អានតួអត្ថបទ
អេស្ប៉ាញ

ការសប្បាយហ៊ោកញ្ជ្រៀវ ខ្ញៀវខ្ញារ គឹកកង​រំពង​លាន់ឮ ពេញ​ទូទាំងប្រទេស

អេស្ប៉ាញ​ ប្រារព្ធ​ពិធីបុណ្យ មហាជ័យជំនះ ក្លាយ​ជា​អ្នក​ជើង​ឯក​ពិភពលោក​ខាង​កីឡា​បាល់ទាត់។ ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​កីឡាករ​បាល់ទាត់​អេស្ប៉ាញ La Roja (ឡា​រ៉ូហា) ១​ទល់​នឹង​សូន្យ ​លើ​ក្រុម​កីឡាករ​ហូឡង់ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​១១​កក្កដា​ម្សិលមិញ​ នៅ​ពហុកីឡាឋាន​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​ខាង​ត្បូង ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ពាន​រង្វាន់​ពិភពលោក ​ផ្តល់​គោរមងារ​​ជា​អ្នក​ជើង​ឯក​ពិភពលោក​លើក​ទី​១ ខាង​កីឡា​បាល់ទាត់ ជូន​ប្រទេស​ជាតិ​អេស្ប៉ាញ។ មហា​ជ័យ​ជំនះ​ ក្លាយ​ជា​មហា​ពិធី​បុណ្យ​ប្រារព្ធ​ទូទាំង​ប្រទេស​ជាតិ។

អ្នកស្នេហា​កីឡា​បាល់ទាត់​នាំ​គ្នា​ហ៊ោ​កញ្ជៀវ​ អបអរកីឡាករ​អេស្ប៉ាញ​ក្លាយ​ជា​ជើង​ឯក​ពិភពលោក
អ្នកស្នេហា​កីឡា​បាល់ទាត់​នាំ​គ្នា​ហ៊ោ​កញ្ជៀវ​ អបអរកីឡាករ​អេស្ប៉ាញ​ក្លាយ​ជា​ជើង​ឯក​ពិភពលោក Reuters / Gustau Nacarino
ផ្សាយពាណិជ្ជកម្ម

01:56

សេចក្តី​ប្រែសម្រួល​របស់​វីនស្តុន រតនា

១០ឆ្នាំ​បន្ទាប់​ពី​ជ័យ​ជំនះ​របស់​ក្រុម​កីឡាករ​បាល់ទាត់​បារាំង​មក គឺ​ដល់​វេន​ប្រទេស​អេស្ប៉ាញ​ម្តង​វិញ បន្ទាប់​ពី​បាន​ទាត់​ឈ្នះ​មួយ​គ្រាប់​ចូល​ទី​របស់​ក្រុម​កីឡាករ ហូឡង់។ ជ័យជំនះ​នេះ​នឹង​សណ្ឋិត​ជាប់​ក្នុង​ប្រវត្តិសាស្រ្ត​អេស្ប៉ាញ។

 
កីឡាករ Andrès Iniesta  ជាអ្នកដែល​បានទាត់ចូលទី ហូឡង់ គឺ​ជា​និមិត្តរូប​នៃ​ប្រទេស​មួយ​ដែល​រមែង បាន​ឈឺ​ចាប់​ដោយ​ការ​បែកបាក់​គ្នា​នៃ​តំបន់ និង​យ៉ាង​ហោច​ណាស់​ក៏​បាន​ជា​នា​គ្នា​ក្នុង​អំឡុង​ពេល​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ពិភពលោក​ជា​អ្នក​ជើង​ឯក​ខាង​កីឡា​បាល់ទាត់។

អ្នក​ឈ្នះ​តែ​ម្នាក់​គត់ គឺ​ប្រទេស​អេស្ប៉ាញ​ទាំងមូល-​នេះ​ជា​ចំណង​ជើង​ចុះ​នៅ​ទំព័រ​ទី​១ នៃ​កាសែត​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ គ្មាន​វីរបុរស​ដទៃ​ទៀត​ទេ មាន​តែ​បុគ្គល​អ្នក​ជើង​ឯក​ ប៉ុន្តែ​សំខាន់​ពុំ​ដល់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​La Roja (ឡារ៉ូហា)​ទេ។

គេ​បាន​ក្រេប​រសជាតិ​ជ័យជំនះ​នៅ​ទីក្រុង​ម៉ាទ្រីត ប៉ុន្តែ​ក៏​នៅ ទីក្រុង Barcelone Bilbao (នៃសហគមន៍​ស្វយ័ត Pays Basque) Andalousie និង​នៅ​កោះ កាណារី ផងដែរ។

នៅ​ខណៈ​ដែល​ពួក​កាតាឡង់ រាប់​សែន​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ស្វ័យភាព​ថែម​ទៀត ខ្យល់​ដ៏​ពិត​ប្រាកដ​មួយ​បាន​បក់​មក​លើ​ប្រទេស​ជាតិ​ទាំង​មូល​ គឺ​កីឡា​បាល់​ទាត់​បាន​សំរេច​អ្វី​ដែល​នយោបាយ​ពុំ​បាន​ធ្វើ​ឲ្យ​សំរេច។ បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​មក គេ​ចង់​ដឹង​ថា​ តើ​មនោសញ្ចេតនា​ឯកភាព​ជាតិ​នេះ​នឹង​នៅ​ឋិតថេរ​បាន​យូរ​អង្វែង​ឬទេ ?​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ