អានតួអត្ថបទ
បទសម្ភាស

លោក វ៉ាត់ ចំរើន៖ កម្ពុជា​​សង្ឃឹម​​ថា​​អង្គការ​​យូណេស្កូ នឹង​​​ដាក់​​កីឡា​​គុន​​ល្បុក្កតោ​​កម្ពុជា ជា​​សម្បត្តិ​​បេតិក​​ភណ្ឌពិភព​លោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​លោក វ៉ាត់ ចំរើន​អនុប្រធាន​ទី១នៃ​សហព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា។ ឆ្លើយ​តប​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ លោក វ៉ាត់ ចំរើន លើក​ឡើង​ថា នៅ​ឆ្នាំ​នេះ​អង្គការUNESCO បាន​បើក​កញ្ចប់​ឯកសារ​សុំចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដើម្បី​វាយ​តម្លៃ ក្រោយ​ពី​កម្ពុជា​បញ្ជូន​ឯកសារ​នេះ​ទៅ​តាំង​ពី​ឆ្នាំ​២០១៦​។ លោក​បន្ថែម​ថា កម្ពុជា​នៅ​តែ​មាន​សង្ឃឹម​ថា​អង្គការUNESCO នឹង​ដាក់​កីឡា​គុនល្បុក្កតោ​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​សារ​ឯកសារ​ដែល​កម្ពុជា​ដាក់​ទៅ​មាន​លក្ខណៈ​ច្បាស់​លាស់​។

លោក វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។
លោក វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ