អានតួអត្ថបទ
កូរ៉េខាងត្បូង

ការ​​បោះឆ្នោត​​ប្រធានាធិបតី​​កូរ៉េ​​ខាង​​ត្បូង​​នឹង​​ត្រូវ​​រៀប​ចំ​​​នៅ​​ថ្ងៃ​​ពុធ​​ទី​​១៩​​ធ្នូ​​២០១២​​

ការ​​បោះ​ឆ្នោត​​នៅ​​ថ្ងៃ​​ពុធ​១៩ធ្នូ​ស្អែក​ គឺ​​ដើម្បី​​ជ្រើសរើស​​អ្នក​​បន្ត​​ស្នង​​ពី​លោក​​ប្រធានាធិបតី​​កូរ៉េ​​ខាង​​ត្បូង​ ​Lee Myung-bak ដែល​​ពុំ​​អាច​​ឈរ​​ឈ្មោះ​​ជា​​បេក្ខជន​​ប្រធានាធិបតី​សំរាប់​មួយ​អាណត្ត​​​​ទៀត​បាន​ឡើយ។ បេក្ខជន​​សំខាន់​​ពីរ​​រូប​​ដែល​​នឹង​​ត្រូវ​ប្រកួត​​ប្រជែង​​គ្នា​​នៅ​​ថ្ងៃ​​ស្អែក​​នេះ មាន​លោកស្រី ​Park Geun-hye នៃ​បក្ស​ អភិរក្សនិយម​ Saenurនិង​លោក​ Moon​ Jae-in ​​នៃ​​គណបក្ស ឆ្វេងនិយម​ ​PDU សំរាប់អាណត្តិ​ប្រធានាធិបតី​៥​ឆ្នាំ។ ប្រសិន​បើ​លោកស្រី Park Geun-hye​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ពុធ​ស្អែក​ ​លោកស្រី Park នឹង​ក្លាយ​​ជា​ស្រ្តី​ទីមួយ​ដឹកនាំប្រទេស​កូរ៉េខាងត្បូង​​ដែល​​ជា​​ប្រទេស​​មួយ​​ឲ្យ​​តម្លៃ​​ខ្ពស់​​តែ​​ទៅ​​លើ​​បុរសភេទប៉ុណ្ណោះ៕

ប្រជាជនកូរ៉េខាងត្បូង​ចូលរួមក្នុងយុទ្ធនាការណ៍ឃោសនាបោះឆ្នោត​ប្រធានាធិតីកូរ៉េខាងត្បូងរបស់លោកស្រី Park Geun-hye បេក្ខនារីបក្សអភិរក្សនិយម
ប្រជាជនកូរ៉េខាងត្បូង​ចូលរួមក្នុងយុទ្ធនាការណ៍ឃោសនាបោះឆ្នោត​ប្រធានាធិតីកូរ៉េខាងត្បូងរបស់លោកស្រី Park Geun-hye បេក្ខនារីបក្សអភិរក្សនិយម
ផ្សាយពាណិជ្ជកម្ម

មាន​​​អាយុ ​៦០​​ឆ្នាំ លោកស្រី Park Geun-hye ដែល​មាន​បទ​ពិសោធន៍​ខ្លាំង​ក្នុង​ការងារ​ជា​អ្នក​តំណាង​រាស្រ្ត​កូរ៉េ​ខាង​ត្បូង​តាំងពី​១៥​ឆ្នាំ​កន្លង​មក​ហើយ​នោះ ជា​បេក្ខនារី ​នៃ​គណបក្ស​អភិរក្ស​និយម​​កូរ៉េ​ខាង​ត្បូង Saenur។ លោកស្រី Park បាន​ថ្លែង​ពន្យល់​ថា « ការ​ដែល​គាត់​សម្រេច​ចិត្ត​​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ គឺ​ដើម្បី ជួយ​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្រោយ​ពី​​ប្រទេស​នេះ ​​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុងឆ្នាំ ១៩៩៧-១៩៩៨​"។

ក៏ប៉ុន្តែ បក្ស​ព័ន្ធ​នៃ​គូ​បដិបក្ស​របស់​លោកស្រី  ដែល​ជា គណបក្ស​ឆ្វេង​និយម​របស់​លោក Moon Jae-in- បាន​រិះគន់​ថា" បេក្ខនារី​នៃ​គណ​បក្ស​អភិរក្ស​និយម​នេះ ពុំសាក់​​សម​ជា​អ្នក​តំណាង​​ដើម្បី​​​​​​ការពារ​ឲ្យ​ស្រ្តី​ឡើយ នៅ​ខណៈពេល​​ដែល​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​រូបមាន​កំរិត​ប្រជា​ប្រិយ​ភាព​ប្រកិតៗ​គ្នា ។ លោកស្រី Park Geun-hye គ្មាន​​លក្ខណៈ​ជា​ស្រ្តី​ភេទទេ​ និង​ក៏​ពុំ​ធ្លាប់​រៀបការ​​​ ក៏ព្រមទាំងគ្មាន​​កូន​ចៅ​ដែរ"-នេះ ជា​ការ​រៀបរាប់​របស់លោក Park Kwang-on អ្នក​នាំពា​ក្យ​ម្នាក់​នៃ​គណ​បក្ស​ឆ្វេង​និយម​កូរ៉េខាងត្បូង។ “ បេក្ខ​នារី​នេះ ក៏ពុំ​ដែល​នឹក​​​ខ្វល់ខា្វយដែរ​ ពី​រឿង​ទៅ​រក​​មន្ទីរសម្ភព ឬ​ក៏​ទៅ​រក​ទីកន្លែង​សំរាប់​ដាក់​កូន​ចៅ​ ​មិន​ដែល​ស្គាល់​​​​ការថែទាំ​ចិញ្ចឹម​កូន​ចៅ ឬ ក៏ ​ចាយ​វាយ​លុយ ​សំរាប់​ទិញ​ម្ហូប​អាហារអ្វី​ឡើយ-នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​អ្នក​នាំ​​ពាក្យ​ដដែលនេះ។

 
សូមបញ្ជាក់ថា​លោកស្រី Park Geun-hye ប៉ាកគុនហ៊ើ ជា​កូនស្រីរបស់​ លោក Park Chung​-​hee​ ប្រធានាធិបតី​កាន់​​អំណាច​ផ្តាច់​ការ​កូរ៉េខាងត្បូង​ក្នុង​ទស្សវត្តន៍​ឆ្នាំ​១៩៦១-១៩៧៩និង​ត្រូវ​ស្លាប់​ដោយគេធ្វើឃាតដូចជាភរិយា​របស់​គាត់ដែរ។​ លោកស្រី ប៉ាកគុនហ៊ើ ចង់និយាយ​​បង្ហាញ​​​​​ពី​គុណសម្បត្តិ​របស់គាត់​ដោយ​ប្រៀប​ប្រដូច​រូប​គាត់​ទៅនឹង​អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដ៏​ល្បីល្បាញ​​​លោកស្រី Magaret Thatcher នៅក្នុងតំបន់​អាស៊ី​ខាងកើត ឬ ក៏​លោក​ស្រី Angela Merkel​ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់​នាបច្ចុប្បន្ននេះ។​

ការបោះឆ្នោតប្រធានាធិបតី​នៅកូរ៉េខាងត្បូង គឹធ្វើឡើងតែមួយជុំ ។ បេក្ខជនណាដែល​​បាន​ទទួល​​សំឡេង​​ភាគច្រើន​នឹងត្រូវជាប់ជាប្រធានាធិបតី​និង​កាន់មុខតំណែងប្រធានាធិបតី​តែ​​មួយ​​អាណត្តិ​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​៥ឆ្នាំ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ