អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ៖ បច្ចុប្បន្ន​ជំនាញ ​ដែល​ទីផ្សារ​ត្រូវ​ការ​គឺ​ជំនាញ​បច្ចេកទេស​

លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បាន​ថ្លែង​ប្រាប់​​អ្នក​​សារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា ​បច្ចុប្បន្ន​នេះ​ជំនាញ​ ដែល​ទីផ្សារការងា​​រ​ត្រូវ​ការ​គឺ​ជា​ជំនាញ​បច្ចេកទេ​ស ​ដែល​ជំនាញ​ទាំង​នោះ​មាន​ដូច​ជា ​ជំនាញ​កុំព្យូទ័រ​ វិស្វករ​ជា​ដើម​។  ការលើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ធ្វើ​ឡើង​ក្នុង​ឱកាស​សិក្ខា​សាលា​តម្រង់​ទិស​មុខ​ជំនាញ​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់សិស្ស​ជាប់​បាក់​ឌុប​នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន​។  

សិក្ខា​សាលា​តម្រង់​ទិស​មុខ​ជំនាញ​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​សិស្ស​ជាប់​បាក់​ឌុប​នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន​
សិក្ខា​សាលា​តម្រង់​ទិស​មុខ​ជំនាញ​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​សិស្ស​ជាប់​បាក់​ឌុប​នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ @Soeung Phearak
ផ្សាយពាណិជ្ជកម្ម

លោក​ហង្ស ជួន​ណារ៉ុន​​ថា​បច្ចុប្បន្ន​នេះ​ជំនាញ ​ដែល​ទីផ្សារ​ការងារ​ត្រូវ​ការ​ គឺ​ជំនាញ​បច្ចេក​ទេស។​ ឧទាហរណ៍ ​ជំនាញ​កុំព្យូទ័រ​ វិស្វករ​ជា​ដើម​។ ប៉ុន្តែ​មាន​ជំនាញ​ផ្សេង​ទៀត ​ថ្វី​ត្បិតតែ​មិន​មែន​ជា​ជំនាញបច្ចេកទេស ​ប៉ុន្តែ​យុវជន​ត្រូវ​ចេះ​ឲ្យ​ច្បាស់។​ លោក​បញ្ជាក់​ថា ​សំខាន់​បំផុត​គឺ​ចេះ​ឲ្យ​ច្បាស់ ​អាច​រក​ការងារ​ធ្វើបាន​ហើយ​។ បើ​ចេះ​មិន​ច្បាស់ទេ​ ​ជំនាញ​អ្វី​ក៏​ពិបាក​រក​ការងារ​ធ្វើ​ដែរ​។

 

ឆ្លើយ​នឹង​សំនួរ ​ហេតុ​អ្វី​បាន​ជា​យុវជន​កម្ពុជា​មួយ​ចំនួន​មិន​មាន​ការ​ងារ​ធ្វើ ​លោក​ហង្ស ​ជួន​ណារ៉ុន​​រដ្ឋ​មន្រ្តីក្រសួង​អប់រំ​ យុវ​ជន ​និង​កីឡា​បាន​លើក​ឡើ​​ង​ថា ​ដោយ​សារ​តែ​យុវជន​មិន​ដឹង​ពី​ទីផ្សារ​ពលកម្ម​នៅ​ពេល​រៀន​។ លោក​បន្ថែម​ថា​អញ្ចឹង​យុវជន​ទើប​បញ្ចប់​បាក់​ឌុប ​ត្រូវ​ចេះ​ស្រាវ​ជ្រាវ​ខ្លូន​ឯង ​ចេះ​ស្វែង​យល់​ពី​ខ្លួន​ឯង​ ហើយចេះ​ស្តាប់​គេ!​ បន្ទាប់​មក​ទៀត​ត្រូវ​ចេះ​ជ្រើស​រើស​ជំនាញ​ដែល​ទីផ្សារ​ត្រូវ​ការ​។

 

រដ្ឋ​មន្ត្រី​រូប​នេះ​ប​ញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​យុវជន​មិន​មែន​រៀន​ ទៅ​តាម​តែ​ចំណង់​ចំណូលចិ​ត្តទេ ​វា​ក៏​តម្រូវ​ទៅ​តាមទីផ្សារ​ពលកម្ម​ដែរ​។ អញ្ចឹង​ប្រសិន​បើ​ការ​បណ្តុះបណ្តាល​ ទៅ​​លើ​មុខ​ជំនាញ​ណាមួយ​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទីផ្សារ​ការងារ។ លោក​កត់​សម្គាល់​ថា​ការ​រើស​ជំនាញ​នេះ​គឺ​សំខាន់​ណាស់។​

លោក​​ជាង​ ​សុខានាយក​​​ប្រតិបត្តិ​​​អង្គការ​​កម្ម​​វិធី​​អភិវឌ្ឍន៍​​​ធនធាន​​យុវជន​ (YRDP) បា​នថ្លែង​ថា ​កម្ពុជា​នៅ​មានភាព​ស្រពេច​ស្រពិល​ពីទីផ្សារ​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន ​និង​នៅ​ពេល​ខាង​មុខ។​ លោក​បញ្ជាក់​ថា​ការ​ចាប់​យកជំនាញ​អ្វី​មួយ ​យុវជន​មិន​ត្រូវ​សម្លឹង​មើល​តែ​ទៅ​លើ​ទីផ្សារ​ការងារ​មួយ​មុខ​ទេ ​ប៉ុន្តែ​យុវជន​គួរ​តែ​ពិនិត្យ​មើលខ្លួន​ឯង​​ ​ថា​តើ​ខ្លួន​មាន​ចំណាប់​អារម្មណ៍ ឬ​ពូកែ​នឹង​ជំនាញ​អ្វី? ព្រោះ​ភាព​ពូកែ​របស់​គាត់ ​នឹង​អាច​ជួយ​ឲ្យ​គាត់រៀន​សូត្រ​ក្នុង​វិស័យ​នោះ​បាន​លឿន​។

លោក​បន្ថែម​ថា​បើ​យុវជន​ជ្រើស​រើស​ជំនាញ​សិក្សា​ទៅ​តាម​តែ​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​ នោះ​នឹង​ធ្វើ​ឲ្យ​មាន​ភាពប្រឈម​មួយ​ចំនួ​នកើត​ឡើង។​

យោង​តាម​របាយ​ការណ៍​ស្រាវ​ជ្រាវ​របស់​YRDP ​ចេញ​ផ្សាយ​កាល​ពី​ខែធ្នូ ​ឆ្នាំ២០១៥​ បាន​ឲ្យ​ដឹង​ថា​យុវជន​ដែលបាន​ចូល​រៀន​ក្នុង​សកល​វិទ្យាល័យ​មាន​ចំនួ​នចន្លោះ​ពី​៤ម៉ឺន​នាក់ ​ដល់​៥​ម៉ឺន​នាក់​ ហើយ​មាន​និស្សិត​ប្រមាណ២ម៉ឺន​៩​ពាន់​នាក់​ ដល់​៣ម៉ឺន​៣ពាន់​នាក់ ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័​យ ហើយ​បាន​ចូល​បំពេញការងារ​ជា​រៀង​រាល់​ឆ្នាំ។​ របាយ​ការណ៍​ដដែល​ក៏​បាន​បង្ហាញ​ថា ​ច្រើន​ជាង​ពាក់​កណ្តាល ​នៃ​អ្នក​ដែល​បាន​ចុះឈ្មោះ​ចូល​រៀ​នថ្នាក់​បរិញ្ញា​បត្របាន​ជ្រើស​រើស​ជំនាញ ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច និងរដ្ឋបាល ហើយ​មាន​តែ​៤ភាគ​រយ​ប៉ុណ្ណោះ ​ដែល​បាន​ជ្រើស​រើស​ផ្នែក​កសិកម្ម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ