អានតួអត្ថបទ
រុស្ស៊ី

លោក Poutine ​អាចចូលប្រឡូក​វិញក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១២​

សេចក្តី​នេះបាន​ត្រូវ​បង្ហើប​ឲ្យដឹង​នៅឯក្រុង​Sotch​i​មាត់​សមុទ្ទ​​ខ្មៅ​​ទៅកាន់​​ពួកអ្នក​​ជំនាញការ​​នៃ​ក្លឹប​អន្តរជាតិ​ក្រោមឈ្មោះថា​ Valdai​ ដោយលោក​នាយក​រដ្ឋមន្ត្រី​ Poutine ​ដែលធ្លាប់​​ធ្វើជា​​ប្រធានា​ធិបតី​រុស្ស៊ី ​អស់២​អាណត្តិទៅ​ហើយពីឆ្នាំ​ ២០០០ ដល់២០០៨។ ​សាច់រឿង​​នេះ​ឥឡូវ​​​ក្លាយ​ជា​​បទអត្ថាធិប្បាយ​​នៃកាសែត​​បស្ចិមលោក​​ក្នុង​ន័យ​​ថា៖​ពេល​​ដែល​​ដឹង​ថា​​ចៅហ្វាយ​​ចាស់​អាច​វិល​ត្រឡប់​​វិញពួក​ការិយាធិបតេយ្យទំនង​ជានាំគ្នា​​ព្រងើយ​កន្តើយ​ចំពោះលោក​​Medvedev​ ​ជាប្រធានា​ធិបតីបច្ចុប្បន្ន។ 

លោកនាយករដ្ឋមន្ត្រី​ Poutine ​​ធ្លាប់​ធ្វើជា​​ប្រធានាធិបតី​រុស្ស៊ី​ អស់២អាណត្តិ​ទៅហើយ​ពីឆ្នាំ ២០០០ ​ដល់២០០៨​
លោកនាយករដ្ឋមន្ត្រី​ Poutine ​​ធ្លាប់​ធ្វើជា​​ប្រធានាធិបតី​រុស្ស៊ី​ អស់២អាណត្តិ​ទៅហើយ​ពីឆ្នាំ ២០០០ ​ដល់២០០៨​ © Reuters / Alexei Nikolsky
ផ្សាយពាណិជ្ជកម្ម

02:28

សេចក្តីរាយការណ៍របស់​ កែវ​ ឆាយា

កែវ ឆាយា

ជាបឋមកាសែតអង់គ្លេស The Guardian​ សរសេរ៖លោក Poutine ទើបស៊ីញ៉ូឲ្យដឹងថា​ គាត់នឹង​អង្គុយ​យ៉ាងយូរ​ជាថ្មីម្តងទៀតក្នុង​តំណែង​ជា​ប្រធានាធិបតីរុស្ស៊ី។ ពិភពលោកនឺងបង្ខំចិត្ត​ទម្លាប់​ទៀតហើយនឹងប្រព័ន្ធ​គ្រប់គ្រង​ កាល​ដែលអំណាច​នឹងផ្តុំ​តែនៅក្នុង​ដៃ​របស់គាត់ប្រព័ន្ធអំណាច​នោះនឹង​ច្របាច់បន្ថប់ដង្ហើម​ពួក​ប្រឆាំង​នយោបាយ។ សឲ្យឃើញថាPoutine​អាច​ចូល​ប្រឡូក​វិញ ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ ​ឆ្នាំ២០១២គឺគាត់​លើក​យកមក​បង្ហាញជាឧទាហរណ៍ រូបលោក Franklin Roosevelt ​ដែល​បានជាប់ឆ្នោត​ដល់​ទៅ៤លើកឯណោះ ​​ធ្វើ​ជា​ប្រធានាធិបតីដឹកនាំ ស.រ.អា គឺ​ក្នុងឆ្នាំ ១៩៣៣ ១៩៣៦ ១៩៤០ ១៩៤៤។

 
 
តាមមតិ​កាសែត​អាមេរិកាំង The New York Times ការរំលឹកឈ្មោះលោក Roosevelt គឹ​មានន័យ ថា Poutine​ កំពុង​ចាក់គ្រឹះ​សំរាប់​ការ​វិលត្រឡប់​ទៅកាន់វិមាន​ក្រេមឡាំងវិញ និង​ក៏ជាល្បិច​មួយញ៉ាំងឲ្យគេនិយាយ​អំពីអនាគតនយោបាយគាត់ មិនមែនក្នុងឋានៈជាទាកំបាក់ជើង “​ ឯណា។
 
ចំណែកកាសែតអង់គ្លេសThe Financial Times​ ចោទជាសំនួរ ៖ ហេតុដូចម្តេច​បាន​ជា​អង្គប្រជុំលើកនេះនៃក្លឹបអន្តរជាតិក្រោមឈ្មោះថាValdai​ស្រាប់តែ​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ការចូលរួមនៃប្រធានាធិបតីរុស្ស៊ីដូចលើកមុនៗប៉ុន្តែបែរទៅជាមាន​លោក​នាយក​រដ្ឋមន្ត្រីPoutine ចូលរួមទៅវិញ?​ ចម្លើយ​ដែលមានគឺ​យោង​ទៅលើ​ការបក​ស្រាយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែលថា Poutine ​ដែលកំពុងរៀបចំខ្លួន​វិល​ត្រឡប់​យ៉ាង​សន្សឹមៗទៅកាន់អំណាច​នៅ​វិមានក្រេមឡាំងវិញ​បាបញ្ជា ទៅលោកMedvedev​ កុំឲ្យ​វត្តមាន​មានមុខអី​ក្នុង​អង្គប្រជុំនោះ។
 
គួរ​រំលឹក​ថា ក្លឹប Valdai បាន​ប្រសូតមកក្នុង​ឆ្នាំ២០០៤សំរាប់ពួកអ្នកជំនាញការអន្តរជាតិ សិក្សាអំពីនយោបាយក្នុង​និង​ក្រៅប្រទេស​របស់រុស្ស៊ី។ វា​តែង​រួម​ប្រជុំ​មួយ​ឆ្នាំ​ម្តង​ក្រោម​អធិបតីភាពប្រមុខរដ្ឋរុស្ស៊ី។ តាមយោបល់ទស្សនាវដ្តីអង់គ្លេស The Times​ ការ​វិល​ត្រឡប់​វិញនៃលោក​Poutine​ តាំងគោលដៅបង្ហាញឲ្យ​ពិភពលោកឃើញថា រូបPoutine​គឺមានន័យជាស្ថិរភាពសំរាប់​ប្រទេសរុស្ស៊ី។
 
កាសែតអាមេរិកាំង The Wall Street Journal ​លើកយកមកសូត្រនូវសំដីPoutine​បន្លឺឡើង​ក្នុង​ក្លឹបValdai​ដែលស្ញប់ស្ញែង​នឹងរូបលោកប្រធានាធិបតីអាមេរិកBarack​ Obama ​ជាមនុស្សដែលគិតឃើញយ៉ាងម៉េចនិយាយ​យ៉ាង​នុ៎ងនិង​ថា​ ថ្នាក់ដឹកនាំរុស្ស៊ី​និង លោកObama ប្រកាន់ទស្សនៈ​យល់ឃើញ​ដូចគ្នាចំពោះបញ្ហា​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ