អានតួអត្ថបទ
បទយកការណ៍

ដើមបណ្តឹង​រដ្ឋប្បវេណី​ស្នើសុំ​អោយ​មាន​ការ​ទទួលស្គាល់​បណ្តឹង​របស់​ពួកគេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ចំនួន​២២រូប នៅក្នុង​សំណុំរឿង​០០១ ដែល​មាន​ការខកចិត្ត​ខ្លាំង​ចំពោះ​ការ​ច្រាន​ចោល​ពាក្យ​បណ្តឹង​របស់​ពួកគេ​ នៅក្នុង​​ការ​ប្រកាស​សាលក្រម​ក្នុង​អង្គ​សវនាការ​សាលាដំបូង បានដាក់​ពាក្យ​បណ្តឹង​ជាថ្មី​មក​អង្គ​ជំនុំជម្រះ​​​កំពូល នៅ​ថ្ងៃ​ពុធ​នេះ​ តាម​រយៈ​មេធាវី​របស់​ពួកគេ ដើម្បី​ស្នើ​សុំ​អោយ​មាន​ការ​ទទួលស្គាល់បណ្តឹង​ឡើង​វិញ។ ទាំង​មេធាវី​ដើម​បណ្តឹង​និង​ជន​រងគ្រោះ មាន​​ការ​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​​​សាលា​ដំបូង​បដិសេធ​បណ្តឹង​របស់​ពួកគេ​ ដោយលើក​ហេតុ​ផល​ថា ​ពួកគេ​ពុំ​មាន​ឯកសារ​និង​ភស្តុតាង​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​សាច់ញាតិ​ជិត​ស្និទ្ធ ​និង​ចំណង​នៃក្តី​ស្រលាញ់។

មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី ក្នុង​សវនាការ​កាត់ទោស​ឌុច
មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី ក្នុង​សវនាការ​កាត់ទោស​ឌុច ©លីដា/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ