អានតួអត្ថបទ
: អ៊ុយក្រែន

ក្រុងគៀវ​ព្រមាន​អំពី​ការ​បង្កប់​មីន​ខ្ទប់​ដែនដី​ក្រោមការ​ត្រួតត្រា​របស់​ពួក​ឧទ្ទាម​

 អាជ្ញាធរ​អ៊ុយក្រែន​ព្រមាន​ថា​ផ្លូវណា​ដែល​ឃ្វាង​ពី​ច្រកចេញ​ចូល​ជាផ្លូវការ​សម្រាប់ ធ្វើ​ដំណើរ​ចូល​ដែនដី​នៃ​របស់​ដែល​ហៅ​ថា សាធារណរដ្ឋស្វ័យប្រកាស ដូណេត​និង​លូហ្កាន់​គឺ​អាច​បង្កប់​ទៅ​ដោយ​មីន។ ហើយ​ពី​ទីនោះ ដើម្បី​ចូល​មក​ក្នុង​ដែនដី​ក្រោម​អំណាច ក្រុងគៀវ និង​វិលត្រឡប់​ទៅ​វិញ​គឺ​មាន​តែ​ច្រកចេញ​ចូល ៧​កន្លែង​ប៉ុណ្ណោះ ដោយ​ព្រម​ជាមួយ​នេះ ទាំង​ចរាចរណ៍​តាម​ឡាន Bus ក៏​ឈប់​ប្រព្រឹត្ត​ទៅ​ដែរ។ 

ប្រធានាធិបតីអុយក្រែន Porochenko
ប្រធានាធិបតីអុយក្រែន Porochenko EUTERS/Ukrainian Presidential Press Service/Mykola Lazarenko
ផ្សាយពាណិជ្ជកម្ម

ដោយ​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៧​មករា អំពី​បទ​ព្រមាន​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​និង​ការពារ​ប្រទេស​អ៊ុយក្រែន  ហៅកាត់​ថា SNBO បាន​រាយឈ្មោះ​ប៉ុស្ត​ត្រួត​ពិនិត្យ​ការ​ចេញចូល ៧ កន្លែង​ដែល​ភ្ជាប់​ម្ខាង​គឺ​ទីប្រជុំជន​នានា នៅ​លើដែន​ដី​ខេត្ត​ដូណេត​និង​លូហ្កាន់ ដែល​នៅ​ក្រោម អំណាច​ក្រុងគៀវ និង​ម្ខាង​ទៀត គឺ​ទី​ប្រជុំជន​នៅ​លើ​ដែនដី​ខេត្ត​ទាំង​ពីរ​នេះ​ដែរ ប៉ុន្តែ​ក្រោម​ការ ត្រួតត្រា​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​អ៊ុយក្រែន ដែល​រុស្ស៊ី​និយម។

 
តាម​ការ​ពន្យល់​បំភ្លឺ​នៃ​អ្នកនាំពាក្យ​ផ្លូវការ​របស់​ស្ថាប័ន​សន្តិសុខ​នេះ​គឺ​លោក Andrei Lyssenko សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប៉ុស្ត​កុងត្រូល​ទាំង​៧​កន្លែង​នេះ បុគ្គល​ម្នាក់ៗ  ចាំបាច់​ត្រូវតែ​មាន ជាប់​នឹង​ខ្លួន​គឺ អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន។

ចំណែក​ប្រធាន​នៃ​ស្ថាប័ន SNBO លោក Alexandre Turchinov បាន​ប្រកាស​អំពី​ការរឹតត្បិត ចរាចរណ៍​នៃ​មនុស្ស និង​ទំនិញ​ឆ្លងកាត់​តាម​ខ្សែសមរភូមិ នៅ​តំបន់​បះបោរ​នោះ ខាង​កើត អ៊ុយក្រែន ហៅថា Donbass ដោយ​ព្រមាន​ថា ក្នុង​ករណី​បើ​ក្នុង​រង្វង់ ៣០គ​.ម. ពីច្រក​ចេញចូល ទាំង ៧កន្លែង ស្រាប់តែ​មាន​លាន់​ឭជា​ការបាញ់​ផ្លោង​នោះ ច្រក​ទាំង​នេះ​នឹង​ត្រូវ​បិទ​ខ្ទប់​ភ្លាម។

តបនឹង​នឹង​ការ​ព្រមាន​ខាង​លើ​របស់​ក្រុងគៀវ ប្រធាន​នៃ សភា សាធារណរដ្ឋ​ស្វ័យប្រកាស ដូណេត  លោក Andrei Pouguine បាន​ប្រតិកម្ម​ថា សេចក្តីថ្លែងការណ៍​របស់​លោក Turchinov គឺ ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ដែល​មាន​សម្រេច​បាន​ពី​មុន​និង​ជា​ការប៉ុនប៉ង​ដាក់​គំនាប​មក​លើ ភាគី​បះបោរ មុនពេល​ចាប់ផ្តើម​កិច្ចចរចា​លើក​បន្ត​បន្ទាប់។

គួរ​និយាយ​ថា ក្រុង​គៀវ ចាប់​បំពេញ​ទៅ​ហើយ​ផែនការ​ខ្លួន​ខាង​បន្ថប់​ដង្ហើម​ដែនដី​បះបោរ។  តាំងពី​ថ្ងៃ​ទី​៦​មករា​មក អធិការកិច្ច​រដ្ឋអ៊ុយក្រែន ខាង​សន្តិសុខ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​លើ​ដី បាន​ប្រកាស​ផ្តាច់​ចរាចរណ៍​រថយន្ត Bus ជាមួយ សាធារណរដ្ឋ​ស្វ័យប្រកាស ដូណេត​និង លូហ្កាន់  ក្រោម​លេស​ថា វិធានការ​ធានាសន្តិសុខ​ជាតិ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ