អានតួអត្ថបទ
បារាំង

បារាំង៖ លោកម៉ាក្រុង ធ្វើបទ​បង្ហាញ​​គម្រោងការ​ទប់ស្កាត់​ភាព​ក្រីក្រ

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ កញ្ញា លោកម៉ាក្រុងប្រធានាធិបតីបារាំង បានធ្វើបទបង្ហាញ ពន្យល់ពីផែនការនៃគម្រោងរបស់រដ្ឋាភិបាលលោក ដើម្បីទប់ស្កាត់ និងកាត់បន្ថយភាពក្រីក្រី ដែលកាន់តែកើនឡើង ក្នុងសង្គមបារាំង។ ក្នុងបទបង្ហាញរយៈពេលប្រមាណ១ម៉ោង៣០នាទី លោកប្រធានាធិបតីបារាំង បានលើកឡើងថា ភាពក្រីក្រ មិនអាចផ្ទេរក្នុងគ្រួសារមួយ ពីមួយជំនាន់ ទៅមួយជំនាន់នោះទេ។ លោកបន្ថែមថា រដ្ឋត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីជួយស្រង់មនុស្សជំនាន់ក្រោយ ឲ្យគេចផុតពីភាពក្រីក្រ ហើយការងារនេះ គឺត្រូវការការចូលរួម របស់ប្រជាជាតិបារាំងទាំងមូល។ ការសាមគ្គី មិនបោះបង់​ចោល​អ្នក​ទីទ័ល គឺ​ជាផ្នែក​មួយ នៃ​តួនាទី​របស់​សមាជិក​សង្គម​ម្នាក់ៗ។

ប្រធានាធិបតីបារាំង Emmanuel Macron ក្នុង​វេទិកា គម្រោង​ទប់ស្កាត់​ភាពក្រីក្រ។ ប៉ារីស ថ្ងៃទី​១៣ កញ្ញា ២០១៨
ប្រធានាធិបតីបារាំង Emmanuel Macron ក្នុង​វេទិកា គម្រោង​ទប់ស្កាត់​ភាពក្រីក្រ។ ប៉ារីស ថ្ងៃទី​១៣ កញ្ញា ២០១៨ Michel Euler/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម
01:37

សំរង់ប្រសាសន៍លោក​ម៉ាក្រុង ប្រែសំរួល​ដោយ ម៉ម ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ