អានតួអត្ថបទ
បារាំង

អ.ស.ប.អំពាវនាវ​ប្រទេស​បារាំង​ឱ្យ​ “ ចៀសវាង “​ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជនជាតិ​ Roms​ ទាំង​ក្រុមៗ

អង្គការ​សហប្រជាជាតិ​បាន​ថ្កោល​ទោស​ការបណ្តេញ​ចេញ​ជន​ជាតិ Roms​ទាំង​ក្រុមៗ។ បន្ទាប់ពី​អឺរ៉ូប បុរី​វ៉ាទីកង់​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស មាន​ការទិតៀន​រិះគន់​កាន់តែ​ច្រើន​ឡើង​ចំពោះ​ការរឹត​បន្តឹង​នយោបាយ​ប្រឆាំង​នឹង​ជន​ជាតិ Roms​ដែល​ជម្រុញ​ដោយ​លោក​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី(Nicolas Sarkozy) កាលពី​មួយ​ខែ​មុន។

គ្រួសារជនជាតិ​Roms​ មួយគ្រួ​ជាមួយ​ជនជាតិRoms​ ៣០០​នាក់ផ្សេងទៀត​វិលត្រឡប់មកRoumanieវិញថ្ងៃទី ២៦ សីហា ២០១០
គ្រួសារជនជាតិ​Roms​ មួយគ្រួ​ជាមួយ​ជនជាតិRoms​ ៣០០​នាក់ផ្សេងទៀត​វិលត្រឡប់មកRoumanieវិញថ្ងៃទី ២៦ សីហា ២០១០ REUTERS/Radu Sigheti
ផ្សាយពាណិជ្ជកម្ម

 

02:39

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

“ ចៀសវាង “ ការ​បណ្តេញ​ចេញ​ជនជាតិ Roms​ទាំង​ក្រុមៗ​ :​ នេះ​គឺ​ជា​អនុសាសន៍​មួយ​ដែល​គណៈកម្មាធិការ​ដើម្បី​បំបាត់​ការរើស​អើង​ខាង​ជាតិ​សាសន៍​(​ ហៅ​កាត់​ថា​CERD​ )​ របស់​អ.ស.​ប.​ បាន​ធ្វើ​ចំពោះ​ប្រទេស​បារាំង​ នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​២៧​សីហា​ ​ នៅ​ឱកាស​បិទ​សម័យ​ប្រជុំ​លើក​ទី ៧៧​របស់​ខ្លួន​ ​ នៅ​ទីក្រុង​Genève​ ​ បន្ទាប់​ពី​ការតស៊ូ​មតិ​បី​សប្តាហ៍​មក​។ គណៈកម្មាធិការ​ក៏​សំដែង​ក្តីព្រួយបារម្ភ​ដែរ​អំពី “​ សុន្ទរកថា​នយោបាយ​ប្រកប​ដោយ​លក្ខណៈ​រើសអើង“។ គណៈកម្មាធិការ ដំណាល​ពេលគ្នា ក៏​ខ្វល់ខ្វាយចិត្ត​ខ្លាំង​ណាស់ ដោយ​កត់​សំគាល់​ឃើញ “ កំណើន​នាពេល​ថ្មីៗ​នៃ​ទង្វើ​និង​ការសំដែង​ចេញ​ប្រកប​ដោយ​លក្ខណៈ​ប្រកាន់​ជាតិ​សាសន៍​និង​ស្អប់​ជន​បរទេស “។

 
គណៈកម្មាធិការ​បាន​បន្ទោស​ប្រទេស​បារាំង​រួច​ហើយ កាលពី​ថ្ងៃ ១២​សីហា​មុន នៅ​ឱកាស​ពិនិត្យ​សំណុំរឿង​របស់​បារាំង។ ១៥​ថ្ងៃ​ក្រោយ​មក​ ការ​កត់សំគាល់​របស់​គណៈកម្មាធិការ​CERD​ ត្រូវ​បាន​សំដែង​ចេញ​ជា​ផ្លូវការ​ជាង​មុន។ នីតិវិធី​ប្រកាស​អាសន្ន​នឹង​ត្រូវ​ធ្វើ​ដោយ​គណៈកម្មាធិការ។ ជា​នីតិវិធី​ពិសេស​ដែល​ត្រូវ​ធ្វើ​ឡើង​តែ​ក្នុង​ករណី “ ការរើសអើង​ខាង​ជាតិ​សាសន៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់ “ -នេះ​ជា​ការបញ្ជាក់​ប្រាប់​របស់​អ្នក​ធ្វើ​របាយការណ៍​ពិសេស​ទទួល​បន្ទុក​ខាង​ប្រទេស​បារាំង​គឺ​ជន​ជាតិ​អាមេរិកាំង Pierre-Richard​ Prosper។ ប៉ុន្តែ គណៈកម្មាធិការ​បាន​ទទួល​ស្គាល់​ថា បញ្ហា​ជនជាតិ Roms​ពុំមែន​គ្រាន់តែ​ជា​បញ្ហា​បារាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​បញ្ហា​អឺរ៉ូប​ដែរ។ គណៈកម្មការ​និង​ក្រុមប្រឹក្សា​អឺរ៉ូប​នឹង​ត្រូវ​គណៈកម្មាធិការ​របស់ អ.ស.ប. ប្រកាស​អាសន្ន​ឱ្យ​ដឹង​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​សុក្រ ២៧​សីហា។

 
អង្គការ​ដូច​យ៉ាង​សម្ព័ន្ធ​ការពារ​សិទ្ធិមនុស្ស (​ ហៅ​កាត់ថា​LDH​ )ឬ​ក៏​សហព័ន្ធ​អន្តរជាតិ​ការពារ​សិទ្ធិមនុស្ស (​ ហៅ​កាត់​ថា FIDH ) រីករាយ​នឹង​ការ​សង្កេត​ឃើញ​ប្រទេស​បារាំង​ពីខាង​អ.ស.ប.។ រដ្ឋាភិបាល​បារាំង បាន​បញ្ចេញ​ប្រតិកម្ម​តប​-ត​វិញ​ភ្លាម​។ ការបណ្តេញ​ចេញ​នេះ​ធ្វើ​ដោយ​ “​ គោរព​ឥតល្អៀង​ច្បាប់​អឺរ៉ូប​និង​ការ​ជាប់​ពាក់ព័ន្ធ​ជា​អន្តរជាតិ​របស់​ខ្លួន “ ​ -នេះ​ជា​ការអះអាង​ឡើង​វិញ​របស់​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​គឺ​លោក Bernard​ Valero។​ “​ រាល់​ការចាក​ចេញ​ដំណើរ​ធ្វើ​ទៅ​តាម​ករណី​ជន​ម្នាក់ៗ និង​ដោយ​មាន​ការជួយ​ឩបត្ថម្ភ​សំរាប់​ការ​វិលត្រឡប់​ទៅវិញ​ “​ -នេះ​ជា​ការគូស​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​របស់​ក្រសួង​ការបរទេស ជា​ប្រតិកម្ម​តប​ចំពោះ​ការកត់​សំគាល់​របស់​គណៈកម្មាធិការ CERD៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ