អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ប្រព័ន្ធ​បោះឆ្នោត នៅ​កម្ពុជា​ជាប់​គាំង ដោយ​ខ្វះ​កិច្ច​ពិភាក្សា​ល្អិត​ល្អន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទាក់ទង​នឹង​ជម្លោះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ខែកក្កដា ឆ្នាំ២០១៣ ទីស្តី​ការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បានបង្ហាញ​របាយការណ៍​មួយ ដែល​ចោទ​សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះឆ្នោត (ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អ៊ី​រ៉ា)ថា​បាន​សរសេរ​របាយការណ៍​​រួម​របស់ខ្លួន ដោយ​បំភ្លៃ​ការពិត ភូតកុហក​សាធារណមតិ​ជាតិ អន្តរជាតិ និង​ដើម្បី​ផ្គាប់ចិត្ត​អ្នកនយោបាយ​គណបក្សប្រឆាំង​តែប៉ុណ្ណោះ។ របាយការណ៍​របស់​ស​ង្គ​ម​ស៊ីវិល ផ្សាយ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៣នោះ បានបង្ហាញ​នូវ​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​ច្រើន ដែល​បង្ក​ការមិនទុកចិត្ត​ទៅលើ​ការបោះឆ្នោត​ទាំងមូល ជាពិសេស​លទ្ធផល​បោះឆ្នោត។ លទ្ធផល​ឆ្នោត​ជា​ប្រភព​នៃ​ទំនាស់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ស​ង្រោះ​ជាតិ និង​ជា​ប្រភព​នៃ​ការទាមទារ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ទាំងមូល។ គណបក្ស​ទាំងពីរ​សុទ្ធតែ​ចង់​កែលម្អ​ប្រព័ន្ធ​បច្ចុប្បន្ន​ឱ្យ​ស៊ីជម្រៅ ប៉ុន្តែ​មិនបាន​ជជែក​គ្នា​ឱ្យ​ពិស្តារ​ឡើយ បន្ទាប់ពី​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការស្រាវជ្រាវ​ការ​កែ​ទម្រង់​​ការបោះឆ្នោត​មួយ នៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤​។ 

ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣
ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ