អានតួអត្ថបទ
ស៊ីរី

កងទ័ព​ស៊ីរី​​និង​​ក្រុមឧទ្ទាម​​​ប្រយុទ្ធ​គ្នា​​ជាថ្មី​ ក្រោយ​​បទឈប់បាញ់​​មនុស្សធម៌​​ផុតកំណត់​

បទឈប់បាញ់​មនុស្សធម៌​៣ថ្ងៃ ​នៅទីក្រុង​​​អាឡិប ​ប្រទេ​សស៊ីរី​ បានផុតកំណត់ ​​នៅ​ម៉ោង​៧យប់​ថ្ងៃសៅរ៍​ម្សិលមិញ។ កងទ័ព​ស៊ីរី និង​ក្រុមឧទ្ទាម​បាន​​វាយប្រហារ​គ្នា​ជាថ្មី ហើយ​រឹតតែ​​ខ្លាំងក្លាទៀត​​ នៅថ្ងៃ​អាទិត្យ​នេះ។ ​បទឈប់បាញ់​មនុស្សធម៌​ដែល​រុស្ស៊ីនិង​កងទ័ព​ស៊ីរី ​ដាក់ចេញ​​៣ថ្ងៃ​ ផុតទៅហើយ​នេះ មិន​បាន​​ជួយ​អោយអង្គការ​សហប្រជាជាតិ​អាច​​​ជម្លៀស​អ្នករបួស​ចេញ​ពីតំបន់​ គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ទេ។ 

ទីក្រុង​អាឡិប
ទីក្រុង​អាឡិប GEORGE OURFALIAN / AFP
ផ្សាយពាណិជ្ជកម្ម

បទឈប់បាញ់​មនុស្សធម៌​ដាក់ចេញ​ដោយរុស្ស៊ី និង​កងទ័ព​ស៊ីរី​ បាន​​ផុត​កំណត់​​​យប់ថ្ងៃ​សៅរ៍​ម្សិលមិញ។ ​ ​មិនបានប៉ុន្មាន​ផង ក្រុមឧទ្ទាម​និង​កងទ័ព​ស៊ីរី​បាន​បើក​ការវាយប្រហារ​គ្នា​ ជាបន្ត​ធ្វើអោយ​មា​នមនុស្ស​រងរបួស​ជាថ្មី។

ថ្ងៃ​អាទិត្យ​នេះ ​យន្តហោះ​រុស្ស៊ី​និង​ស៊ីរី​បាន​ទំលាក់គ្រាប់បែក​​ទៅលើ​ទីតាំង​ក្រុមឧទ្ទាម​នៅ​ភាគខាងលិចក្រុង​​​អាឡិប​ ភាគខាងជើង​អាឡិប និង​នៅ​តំបន់​ដាច់ស្រយាល​​ ​​ឆ្ពោះទៅ​ខាង​ព្រំដែន​តួកគី។ម្សិលមិញ ក្រុមឧទ្ទាម​​បាន​សុំអោយ​ប្រជាជន​ចៀស​នៅ​ក្បែរ​អគារ​រដ្ឋាភិបាល ហើយ​បាន​ប្រកាស​​ថា​នឹង​វាយលុក​ទ្រង់ទ្រាយ​ធំ ដើម្បី​បំបែក​ការឡោមព័ទ្ធ​របស់​កងទ័ព​ នៅ​ភាគ​ខាងកើត​អាឡិប។

ជាការ​កត់សម្គាល់ ​បទឈប់បាញ់​ឯកតោភាគី​របស់​រុស្ស៊ី​និងទាហាន​ស៊ីរី ដែល​ផុតកំណត់​​ យប់​ថ្ងៃសៅរ៍​ម្សិលមិញ ផុយស្រួយ​ខ្លាំងណាស់។ អង្គការ​សហប្រជាជាតិ​មិនអាច​ជម្លៀស​អ្នករបួស​២០០នាក់​ចេញពី​តំបន់​គ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម​ទេ។ អង្គការ​សហប្រជាជាតិ​លើកឡើងថា សុវត្ថិភាព​សន្តិសុខ​នៅ​​មិនទាន់​មានគ្រប់គ្រាន់។ ប្រជាជន​នៅ​តំបន់​ក្រុមឧទ្ទាម​មិនហ៊ាន​ចេញ​ទៅតាម​ច្រកផ្លូវ ​​ដែល​កងទ័ព​ស៊ីរី ត្រួសត្រាយ​អោយពួកគេ​ភៀសខ្លួន។ ការ​ទំលាក់​គ្រាប់បែកពី​សំណាក់​កងទ័ព​ស៊ីរី​និង​រុស្ស៊ី​​១ខែ​មកនេះ បាន​សម្លាប់​​មនុស្ស​៥០០នាក់ និង​បង្ក​របួស​២០០០នាក់។

រុស្ស៊ី​បានចោទ​ក្រុមឧទ្ទាម​ថា ហាម​ឃាត់​មិនអោយ​ប្រជាជន​ចេញ​ពី​ដែនដី​ខ្លួន។ រុស្ស៊ី​ចោទ​​ទៀតថា ក្នុងពេល​មាន​បទឈប់បាញ់​៣ថ្ងៃ​នេះ ក្រុមឧទ្ទាម​បាន​សំងំ​រៀបចំ​ការវាយលុក​ទ្រង់ទ្រាយ​​ធំ។ ​នៅ​ក្រុងម៉ូស្គូ ​អ្នកនាំពាក្យ​របស់​លោក​ពូទីន បាន​គូសបញ្ជាក់​ឡើងវិញ ពី​ជំហរ​រុស្ស៊ី​ក្នុង​ការគាំទ្រ​លោក​អាសាដ​ និង​ការ​​​រំដោះ​ស៊ីរី ពីដៃ​​ក្រុមជីហាត។

ដោយឡែក ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បានទទួល​របាយការណ៍​មួយស្តីពី​​ការ​ប្រើប្រាស់​​អាវុធ​​គីមី របស់​កងទ័ព​ស៊ីរី នៅ​ខែត្រ​អ៊ីតលីប​ ក្នុង​ខែ​មិនា ឆ្នាំ២០១៥។ ​បារាំង​បាន​ទាមទារ​អោយ​មាន​ សេចក្តីសម្រេចចិត្ត​​ ​​ថ្កោលទោស​​​ការប្រើប្រាស់​អាវុធ​គីមី នៅ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ