អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ការ​ចុះ​កិច្ចសន្យា​ដោយ​អនីតិជន​តាម​អ៊ីនធឺណិត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ហ៊ែល សម្បត្តិ​នឹង​អត្ថាធិប្បាយ​​ពន្យល់​លោក​អ្នកស្តាប់ ពី​ការចុះកិច្ចសន្យា​​ដោយ​អនិតិជន​តាម​អ៊ីនធឺណិត។

លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា)
លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា) RFI/Sambath
ផ្សាយពាណិជ្ជកម្ម

ជាមួយនឹង​ការរីកចំរើន​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន ឪពុកម្តាយ​មួយចំនួន ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​លើ របស់របរ​លេង​ផ្សេងៗ​របស់​កូនៗ​ដូចជា​ទូរស័ព្ទដៃ Tablette, Jeux Videos​ ជាដើម ។ល។ មិនតែ​ប៉ុណ្ណោះ រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ល្បែងលេង​ដែល​មាន​ប្រជាប្រិយ និង​ងាយស្រួល​ទិញ​និង​ទទួលបាន​គឺ ល្បែងលេង​តាមរយៈ Applications នៅលើ​ទូរស័ព្ទដៃ​និង Tablettes ដែល​បង្កអោយ​កាន់តែ​មាន​ភាព​ងាយស្រួល​លើ​ចំណាយ​បន្ថែម​ដោយ​មិនដឹង​ខ្លួន។

Citons les applications les plus connues, ce sont celles sur les iPhones et iPads de la compagnie d’Apple et celles sur les téléphones intelligents et tablettes fonctionnant grâce au système d’opération d’Androïd de la compagnie de Google.

យើង​ប្រហែលជា​ធ្លាប់បាន​លឺ ពី​ការត្អូញត្អែរ​របស់​ឪពុកម្តាយ​ទាំងនោះ ដែលថា​មាន​ពេលខ្លះ​ ពួកគាត់​មាន​ការ​ភ្ញាក់ផ្អើល​ពី​វិក័យប័ត្រ លើ​ចំណាយលើ​ការទិញ​នូវ Applications ល្បែងលេង​នោះ ដោយ​មិនបាន​រំពឹងទុក​មុន។​

Cette situation problématique résulte de la question aussi technique que juridique et il appartient au droit de tenter de régler ce nouveau évènement social trucqué par les procédures techniques élaborées par les commerçants quelque peu malhonnêtes (mauvaise foi). ជាទូទៅ សម្ភារៈ​បច្ចេកវិទ្យា​ទាំងនេះ ទាំង​ទូរស័ព្ទដៃនិង Tablette ជារឿយៗ ត្រូវបាន ភ្ជាប់ជាមួយ​នឹង​គណនេយ្យ​ធនាគា​នៃប័ណ្ណ​ Visa ឬ Mastercard របស់​នីតិជន (ជន​គ្រប់​អាយុ​១៨ឆ្នាំ) ដែលជា​លក្ខខណ្ឌ​បច្ចេកទេស​ចាំបាច់​ត្រូវ​បំពេញ ដើម្បី​អាច​ទទួលបាន​នូវ Applications ទាំង​គិតថ្លៃ​និង ឥត​គិតថ្លៃ ។ កន្លងមក លក្ខខណ្ឌ​បច្ចេកទេស ដែលបាន​កំរិត​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ទិញ​នូវ Applications មាន​លក្ខណៈ​ស្រួលពេក ដែល​ការ​ធ្វេសប្រហែស​បន្តិចបន្តួច អាច​នាំដល់​ការទិញនូវ Applications ដោយ​មិនបាន​ពិចារណា ឬ​ដោយ​មិនបាន​ចាប់ភ្លឹក​ទៀតផង។​

Et il est encore plus vrai dès lors que ces matériels technologiques, téléphones ou tablettes, tombent dans les mains des enfants. តាម​ផ្លូវច្បាប់ ក្នុងស្ថានភាព​អង្គហេតុ​បែបនេះទាក់ទងនឹង​កិច្ចសន្យា​ទិញលក់​ចលនវត្ថុ ហើយ​សំនួរអាច មាន​ច្រើន​ជាងមួយ តែ​យើង​សូម​ផ្តោតតែ​ទៅលើ​បញ្ហាស្តីពី​សុពលភាព​គតិយុត្តិ​នៃ​កិច្ចសន្យា​ដែល​ធ្វើឡើង ជាមួយ​អនីតិជន ពោលគឺ​បុគ្គល​ដែល​មិន​ទាន់មាន​អាយុ​ដល់​១៨ឆ្នាំ។ Je vais donc essayer d’interpréter et d’expliquer d’une manière plutôt brève et la plus vulgarisée possible cette situation problématique dans son contexte juridique. ​

សំណួរ​ដែល​ចោទឡើង​នោះគឺ​ទាក់ទង​នឹង​សមត្ថភាព​ក្នុង​ការ​ចុះ​កិច្ចសន្យា (Capacité de conclure un contrat) ទិញលក់​នូវ Applications ទាំងនោះ។ យើងដឹង​ហើយថា សមត្ថភាព​ជា​លក្ខខណ្ឌ​ច្បាប់ ដ៏​ចាំបាច់​មួយ​ដើម្បី​ឲ្យ​កិច្ចសន្យា​មួយ​មាន​សុពលភាព​បាន ហើយ​អនីតិជន​ឬ​ជន​មិនទាន់​មាន​អាយុដល់ ១៨ឆ្នាំ​នេះ ជា​បុគ្គល​ដែល​មិនមាន​សមត្ថភាព​តាម​ផ្លូវច្បាប់​ក្នុង​ការ​ចុះ​កិច្ចសន្យា​នោះទេ C’est-à-dire le mineur est juridiquement incapable de conclure un contrat sans le consentement ou le concours de ses représentants légaux (tels que ses parents ou tuteurs) ou bien à moins qu’il s’agirait d’un mineur émancipé par un jugement ou par le mariage (អនីតិជន​ដែលមាន អត្តាធិនភាព​តាម​សាលក្រម​តុលាការ ឬ​តាម​អាពាហ៍ពិពាហ៍)។​

Pourtant il existe une exception pratiquement universelle selon laquelle un mineur peut accomplir valablement certains actes de la vie courante, tels que les achats de bonbons, ou des choses de faible valeur. Et dans notre contexte actuel, la notion d’acte de la vie courante devrait couvrir tous les biens de consommation tels que les CD (compacts disques), les DVD de jeux vidéos, les magazines… voire les applications dont il est ici question. ព្រោះថា Applications មានតំលៃ​ចាប់​ពី​១ដុល្លារ​ឡើងទៅ (ពោលគឺ​ប្រហែល​៤០០០រៀល​ឡើងទៅ)។

Mais le problème arrive lorsque ces achats acculés équivalent à plusieurs centaines de dollars à chaque mois ; Ce qui ne correspondrait plus à la notion d’acte de la vie courante. និង​ម៉្យាងទៀត សម្ភារៈ​បច្ចេកវិទ្យា​ទាំងនេះ មាន​ទូរស័ព្ទ​ដៃនិង​ Tablette ជាទូទៅ​ភ្ជាប់ទៅ​គណនេយ្យ​ធនាគា​នៃប័ណ្ណ​ Visa ឬ Mastercard របស់​ឪពុកម្តាយ​អនីតិជន​នោះ ដែល​តាមធម្មតា អនីតិជន​ត្រូវសុំ​ការ​ព្រមព្រៀង​ពី​ពួកគាត់។ Mais les procédés techniques installés dans ces appareils sont si faciles au point où qu’ils pourraient facilement passer outre de leur consentement, puisque qu’il est possible de les paramétrer préalablement pour contourner ce consentement individuel à chaque achat de ces applications.

ជាក់ស្តែង កាលពី​មុនឆ្នាំ​២០១២ អ្នក​ប្រើប្រាស់ iPhone និង iPad របស់​ក្រុមហ៊ុន Apple ត្រូវបាន​តំរូវឲ្យ​បញ្ចូល​លេខសំងាត់​តែ​មួយដង​ប៉ុណ្ណោះ ដែល​អនុញ្ញាត​អោយ​គេ​ទាញ​យក​និង​ទិញនូវ Applications​ ក្នុង Apple Apps Store រយៈពេល​១៥នាទី​ ដោយ​មិន​ចាំបាច់​បញ្ចូល​លេខសំងាត់​សាជាថ្មី។ A l’issu de cette pratique retenue par Apple, certains parents aux États-Unis se sont portés plainte contre la Compagnie d’Apple devant The Federal Trade Commission (qui est un organisme de la protection des consommateurs), au sujet des frais inattendus liés aux achats des applications par leur enfants mineurs.    

ក្នុង​ករណី​នេះ សំនួរ​គតិយុត្តិ​មួយ​បាន​ចោទឡើង​ថា តើវា​ជាកំហុស​និង​ជា​ទំនួលខុសត្រូវ​របស់​ឪពុកម្តាយ​លើ​ទង្វើ​របស់​ពួកគេ​និង​ក្នុង​ការ​គ្រប់គ្រង​កូនៗ ឬជា​កំហុស​និង​ទំនួលខុសត្រូវ​របស់​ក្រុមហ៊ុន Apple ដែល​អនុវត្ត​ដោយ​មិន​ស្មោះត្រង់ នូវ​វិធី​បច្ចេកទេស​ដែល​មិនសមស្រប​នាំឲ្យ​ខូច​ប្រយោជន៍ ដល់​អ្នក​ប្រើប្រាស់ ?

On se trouve alors dans une zone assez complexe du droit, parce que d’une part des parents peuvent effectivement invoquer la mauvaise foi de la part de la Compagnie d’Apple dans la mise en place d’une méthode inappropriée au détriment des consommateurs, alors que d’autre part la Compagnie d’Appel pourrait prétendre l’existence d’un mandat apparent, tacite et oral des parents, puisqu’en ligne la Compagnie d’Appel n’a pas la possibilité de vérifier l’âge de l’utilisateur de la carte Visa ou Mastercard et de l’appareil en question​ au moment de la transaction. 

ក្នុង​ស្ថានភាព​បែបនេះ នៅ​អាមេរិច​ខាងជើង ក៏ដូចជា​នៅ​អឺរ៉ុប អ្នកប្រើប្រាស់​ (Consommateurs) ទំនង​ជា​មាន​ប្រៀបជាង​ក្រុមហ៊ុន​ដែលជា​ពាណិជ្ជករ ដោយសារតែ​ការ​ការពារ​អ្នក​ប្រើប្រាស់​មាន​លក្ខណៈ​ធំធេង។ De toute façons, les compagnies géantes, telles que Apple et Google qui sont des commençants très sovables, montrent généralement leur bonne foi en faisant des corrections nécessaires en faveurs des consommateurs en vue de protéger leur image, leur part de marché et de maintenir la confiance chez les consommateurs.

ជាក់ស្តែង ក្នុងករណី​រឿង​អម្បាញ់មិញ ក្រុមហ៊ុន​ Apple បាន​សំរេច​យល់ព្រម​ កាលពី​ខែមករា​កន្លងទៅ ក្នុង​ការ​សងប្រាក់​ទៅ​ឪពុកម្តាយ​ដើមបណ្តឹង​រដ្ឋប្បវេណី​ទាំងនោះ នូវ​ទឹកប្រាក់​ដល់ទៅ​សាមសិបពីរលាន កន្លះ​ដុល្លារ​អាមេរិច តាមរយៈ​អន្តរាគមន៍​របស់The Federal Trade Commission ដែលជា​ស្ថាប័ន​ការពារ​ដល់​អ្នកប្រើប្រាស់។ Et Apple a également changé cette pratique en question avant même ce réglement de différend de Janvier, et il changerait aussi certaines pratiques de facturation.

បើតាម The Wall Street Journal ចុះថ្ងៃ​ទី១៤​កក្កដា ឆ្នាំ២០១៤ បាន​ឲ្យដឹង​ថា កាលពី​ថ្ងៃ​ព្រហស្បត៍​ ទី​១០កក្កដា​កន្លងទៅ​ថ្មីៗនេះ The Federal Trade Commission បាន​នឹង​កំពុងប្តឹង​ក្រុមហ៊ុន Amazon ដោយ​មូលហេតុ​ប្រហាក់ប្រហែល​គ្នា នឹង​ករណី​ក្រុមហ៊ុន Apple ដែរ​ និង​ដែលយើង​កំពុងនៅ​ចំា​ដំណោះស្រាយ​នៅឡើយ។

Mais, la bonne nouvelle est qu’aujourd’hui on remarquera que trois géants de la technologie, à savoir Apple, Google (Androïde)​ et Amazon même, offrent aux parents plus de contrôles sur les achats des applications dans leurs “Apps Stores” respectifs, en exigeant des mots de passe à saisir périodiquement ou pour chaque achat. 

ជារួម បញ្ហា​នៃ​ការ​ចុះ​កិច្ចសន្យា​ដោយ​អនីតិជន​តាម​អ៊ីនធឺណិត​នេះ ជា​ឧទាហរណ៍មួយ​ដែល​បញ្ជាក់ថា ច្បាប់​ជា​ប្រព័ន្ធ​សំនុំ​នៃ​វិធាន​ដែល​មិនមាន​ចំលើយ​សំរាប់​គ្រប់​រាល់បញ្ហា​ដែល​កើតមាន​​ក្នុង​សង្គម​នោះទេ។ Il est encore plus vrai dans le contexte des nouvelles technologies de l’information et de la communication où le droit est toujours en retard par rapport aux faits​ et à la réalité vivante qui change au gré du temps. 

ដូចនេះ​ហើយ ទើប​ជួនកាល ដំណោះស្រាយ​ដែល​ល្អ​ មិនចាំបាច់​ទាល់តែ​មាន​សរសេរ​ជាក់ច្បាស់​នៅក្នុង​អត្ថបទ​ច្បាប់​នោះទេ តែ​អាចជា​ការបកស្រាយ​ដោយ​ផ្អែកលើ​គោលការណ៍​យុត្តិធម៌ និង​សមធម៌​ដែល​ទាញចេញ​ពី​ប្រព័ន្ធ​នៃច្បាប់ និង​បរិបទ​នៃ​អង្គហេតុ។ Parfois même, un bon compris vaut mieux qu’une règle impratiquable dans un contexte inédit tel que nous venons de voir dans l’affaire d’Apple.
ជា​ទីបញ្ចប់ ខ្ញុំ​សូម​រំលឹក​ដល់​លោកអ្នក​ដែលជា​ឪពុកម្តាយ​ថា: Pour éviter des mauvaises surprises, n’oubliez pas de bien paramétrer vos appareils, téléphones et tablettes, avant de les laisser à vos enfants!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ