ការ​បង្កើត​យាន​ Module ​នោះ​គឺ​ទទួល​រ៉ាប់រង​បំពេញ​ដោយ​សហគ្រាស​រោងចក្រ​នៃ​ក្រុមហ៊ុន​“ Energie “។​ នៅលើ​ផ្លូវនេះ​មាន​ចុះជា​កិច្ច​ព្រព្រៀង​មួយ​ចំនួន​ទៅហើយ​ស្តីអំពី​ភាព​ជាដៃ​គូ​រវាង​ក្រុមហ៊ុន“​Orbital ​Technologies​“ ក្រុមហ៊ុន “ Energie “​និង​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី ​“ RosCosmos “។

 
ពីចំណែក​ខ្លួនវិញ​អគ្គ​នាយក​ក្រុមហ៊ុន​ “ Energie “​លោក ​Vitali Lopota បាន​ថ្លែងឲ្យ​ដឹងថា​ ក្រុម​ហ៊ុន​គាត់​ ត្រៀម​ក្លាយ​ទៅជា​អ្នកម៉ៅ​ការសរ៉ុប​ខាង​បំពេញ​គម្រោង​ដ៏​ធំធេង​សំបើម​នោះ ដ្បិត​ ក្រុម​ហ៊ុន​នេះ អស់​ជាង​១០ឆ្នាំ​ហើយ​តែងធ្វើ​ការងារ​ខាង​សាងសង់​ស្ថានីយ​សំរាប់​ហោះជា​ប្រចាំ​នៅ​អវកាស។​ រីឯ​អ្នកគ្រប់គ្រង​កម្មវិធី​របស់​ទីភ្នាក់ងារ​RosCosmos​ ខាង​បង្ហោះ​អវកាស​យានិក​ទៅធ្វើការ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​ហៅថា​ SSI ​ដែល​សព្វថ្ងៃ​ហោះជា​ប្រចាំ​នៅ​កំពស់ ៣៦០គ.ម. ជុំវិញ​ផែនដី​គឺលោក ​Alexei Krasnov ​ពន្យល់​បំភ្លឺ​ថា ​អនាគត​សណ្ឋាគារ​នោះ ​ក៏អាច​ទទួល​ឲ្យ​ស្នាក់នៅ​គឺ​អ្នក​អវកាស​ណា ដែល​ត្រូវការ​សំរាក​ក្រោយ​ពីគេ​បំពេញ​ការងារ​អស់​យូរពេល​ក្នុង​ស្ថានីយ​ SSI។​ គឺកាំជ្រួច​ពាំផ្ទុក​ធុន​ Soyuz​ របស់​រុស្ស៊ី ​ដែល​នឹង​ដឹក​ទេសចរ​ទៅ​កាន់​អានាគត​សណ្ឋាគារ​នោះ។

ចំណែក​ស្បៀង​អាហារ​ទឹក​និង​របស់​ប្រើប្រាស់​ផ្សេងៗ ​នឹ​ងត្រូវ​ដឹក​ទៅ គឺ​ដោយ​កាំជ្រួច​ពាំផ្ទុក ​ធុន Progress។​ សណ្ឋាគារ​នោះ​ដែល​នឹង​មាន​៤បន្ទប់​អាច​ទទួល​ភ្ញៀវ​ឲ្យ​ស្នាក់​នៅ​ដល់​៧នាក់។​ ទោះបី ​ឥតមាន​ប្រកាស​តើ​សណ្ឋាគារ​នោះ​នឹង​ស្ថិតជា​ប្រចាំ​នៅ​អវកាស​ក្នុង​កំពស់​ណាៗ​ក្តី​ ក៏គេ​ដឹងជា​មុន​ទៅហើយ​ ថា​កំពស់​នោះត្រូវ​តែ​ខ្ពស់​ជាង​១០៣គ.ម.​ ទើប​អាច​សន្មត់​ថា ​ជា​លំហ​អវកាស​ទៅកើត​ដ្បិត​លុះចាប់​ពីកំពស់​នេះ​ទៅ​ទើប​លែង​មាន​ទំនាញ​របស់​ផែនដី។

ប្រទេស​រុស្ស៊ី​ពូកែ​ខាង​បង្កើត​យាន​ Module​ប្លែកៗ ដែល​តាំង​ពី​ទសវត្ស​ទី៨០​ម៉្លេះ​បាន​ត្រូវ​បង្ហោះ​ជាបន្ត​បន្ទាប់​ទៅផ្គុំ​ដំឡើង​ជាស្ថានីយ​ហោះជា​ប្រចាំ​នៅ​អវកាស។​ ល្បីជាង​គេ​គឺ​ស្ថានីយ​ Mir ដែល​ចាប់ពី​កណ្តាល​ទសវត្ស​ទី៩០​មក​បាន​ទទួល​អ្នក​អវកាស​ដល់​១០៤នាក់​ តំណាង​ឲ្យ​១២​ប្រទេស​ស្នាក់នៅ​ធ្វើការ​ទំរាំវា​បាន​ត្រូវ​ពន្លិច​ទៅ​ក្នុង​មហាសមុទ្ទ​Pacifique​នៅ​ខែមីនា​ឆ្នាំ២០០១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ